ក្រុមហ៊ុន Samsung នឹង​បំ​ពាក់​សំបក​លោហៈ​ធាតុម៉ាញេស្យូ​ម​ទៅ​លើ Galaxy S7​

នា​ពេល​បច្ចុប្បន្ន​នេះ យើ​ងសង្កេត​ឃើញថាក្រុ​​មហ៊ុន​ Sams​ung បាន​បញ្ជេញ​ទូរស័ព្ទ​ថ្មីៗ​ជា​ច្រើន​ប្រភេទ​។ ក្នុង​នោះ​​​មានត្រ​កូល​​ Samsung Galaxy S​ ជា​ប្រភេទ​ទូរស័ព្ទ​ដ៏ល្បី​មួយ​របស់​ក្រុមហ៊ុន​ Samsung ​ហើយ​ថ្មីៗ​នេះ ក្រុម​​ហ៊ុ​ន​​នេះ បាន​​បញ្ជេញ​​ Galaxy S6 មួយ​រួច​មក​ហើយ​ដែលបា​នបំ​ពាក់​ដោយ​ស៊ុម​លោហៈ​ធាតុអា​លុ​យមីញ៉ូម​។ ប៉ុន្តែ​​អ្វី​ដែ​ល​​រិត​​តែ​​អស្ចារ្យ​​ជាង​​នេះ​​ទៅ​​ទៀត​​នោះ​គឺ​ក្រុមហ៊ុ​ន Samsung នឹង​បញ្ចេញ Galaxy S7​ដែល​បំពាក់​ដោយ​សំបក​លោហៈ​​ធាតុ​​ម៉ាញេស្យូម ​ទៅ​លើ​ផលិតផល​ថ្មី ដែល​នឹង​គ្រោង​ចេញ​នា​ពេល​ខាង​មុ​ខនេះ​។ ចំណុច​ពិសេស​របស់​លោហៈ​ធាតុ​​ម៉ាញេស្យូម​​នេះ​​គឺ​ មាន​ភា​ពរឹង​មាំជាង​អាលុយ​មីញ៉ូម​ពី 2 រហូត​ដល់ 8 ដង, មាន​ទម្ងន់​ស្រាល​ជាង​អាលុយមីញ៉ូម​ដល់ទៅ 65%​ ជា​មួយ​​គ្នា​​នេះ​វា​ក៏​អាច​ធន់​នឹងកំ​​ដៅបា​នល្អជាង​អាលុ​យមីញ៉ូ​មផងដែ​រ។

ទូរស័ព្ទ​ម៉ូឌែល​ថ្មីនេះ​គ្រោង​នឹង​ដាក់​លក់​នៅ​ក្នុង​​ឆមាស​​ទី​​មួយ​​នៃ​​ឆ្នាំ 201​​6 នេះ​បើ​​ទោះ​​បី​ជា​ការ​បរិច្ឆេត​ពិត​​ប្រាកដ​​មិន​​ទាន់​ប្រកាស​ក៏​ដោយ​។ ក្រុមហ៊ុន​ Samsung​ រំពឹ​ងថាខ្លួន​នឹ​ង​ព្យា​យាម​រចនាទូ​រស័ព្ទម៉ូ​ឌែល​ថ្មី​នេះ​ឲ្យ​កាន់​តែ​មាន​ភាព​​ទាក់​​ទាញ​​​ជាង​គេ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ប្រែសម្រួលដោយ៖ OUENG MENGSAE

ប្រភព៖ 


  • ក្រុមហ៊ុន Samsung នឹង​បំ​ពាក់​សំបក​លោហៈ​ធាតុម៉ាញេស្យូ​ម​ទៅ​លើ Galaxy S7​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: