ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេស រីឯតម្លៃវិញ កប់!!!

ភ្នំពេញ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនមានបច្ចេកវិទ្យាឈានមុខគេ តាមរយៈការខិតខំប្រឹងប្រែងច្នៃ បង្កើតនូវបច្ចេកវិទ្យាថ្មីៗដើម្បីឆ្លើយតប ទៅនឹងតម្រូវការអតិថិជន និងអ្នកប្រើប្រាស់ស្មាតហ្វូន ពិសេសផ្តល់នូវការផ្សារ ភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយអតិថិជន នឹងដៃគូពាក់ព័ន្ធ ក្នុងគោលបំណង ដើម្បីផ្តល់នូវដំណោះស្រាយដែលល្អបំផុតឆ្លើយតបទៅនឹង តម្រូវការចាំបាច់របស់ពិភពលោកនាសម័យបច្ចុប្បន្ននេះ។ 

យោងតាមរបាយការណ៍របស់គេហទំព័រក្រុមហ៊ុន Huawei បានអោយដឹងថា គិតមកត្រឹមឆ្នាំ២០១៤ Huawei ទទួលបានចំណូលប្រមាណ 46.5 ពាន់លានដុល្លាសហរដ្ឋអាមេរិក ហើយមានបុគ្គលិកចំនួន 140,000 នាក់ ក្នុងនោះមានបុគ្គលិកប្រមាណ 82,471 នាក់ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុន។

យ៉ាងណាមិញ ដើម្បីជាការតបស្នងចំពោះអតិថិជនដែលធ្វើអោយក្រុមហ៊ុនទទួលបាននូវភាពល្បីល្បាញ និងជោគជ័យដូចសព្វថ្ងៃនេះ ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដែលមានបណ្តាញចែកចាយ និងអ្នកតំណាងលក់ទូទាំង 25ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន មានការផ្តល់ជូនដ៏ពិសេស គឺការបញ្ចុះតម្លៃយ៉ាងច្រើន សន្ធឹកសន្ធាប់ទៅលើគ្រប់ផលិតផលទាំងអស់។

អតិថិជនអាចទិញនូវផលិតផល ដែលលោកអ្នកពេញចិត្តប្រកបដោយ ភាពសប្បាយរីករាយ ក្នុងតម្លៃមួយរឹតតែពិសេសមិនគួរអោយជឿ នឹងមិនធ្លាប់មានពីមុន។ 

ពាក់ព័ន្ធទៅនឹងការបញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ លោក Cody, ប្រធានផ្នែកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់បន្ត (retail manager) របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាបានអោយដឹងថា “ការផ្តល់ជូនពិសេសនេះគឺដើម្បីអោយអតិថិជនទាំងអស់ ទាំងអតិថិជនដែលធ្លាប់ប្រើប្រាស់ស្មាតហ្វូន នឹងអតិថិជនដែលទើបតែ មានបំណងចង់ប្រើប្រាស់ស្មាតហ្វូនលើកដំបូង មានឱកាសទទួលបាននូវអ្វីដែលល្អ ពិសេស ងាយស្រួលប្រើប្រាស់ មិនស្មុគស្មាញច្រើន បច្ចេកវិទ្យាថ្មីៗគុណភាពល្អ និយាយរួមគឺផ្តល់នូវបទពិសោធន៍ដែលល្អៗនៅក្នុងជីវិត និងស្ទីលថ្មីៗ មិនច្រំដែល។” លោកបានបន្តែមទៀតថា “ ហើយពេលនេះវារឹតតែពិសេសថែមទៀត ដោយសារតែក្រុមហ៊ុនបញ្ចុះតម្លៃលើទូរស័ព្ទគ្រប់ម៉ូឌែល គិតចាប់ពីថ្ងៃទី ៦ខែឧសភា ឆ្នាំ២០១៦នេះតទៅ ដោយគ្មានកំណត់នូវការ បរិច្ឆេទនៃការបញ្ឈប់ប្រូមូសិន ពិសេសនេះ។ តើទៅរកឯណាបាន ទូរស័ព្ទមានគុណភាពល្អ ស្អាត ទាន់សម័យហើយ ថែមទាំងតម្លៃសមរម្យទៀត? ខ្ញុំគិតថា មិនអាចទេ មិនងាយរកបានទេ ដូច្នេះខ្ញុំសង្ឃឹមថាអតិថិជនទាំងអស់ពិតជាមិន បណ្តោយអោយឱកាស ដ៏កម្ររកបាន នេះកន្លងផុតនោះទេ។”

យោងតាមសំដី នឹងការរៀបរាប់របស់ លោក Cody, ប្រធានផ្នែកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់បន្ត (retail manager) របស់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជាខាងលើនេះ បានបង្ហាញអោយឃើញពីឆន្ទៈ នឹងភាពជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុន Huawei នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពី សំណាក់អតិថិជនទាំងអស់មិនថានៅក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងការទទួលយកនូវការផ្តល់ជូនពិសេសនេះ ពិសេសទាំងផលិតផល ពិសេសទាំងតម្លៃ។

ចង់ដឹងថាតើក្រុមហ៊ុន Huawei ផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសយ៉ាងណានោះ ខាងក្រោមនេះគឺ ជាព័ត៌មានលម្អិតអំពីម៉ូឌែល នឹងតម្លៃ៖

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមាននៅក្នុងប្រទេសជាង 17០ ហើយកំពុងត្រូវបានប្រើប្រាស់មួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៥។ ការិយាល័យ R&D ចំនួន១៦កន្លែងត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ 

Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣ ដែលធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) ។ល។ បណ្តាញរបស់ Huawei នៅជុំវិញសកលលោក ត្រូវបានបង្កើតឡើង អស់រយៈពេលជាង ២០ឆ្នាំមកហើយក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ជូនអតិថិជនរបស់ខ្លួននៅ ជុំវិញពិភពលោកបានប្រើប្រាស់៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេស រីឯតម្លៃវិញ កប់!!!

ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេស រីឯតម្លៃវិញ កប់!!!

ក្រុមហ៊ុន Huawei មានការផ្តល់ជូនពិសេស រីឯតម្លៃវិញ កប់!!!