ផល​ប៉ះ​ពាល់ ៦ យ៉ាង​ដែល​ធ្វើ​ឲ្យ​បាត់​បង់​សម្រស់

អ្នក​គួរ​តែ​យល់​ដឹង​អំពី​របប​អាហារ​ប្រចាំ​ថ្ងៃ ពី​ព្រោះ​ការ​ទទួល​ទាន​របប​អាហារ​មិន​ត្រឹម​ត្រូវ វា​មិន​ត្រឹម​តែ​អាច​បំផ្លាញ​សុខ​ភាព​របស់​អ្នក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លិច​បំផ្លាញ​ស្បែក​របស់​អ្នក​ទៀត​ផង។ ការ​កម្រិត​របប​អាហារ​មិន​ត្រឹម​ត្រូវ​ធ្វើ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ដូច​ជា មុខ​ឡើង​មុន ស្បែក​ជ្រីវ​ជ្រួញ បបូរ​មាត់ប្រេះ…។

ផល​ប៉ះ​ពាល់ ៦ យ៉ាង​ដែល​ធ្វើ​ឲ្យ​បាត់​បង់​សម្រស់

ស្បែកស្ងួត
ស្បែក​ស្ងួត​បណ្តាល​មក​ពី​ការ​ទទួល​ទាន​អាហារ​ដែល​មិន​ត្រឹម​ត្រូវ​។ ប្រសិន​បើ​អ្នក​មិន​បន្ថែម​បរិមាណ​នៃ​អាស៊ីត​ខ្លាញ់​មិន​គ្រប់​គ្រាន់​ សម្រាប់​សុខ​ភាព​ស្បែក​លើ​រាង​កាយ​របស់​អ្នក​នោះ​ទេ ស្បែក​នឹង​បាត់​បង់​សំណើម ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​។ របប​អាហារ​ទាំង​អស់​មិន​មែន​មាន​ន័យ​ថា​គ្មាន​ជាតិ​ខ្លាញ់​នោះ​ទេ​។ សារ​ធាតុ​ខ្លាញ់​ដែល​ជំនួយ​ដល់​សុខ​ភាព​ជួយ​រាង​កាយ​ឲ្យ​ស្រូប​យក​សារ​ធាតុ​ចិញ្ចឹម និង​ជួយ​ឲ្យ​ស្បែក​រលោង​ហើយ​ទន់​។ សារ​ធាតុ​ខ្លាញ់​ដែល​ជំនួយ​ដល់​សុខ​ភាព​ឃើញ​មាន​នៅ​ក្នុង​គ្រាប់​ផ្លែ​ឈើ បង្កង ខ្លាញ់​ត្រី និង​ប្រេង​អូលីវ​។

ភាពជ្រីវជ្រួញ
ភាពជ្រីវ​ជ្រួញ​ធ្វើ​ឲ្យ​សម្រស់​អ្នក​កាន់​តែ​ធ្លាក់​ចុះ​។ មនុស្ស​ជា​ច្រើន​កើត​មាន​ភាព​ជ្រីវ​ជ្រួញ​ដោយ​សារ​ពាង​កាយ​ផលិត​សរ​សៃ​ទឹក​ ប្រូ​តេ​អុីន​មិន​គ្រប់​គ្រាន់​។ សរ​សៃ​ទឹក​ប្រូ​តេ​អុីន​ជួយ​ឲ្យ​ស្បែក​អ្នក ​ទន់ និង​ការ​ពារ​ភាព​ជ្រីវ​ជ្រួញ​ដែល​កើត​មាន​ឡើង។ ជាតិ​ស្ករ​ខ្លាំង​ពេក​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្បែក​ជ្រីវ​ជ្រួញ​ប៉ុណ្ណោះ​ទេ ​ ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​ស្បែក​អ្នក​ខ្មៅ​ផង​ដែរ​។

ឡើងមុនលើមុខ
ប្រសិន ​បើ​មុខ​របស់​អ្នក​កើត​មុន​ច្រើន មាន​ន័យ​ថា​វា​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្តូរ​របប​អាហារ​របស់​អ្នក​ហើយ​។ ដំបូង​អ្នក​ត្រូវ​ប្តូរ​របប​អាហារ​ណា​ដែល​មាន​ជាតិ​ស្ករ​ចេញ​។ អ្នក​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​នឹង​អាហារ​ម្សៅ វា​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម​និង​ប៉ះ​ពាល់​ដល់​រាង​កាយ​ដូច​ជា​ជាតិ​ ស្ករ​ដែរ​។ ពេល​ណា​ក៏​ដោយ​ឲ្យ​តែ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ការ​កើន​ឡើង នោះ​កម្រិត​អាំង​ស៊ុយ​លីន​ក៏​នឹង​មាន​ការ​កើន​ឡើង​ដែរ ហើយ​បណ្តាល​ឲ្យ​ខូច​ស្បែក​។ កម្រិត​អាំង​ស៊ុយ​លីន​ឡើង​ខ្ពស់​បណ្តាល​ឲ្យ​រាង​កាយ​ផលិត​អរ​ម៉ូន​ធ្វើ​ឲ្យ​ កើត​មុន។ កម្រិត​អាំង​ស៊ុយ​លីន​ឈាម​ឡើង​ខ្ពស់​នឹង​ធ្វើ​ឲ្យ​រលាក និង​ប៉ះ​ពាល់​ដល់​ថ្លើម​។ នៅ​ពេល​ដែល​ថ្លើម​ឡើង​សម្ពាធ​កាន់​តែ​ធំ នោះ​វា​នឹង​មិន​អាច​កម្ចាត់​ជា​តិពុល​បាន​ត្រឹម​ត្រូវ​ទេ រាង​កាយ​អ្នក​នឹង​ផ្ទុក​លើស​ទម្ងន់ និង​ប្រតិ​កម្ម​ស្បែក​ដោយ​សារ​ជាតិ​ពុល ធ្វើ​ឲ្យ​កើត​មុន​។ កាត់​បន្ថយ​បរិមាណ​ជាតិ​ស្ករ​នៅ​ក្នុង​របប​អាហារ ដោយ​ទទួល​ទាន​បន្លែ​បៃ​តង​ឲ្យ​បាន​ច្រើន​ដើម្បី​ការ​ពារ​ការ​រីក​រាល​ដាល​ របស់​មុន​។

ស្បែកងាប់
ប្រសិន ​បើ​ស្បែក​របស់​អ្នក​ខ្មៅ​ហើយ​ងាប់ វា​ក៏​ជា​សញ្ញា​បញ្ជាក់​ថា​អ្នក​ត្រូវ​ការ​ប្តូរ​របប​អាហារ​របស់​អ្នក​ដែរ​។ មែន​ហើយ​នេះ​ បណ្តាល​មក​ពី​អ្នក​ទទួល​ទាន​ជាតិ​ខ្លាញ់​តិច​ពេក ហើយ​សារ​ធាតុ​ចិញ្ចឹម​ដែល​ចាំ​បាច់​មិន​បាន​ផ្តល់​ដល់​ស្បែក​។ សារ​ធាតុ​ខ្លាញ់​ជួយ​រក្សា​នូវ​សំណើម ជួយ​ឲ្យ​ស្បែក​ទន់ និង​បង្កើត​លក្ខ​ខណ្ឌ​អនុ​គ្រោះ ដើម្បី​ផ្គត់​ផ្គង់​ដល់​សុខ​ភាព និង​ចិញ្ចឹម​ស្បែក​មុខ​។ ដើម្បី​ការ​ពារ​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​នេះ អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ស្រស់ ចៀស​វាង​អាហារ​ណា​ដែល​ផ្អាប់​ទុក​យូរ​។ អាហារ​ផ្អាប់​មាន​សារ​ធាតុ​ចិញ្ចឹម​តិច​តួច ហើយ​ធ្វើ​ឲ្យ​រាង​កាយ​ពិបាក​ក្នុង​ការ​ស្រូប​យក​វីតា​មីន និង​សារ​ធាតុ​ខនិជ​។

ស្នាមរង្វង់ខ្មៅជុំវិញភ្នែក
ការ ​គេង​មិន​គ្រប់​គ្រាន់​បណ្តាល​ឲ្យ​មាន​ស្នាម​រង្វង់​ខ្មៅ​ជុំវិញ​ភ្នែក​ តែ​ក្នុង​លក្ខខណ្ឌ​នេះ​ក៏​អាច​បណ្តាល​មក​ពី​ភាព​អស់​កម្លាំង​ផង​ដែរ​។ ដើម្បី​យក​ឈ្នះ​លើ​បញ្ហា​នេះ អ្នក​គួរ​តែ​ញ៉ាំ​អាហារ​ណា​ដែល​មាន​ជាតិ​ស្ករ​ទាប និង​ស្ករ​ម្សៅ​តិច​។ អ្នក​មិន​គួរ​ផឹក​កាហ្វេ​ច្រើន​ពេក​ទេ នឹង​អាហារ​ណា​ដែល​បង្កើន​ប្រពល​ភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដើម្បី​ផ្ទុក​ ស្រូវ​សាលី និង​ស្ករ​៕

ប្រភព៖ khmerpropey

អ្នកនឹងចូលចិត្ត

  • ផល​ប៉ះ​ពាល់ ៦ យ៉ាង​ដែល​ធ្វើ​ឲ្យ​បាត់​បង់​សម្រស់已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:សុខភាព
Tags: