តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​

6 Videos


តារាចម្រៀង និង សម្តែងតៃវ៉ាន់ល្បីឈ្មោះ នាង Vivian Hsu ដែលលេចវត្តមានជាតួឯកស្រីក្នុងរឿង  «Love Strong» បានចេញមុខបកស្រាយចំពោះការរិះគន់របស់មហាជនកាលពីពេលថ្មីៗនេះ ក្រោយមានការចោទប្រកាន់លើរូបនាងថា នាងស្រឡាញ់កូនខ្លួនឯងជាងកូនដើមទាំងពីរនាក់ ។

តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​

មហាជនបានចាប់ផ្តើមរិះគន់លើនាងកាលពីថ្ងៃ ទិវាមាតា ដោយសារតែគេសង្កេតឃើញថារាល់រូបថតដែលនាងបង្ហោះចូលប្រព័ន្ធអនឡាញ មានភាពស្និទ្ធស្នាលតែជាមួយកូនប្រុសបង្កើតនាងប៉ុណ្ណោះ ហើយនាងដូចជាមិនខ្វល់ពីកូនស្រីដើមទាំងពីរនាក់ឡើយ ។

តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​

ហេតុតែរងការរិះគន់ច្រើន នាងក៏បានចេញមុខបកស្រាយពីរឿងនេះថា នាងគោរពស្រឡាញ់កូនស្រីដើមដូចកូននាងបង្កើតដូចគ្នា តែនាងគិតពីភាពឯកជនរបស់ពួកគេ ព្រោះរាល់ពេលមុននាងបង្ហោះរូបថតដែលថតជាមួយពួកគេ នាងសុំការអនុញ្ញាតពីពួកគេសិន ។ នាងបានប្រាប់ថា «កូនស្រីទាំងពីរមិនមែនក្មេងទៀតទេ ហើយស្ថិតក្នុងវ័យនេះ ពួកគេតែងតែខ្វល់ពីរូបថតពួកគេ ក៏ដូចជាភាពឯកជនរបស់ពួកគេ ដូចនេះមុននឹងខ្ញុំយករូបថតមួយណាដែលបង្ហោះពាក់ព័ន្ធនឹងកូនស្រីទាំងពីរ ខ្ញុំសុខចិត្តសុំការអនុញ្ញាតពីពួកគេទាំងពីរសិន ។

តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​

នេះជាទង្វើមួយដែលបង្ហាញពីការគោរព ដូចនេះប្រសិនបើអ្នកមិនទាន់ដឹងរឿងរ៉ាវច្បាស់ទេ សូមកុំធ្វើការរិះគន់លើអ្នកដទៃលើអ្វីដែលអ្នកគ្រាន់តែឃើញនោះ» ។ គេបានដឹងថា ថ្វីត្បិតតែនាងជាម្តាយទីពីររបស់កូនស្រីទាំងពីរក៏ពិតមែន តែកូនស្រីទាំងពីរសុទ្ធតែគោរព និង ស្រឡាញ់នាងដូចម្តាយបង្កើតដូចគ្នា ៕ ថាវរិទ្ធ (ប្រភព ៖ អាស៊ានផបញ៉ូ)

តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​
តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​
តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​
តួឯក​ស្រី​រឿង «Love Strong» ចេញមុខ​បកស្រាយ​ចំពោះ​ការរិះគន់​របស់​មហាជន​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត