កម្ពុជា​-​ទី​ម័​រលេ​ស្តេ បាន​បង្កើត​នូវ​ចំណង​ការទូត​និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​

ភ្នំពេញ:
​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ លោកស្រី ហ្វី​លី​ស៊ី​ដា​ត ដឺ ស៊ូ​សា ហ្គូ​ធើ​រេស​(H.E. Mrs. Felicidade de Sousa Guterres ) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រលេ​ស្តេ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​សម្តែង​ការគួរសម វិមាន​រដ្ឋសភា នៅ​ព្រឹក ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ។​

​វត្តមាន​ឯកអគ្គរដ្ឋទូត​នាពេលនេះ ជា​ជំហាន​វិវឌ្ឍន៍​ថ្មី​មួយ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រជាជាតិ​យើង​ទាំងពីរ កម្ពុជា​-​ទី​ម័​រលេ​ស្តេ ។​

​កម្ពុជា​-​ទី​ម័​រលេ​ស្តេ បាន​បង្កើត​នូវ​ចំណង​ការទូត​និង​ជា​ប្រវត្តិសាស្ត្រ​ថ្មី​នេះ ក្នុង​គោលបំណង​ផ្សារភ្ជាប់ និង​បង្កបង្កើត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍ នៃ​ប្រជាជាតិ​ទាំងពីរ​។​

​រដ្ឋសភា​កម្ពុជា គាំទ្រ​នឹង​សន្យា​ធ្វើ​សហការ​ឲ្យ​បាន​ពេញលេញ នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ និង​ជម្រុញ​ឲ្យ​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ផ្សេងៗ​ទៀត ៕​