ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…

ក្រោយពីមានព័ត៌មានក្នុងស្រុកមួយចេញផ្សាយក្រោមចំណងជើងថា « ក្រុមអ្នកសិល្បៈ ប្រុងលើកបដាមុខក្រសួងវប្បធម៌ ព្រោះតែខឹងសម្បារ ដេននី ក្វាន់ » រួចមក ស្រាប់តែអ្នកនាង ម៉េង កែវពេជ្ជតា ដែលជាតារាចម្រៀង ល្បីឈ្មោះជើងចាស់នោះបានចេញមុខវាយប្រហារជាអក្ខរាតបតយ៉ាងចាស់ដៃទៅកាន់ ដេននី ក្វាន់ ពីព្រោះតែអ្នកនាងទ្រាំមិនបានពីរឿង ដេននី ក្វាន់ សិចស៊ីជ្រុលហើយផ្គើនចំអកដល់ក្រសួងវប្បធម៌ និង ដៀលបកទៅមហាជនដែលទិតៀនរូបនាងថាជាមនុស្សអត់ខួរនាពេលកន្លងមក ។

ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…

នៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាងបានព្រលះ ដេននី ក្វាន់ យ៉ាងចាស់ដៃថា «បើនាងម្នាក់ហ្នឹងមិនបានតាំងខ្លួនជាតារា ឬ មិនពាក់ព័ន្ធនិងសិល្បៈទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬ ថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៏គ្មាននរណាទៅឆ្កួតខឹងនឹងនាងដែរ ផ្ទុយទៅវិញគឺមានតែអរគុណនាងទៅវិញ ដែលនាងចិត្តល្អឱ្យភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់លៀសហាល អ្នកបោសសំរាមផង ក៏អាចមើលរបស់នាង Free Free បាននោះ ។ តែសំខាន់នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បៈមកលាបដើម្បីទាញការចាប់អារម្មណ៍ និង ពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនទិតៀននាងបែរជានិយាយបែបបន្ទាបបន្ថោកថានាងមិនរស់ដោយសារសិល្បៈទៅវិញ ។

ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…

សំដីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកទិតៀនទាំងប៉ុន្មានរបស់នាង និង បងប្អូនរបស់នាង គឺវាលើសពេកហើយ មិនសមណាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ មិនដឹងថានៅបិទបាំង លាក់មុខឱ្យដល់ណាទៀតទេ បើនាងព្រហើនដល់ម្ល៉ឹងហើយ ។ ល្មមហើយ ល្មមអាណិតដល់ពួកយើងជាសិល្បៈនារីៗដែលខិតខំប្រព្រឹត្តខ្លួនល្អ ខំតស៊ូដោយសុច្ចរិតទៀងត្រង់ទោះអត់ឃ្លានមានហូប ឬ គ្មានសម្ភារទំនើបប្រើប្រាស់ ក៏ពួកយើងមិនលក់ឧត្តមគតិដែរ ដើម្បីរក្សាការពារកិត្តិយសជាស្ត្រីខ្មែរ និង សិល្បៈ តែបែរជាត្រូវមកស្អុយរលួយឈ្មោះ ព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹងគឺមិនត្រឹមត្រូវ និង មិនយុត្តិធម៌ឡើយ សូមមេត្តាក្រសួងលោកជួយធ្វើចំណាត់ការអោយច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយ ហត់នឹងធ្វើល្អ ហត់នឹងអំណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថាមួយណាជាលាមក មួយណាជាផ្កា» ។

ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…

រឿងរ៉ាវជម្លោះតបតសម្ដីរវាងតារាស្រី សិចស៊ី ដេននី ក្វាន់ ជាមួយអ្នកសិល្បៈមួយចំនួនកាន់តែមានកម្ដៅឡើងខ្លាំង គឺក្រោយពេលដែលនាងព្រលែងខ្លួនមួយអស់ដៃក្នុងថ្ងៃខួបកំណើតប្អូនប្រុសរបស់នាង ។ មានតារាសិល្បៈជាច្រើនដួងមិនពេញចិត្តចំពោះទង្វើរបស់ ដេននី ក្វាន់ មិនមែនមានត្រឹមតែអ្នកនាង ម៉េង កែវពេជ្ជតា ម្នាក់ប៉ុណ្នោះទេ ព្រោះតែ ដេននី ក្វាន់ មិនត្រឹមតែមិនព្រមកែទម្លាប់ក្នុងការស្លៀកពាក់សិចស៊ីជ្រុលនោះទេ ប៉ុន្តែនាងថែមទាំងផ្គើនសម្ដីតបតដាក់មហាជនដែលទិតៀននាងថែមទៀតផង ៕ ភូមិន្ទ

ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…
ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…
ម៉េង កែវពេជ្ជតា ទ្រាំ​ជាមួយ ដេ​ន​នី ក្វាន់ លែង​បាន​ដល់​ថ្នាក់​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត