មើលវីដេអូនេះហើយ តើជឿថាអ្នក នឹងបានឃើញខ្មោច កំពុងដើរកាត់ព្រៃ ដែរទេ? (មានវីដេអូ)

បរទេស៖ ទិដ្ឋភាពដ៏គួរឲ្យរន្ធត់ និងស្រៀវសាច់មួយត្រូវថតបាន ជាវីដេអូ ដោយអ្នកដំណើរម្នាក់ ក្នុងការបង្ហាញនូវរូបរាងស្រមោលពណ៌ខ្មៅ ដែលមនុស្សជាច្រើន គិតថាជាព្រលឹងខ្មោចនោះ បានដើរកាត់ព្រៃ ទាំងកណ្តាលថ្ងៃ យ៉ាងស្រស់ៗតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទិដ្ឋភាពទាំងនេះ ត្រូវបានថតតាមរយៈវីដេអូ ដោយអ្នកដំណើរម្នាក់ កំពុងបើករថយន្តរបស់គេ ឆ្លងកាត់តំបន់មួយ ដែលមានព្រៃសងខាង និងមានសភាពស្ងាត់ជ្រងំ ទាំងកណ្តាលថ្ងៃតែឯង ហើយមិនយូរប៉ុន្មាន គេក៏ជួបប្រទះនូវ រូបរាងដ៏គួរឲ្យរន្ធត់ បង្ហាញនូវចំពោះមុខ ស្តែងៗតែម្តង។ 

បើយើងមើលតាមវីដេអូ នោះយើងនឹងឃើញមាន រូបរាងចម្លែក ដូចជាស្រមោលពណ៌ខ្មៅស្ទង់ៗ បានដើរឆ្លងកាត់ពីព្រៃម្ខាង ទៅព្រៃម្ខាងទៀត ដោយស្ងប់ស្ងាត់ និងលឿនបំផុត ហាក់ដូចជាមិនបានដឹងថា នៅទីនោះកំពុងតែមាន មនុស្សធ្វើដំណើរឆ្លងកាត់ ឬយ៉ាងណាឡើយ។

ក្រោយមកវីដេអូនេះ ត្រូវបានបង្ហោះចូលក្នុង គេហទំព័រយូធូប ដោយភ្ជាប់មកជាមួយនឹង ការរៀបរាប់ថា “វីដេអូនេះត្រូវបានថតឡើង អំឡុងពេលដំណើរកម្សាន្ត ជិះ ឆ្លងកាត់ផ្លូវថ្នល់មួយ ដែលដាច់ស្រយាល និងឆ្លងកាត់ព្រៃ គឺមានអារម្មណ៍រីករាយ ហើយអ្វីៗហាក់ដូចជាធម្មតា តែក្រោយពីមានការ ប្រទះបែបនេះគ្រប់យ៉ាងដូចជា ផ្លាស់ប្តូរ”។

ថ្វីបើមានការចូលមើលច្រើន ចំពោះវីដេអូមួយនេះ យ៉ាងណាក៏ដោយ ក៏អ្នកនិយមប្រើប្រាស់អ៊ិនធើណេត ជាច្រើនបានចូលធ្វើការបញ្ចេញមតិ ដោយក្នុងនោះ មានអ្នកខ្លះលើកឡើង ដោយបង្ហាញការជឿជាក់ ស្របពេលដែលអ្នកខ្លះទៀត គឺមិនជឿសោះឡើយ៕

តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ហេតុការណ៍ស្រដៀងគ្នានេះដែរ កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយខ្សែ បានធ្វើឲ្យមនុស្សជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបង្ហាញឲ្យឃើញ  រួចប្រកាច់ដួលទៅលើដី ហើយរំពេចនោះដែរ ក៏មានស្រមោលខ្មោចមួយ ត្រូវបានគេមើលឃើញ ចាំងចេញពីកញ្ចក់ទូរទឹកកក ដែលមើលទៅពិតជាគួរឲ្យខ្លាច និងស្តែង ខ្លាំងណាស់។

បើតាមវីដេអូឃ្លីប ដែលត្រូវបានថតដោយកាមេរ៉ាសុវត្ថិភាព នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងប្រទេសម៉ាឡេស៊ី មានរយៈពេល ជាង១នាទីនោះ ត្រូវបានបង្ហោះ ទៅលើ YouTube ដោយបានបង្ហាញឲ្យឃើញថា ដំបូងឡើយបុរសរូបនោះ កំពុងតែដើរទិញអីវ៉ាន់ ហើយដើរសំដៅទៅរកទូរទឹកកក និងយកភេសជ្ជៈមួយចេញមក។ រំពេចនោះដែរ ស្រាប់តែគាត់ ប្រែជាខុសប្លែកពីធម្មតា ហាក់បីដូចជា ពិបាកក្នុងខ្លួន និងពិបាកទ្រាំ ខ្លាំងណាស់ ដោយដៃរបស់គាត់ បានចាប់ទាញអាវប្រឹងស្រែក និងគ្រវីក្បាលទៀតផង រហូតទាល់តែដួលទៅលើដី។ ជាមួយគ្នានេះដែរ នៅពេលដែលបុរសទំនងត្រូវខ្មោចចូល រូបនោះ បានដេកដួលទៅលើដី ស្រាប់តែលេចចេញ ស្រមោលមួយ ចាំងនៅលើទូរទឹកកក ដែលគាត់យកភេសជ្ជៈ ខណៈគ្មាននរណាម្នាក់ នៅក្បែរនោះឡើយ។ ជាងនេះទៅទៀត ក្រដាសអនាម័យ ដែលដាក់តាំងលក់ នៅលើថ្នើរ បានធ្លាក់ចុះមកដី ទាំងដែលគ្មាននរណាម្នាក់ច្រាន ឬនៅក្បែរនោះដែរ។

យ៉ាងណាមិញ ហេតុការណ៍ខាងលើនេះ បានធ្វើឲ្យអ្នកប្រើប្រាស់អ៊ីនធឺណែត មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទស្សនារួច ហើយគ្មាននរណា បានដឹងឡើយថា មានអ្វីកើតឡើងបន្តទៅទៀត បន្ទាប់ពីវីដេអូនោះ បានបញ្ចប់ទៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មើលវីដេអូនេះហើយ តើជឿថាអ្នក នឹងបានឃើញខ្មោច កំពុងដើរកាត់ព្រៃ ដែរទេ? (មានវីដេអូ)
រូបរាងស្រមោលខ្មៅស្ទង់ៗ ដែលបង្ហាញខ្លួន ក្នុងព្រៃស្ងាត់ ទាំងកណ្តាលថ្ងៃ

មើលវីដេអូនេះហើយ តើជឿថាអ្នក នឹងបានឃើញខ្មោច កំពុងដើរកាត់ព្រៃ ដែរទេ? (មានវីដេអូ)
ទីតាំងដែលគេជឿថា មានព្រលឹងខ្មោចបង្ហាញខ្លួន

មើលវីដេអូនេះហើយ តើជឿថាអ្នក នឹងបានឃើញខ្មោច កំពុងដើរកាត់ព្រៃ ដែរទេ? (មានវីដេអូ)