រឿង​ពិត​នៅ​ពី​ក្រោយ​ក្មេង​ស្រី កប់​ក្នុង​ទឹកកក មាន​អាយុ ​៥០០ ឆ្នាំ​បាន​បង្ហាញ​ឲ្យ​ដឹង!

មាន​មនុស្ស​ជា​ច្រើន​​មាន​ចម្ងល់​ថា​ តើ​អ្វី​ទៅ​ដែល​ជា​រឿង​ពិត​នៅ​ពីក្រោយ​រឿង​ហេតុ​​ក្មេង​ស្រី​ម្នាក់​​ត្រូវ​បាន​កប់​ក្នុង​ទឹកកក​អស់​រយៈពេល 500 ឆ្នាំ​មក​នេះ។

​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ដឹង​ ពី​រឿង​ពិត​នៅ​ពីក្រោយ​ក្មេង​ស្រី​អាយុ 500 ឆ្នាំ​ដែល​កប់​ក្នុង​ទឹកកក​ ដែល​​គេ​បាន​ហៅ​ឈ្មោះ​​​ថា “The maiden” ថា ក្មេង​ស្រី​ម្នាក់​នោះ​គឺ​ជា​​ ​ជនជាតិ​ Inca ដែល​មាន​អាយុ ១៥ ឆ្នាំ ហើយ​គេ​បាន​រក​ឃើញ​រាងកាយ​របស់​នាង​ក្នុង​ទឹកកកប់​ ​នៅ​ភ្នំភ្លើង llullaillaco ដែល​មាន​កំពស់ 6739 ម៉ែត្រ ស្ថិត​ក្នុង​ប្រទេស​អាហ្សង់ទីន​ ក្នុង​ឆ្នាំ ១៩៩៩។ ចម្ងល់​ជា​ច្រើន​ទៀត​ក៏​បាន​លេច​ឡើង​ដោយ​ទាក់​ទង​ទៅ​នឹង​ មូលហេតុ​ដែល​ក្មេង​ស្រី​ម្នាក់​នេះ​អាចក​ប់​ទៅ​ក្នុង​ទឹកកក​បាន​យ៉ាង​ជ្រៅ​ដូចនេះ ​​ប្រហែល​ជា​រឿង​មួយ ដ៏ចម្លែក​ដែល​មិន​ធ្លាប់​បាន​កើត​ឡើង​ទាល់​តែសោះ។​

ពាក្យ​សម្ដី​​អះអាង​មួយ​ចំនួន​បាន​​ឲ្យ​ដឹង​​ថា ក្មេង​ស្រី​ម្នាក់​នេះ​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាជន Inca ឲ្យ​រស់​នៅ​ជាមួយ​ព្រះ​របស់​គេ។ ប៉ុន្តែ​​ផ្ទុយ​ទៅវិញ​មិន​មែន​ដូច្នោះ​ទេ ទង្វើ​របស់​ពួក​គេ​ គឺ​ជាការ​យក​រាងកាយ​របស់​ក្មេងស្រីម្នាក់នេះមក​ប្រើប្រាស់​ជា​គ្រឿង​បូជា​​ ឬ​តង្វាយ​ដល់​ព្រះ​សម្រាប់​សាសនា​របស់​ពួកគេ​​។

អ្នក​វិទ្យាសាស្ត្រ​បាន​អះអាង​ថា​រាងកាយ​របស់​នាង​ត្រូវ​​បាន​កប់​ទុក​ក្នុង​ទឹកកក ដែល​ធ្វើ​ឲ្យ​រាងកាយ​របស់​នាង​នៅ​​​​ស្រស់​ដែល​វា​ហាក់បី​ដូចជា​កើត​ឡើង​ក្នុង​ពេល​ថ្មីៗនេះ​អីចឹង។ ក៏ប៉ុន្តែ​ការពិត​នោះ​នាង​បាន​ស្លាប់​ក្នុងរយៈ ៥​សតវត្សរ៍​ទៅ​ហើយ៕

ប្រែសម្រួលដោយៈ សូររីកា
ប្រភព៖


  • រឿង​ពិត​នៅ​ពី​ក្រោយ​ក្មេង​ស្រី កប់​ក្នុង​ទឹកកក មាន​អាយុ ​៥០០ ឆ្នាំ​បាន​បង្ហាញ​ឲ្យ​ដឹង!已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: