បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ

អតីត​តារា​សម្ដែង​ជើង​ចាស់​អ្នក​ស្រី​ បូនីតា ដាដេណា ត្រូវ​បាន​​​អ្នក​លេង ​Facebook ម្នាក់​​​បាន​ឆាត​មក ដោយ​សុំ​តារា​ស្រី​ម្នាក់​នេះ​ដេក​ជា​មួយ​ ជា​ថ្នូរ​នឹង​ទឹក​ប្រាក់៥០០ដុល្លារ។

 

បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ

 

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​ស្រី​ បូនីតា ដាដេណា ហេតុការណ៍​​ខាង​​លើ​ បាន​កើត​ឡើង​កាល​ពី​​ពេល​ថ្មីៗ​នេះ ដោយ​បុរស​ម្នាក់​នោះ​បាន​ឆាត​មក​សួ​​ចំៗ​តែ​ម្ដងថា “គេង​ជា​មួយ​បង​អត់​ បង​អោយ​៥០០$” ។

 

ភ្លាមៗ​អ្នក​ស្រី ដាដេណា មិន​បាន​ឆ្លើយ​តប​ឡើយ ប៉ុន្តែ​​បុរស​ម្នាក់​នោះ​បាន​ព្យាយាម ​ឆាត​មក​​ជា​បន្ត​បន្ទាប់ រហូត​​ទ្រាំ​លែង​បាន អ្នក​ស្រី​បាន​ឆ្លើយ​ទៅ​វិញ​យ៉ាង​ចាស់​ដៃ​ជា​ពាក្យ​សំដី​អសុរោះ​មួយ​ចំនួន មុន​ពេល​អ្នក​ស្រី  Block Facebook ​​បុរស​នោះ​ចោល​តែ​ម្ដង។

 

តារា​ស្រី​ដែល​ល្បី​​មាន​ស្វាមី​ជា​សេដ្ឋីអារ៉ាប់​ម្នាក់​នេះ បាន​លើក​ឡើង​ថា ខ្លួន​​មិន​ដែល​ស្គាល់​បុរស​ម្នាក់​នោះ​ឡើយ ហើយ​ក៏​មិន​ដឹង​ថា បាន​ក្លាយ​ជា ​Friend ជា​មួយ​គ្នា​តាំង​ពី​កាល​ណា​​នោះ​ឡើយ។ មុន​​ឈាន​ដល់​ការ​ឆាត​​ដូច​​ខាង​លើ អ្នក​ស្រី​ថា គណនី​ម្នាក់​នោះ​តែង​តែ​ចុច ​Like រូប​អ្នក​ស្រី​ជា​និច្ច ពេល​អ្នក​ស្រី​​បង្ហោះ​រូប​ម្ដងៗ។

 

បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ

 

អាច​ជា​គណនី​ក្លែងក្លាយ​ច្រើន​ជាង នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​អ្នក​ស្រី ដាដេណា។ ទោះបី​ជា​គណនី​ពិ ត​ឬ​ក្លែង​ក្លាយ​ក្ដី អ្នក​ស្រី​ចាត់​ទុក​ថា ទង្វើ​បែប​នេះ​ គឺ​ជា​ការ​​ប្រមាថ​​កិត្តិយស​ខ្លាំង​ណាស់។

 

អ្នក​ស្រី ដាដេណា បាន​បញ្ជាក់​ថា តាំង​ពី​ដើម​ទី​មក ​រឿង​លុយ​កាក់​អ្នក​ស្រី​មិន​​ដែល​​ខ្វះ​ឡើយ ហើយ​អ្នក​ស្រី​ ក៏​មិន​ចង់​អួត​ពី​ទ្រព្យសម្បត្តិ​អី​នោះ​​ដែរ។ ជា​ចុង​ក្រោយ បូនីតា ដាដេណា បញ្ជាក់​ថា អ្នក​ស្រី​មិន​មាន​គម្រោង​ប្ដឹង​សមត្ថកិច្ច​ពី​​រឿង​រាវ​ខាង​​លើ​ឡើយ ព្រោះ​មិន​ចង់​ឲ្យ​វែង​ឆ្ងាយ៕

 

បូនីតា ដាដេណា ផ្ទុះ​កំហឹង​នឹង​បុរស​ម្នាក់​​ សុំ​នាង​ដេក​ជា​ថ្នូរ​នឹង​ប្រាក់​៥០០​ដុល្លារ

អត្ថបទ៖ ខុត សីហា