P8max សិស្ស​ច្បង​ធំ​របស់ ​P8 មក​ដល់​កម្ពុជា​ក្នុង​តម្លៃ​ទាប​ជាង​ការ​រំពឹង​ទុក

ទី​បំផុត​ទៅ​ P8max សិស្ស​ច្បង​ធំ​របស់​ P8 កំពូល​ស្មាតហ្វូន​ក្រុមហ៊ុន​ Huawei បាន​មក​ដល់​ទីផ្សារ​កម្ពុជា​ហើយ​ ជា​មួយ​តម្លៃ​ត្រឹម​តែ​ $559 ប៉ុណ្ណោះ​ទាប​ជាង​ការ​រំពឹង​ទុក​ប្រមាណ​ជាង​ $100 ដុល្លារ។

P8max​ ជា​ផលិត​ផល​របស់​ក្រុមហ៊ុន​ Huawei ដែល​ជា​ក្រុម​ហ៊ុន​ស្មាត​ហ្វូន​លំដាប់​ថ្នាក់​លេខ​បី​ពិភពលោក មាន​អេក្រង់​ទំហំ​ 6.8 អ៊ីញ​ធំ​ជាង​សិស្ស​ប្អូន​ P8 ដែល​មាន​អេក្រង់​ត្រឹម​តែ 5.2 អ៊ីញ។ ចំណែក​ថាមពល​ថ្ម​របស់​ P8max មាន​កម្លាំង​រហូត​ដល់​ 4360mAh ស័ក្ដិសម​បំផុត​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​ចូល​ចិត្ត​អេក្រង់​ធំ​ និង​មិន​ចូលចិត្ត​សាក​ថ្ម​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ។​

ក្រៅ​ពី​មាឌ​ធំ ​P8max ក៏​មាន​អង្គ​ប្រតិបត្តិការ​ប្រភេទ​ Hisilicon Kirin 935 Octa-core 2.2GHz4 ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Android 5.0 និង​ EMUI 3.1 ចុង​ក្រោយ​បំផុត​របស់​ Huawei ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​បំផុត​ក្នុង​ការ​ប្រើប្រាស់។​

បើ​និយាយ​ពី​បច្ចេកវិទ្យា ភាព​ឆ្លាត​ និង​ភាព​ច្នៃ​ប្រឌិត​វិញ​ ក្បាច់​គុណ​របស់​ P8max គឺ​ប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ P8 ដែរ។ P8max មាន​មុខ​ងារ​ថត​ចលនា​ពន្លឺ​ (Light Painting) ដែល​អាច​ថត​ចលនា​ពន្លឺ​ ចលនា​ទឹក​ហូរ​ និង​គន្លង​តារា​បាន​យ៉ាង​ស្អាត​ និង​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ខ្ពស់​។ ក្រៅ​ពី​នេះ​ P8max ក៏​មាន​កម្ម​វិធី​ Director Mode ដែល​អាច​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ Android បី​ផ្សេង​ទៀត​ ដើម្បី​ថត​សកម្មភាព​ពី​ច្រើន​ជ្រុង​ផ្សេង​គ្នា​ក្នុង​ពេល​តែ​មួយ។​ មិន​តែ​ប៉ុណ្ណោះ​ មួយ​ក្បាច់​ទៀត​របស់​ P8max​ មិន​បាច់​ប្រាប់​ក៏​ដឹង​ថា​រៀន​ពី​គ្រូ​តែ​មួយ​ជា​មួយ​ P8 ដែរ គឺ​ក្បាច់​ Clever Screen Shot ដោយ​ប្រើ​ខ្នង​ម្រាម​ដៃ​គោះ​ពីរ​ដង Knock Knock នៅ​លើ​អេក្រង់។

សរុប​មក​ អ្នក​ប្រុស​ធំ​របស់​ Huawei ដែល​ទើប​តែ​មក​ដល់​ទីផ្សារ​កម្ពុជា​ មិន​ត្រឹម​តែ​សង្ហា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ពូកែ​ទាំង​ផ្នែក​បច្ចេកវិទ្យា​ និង​ភាព​ច្នៃ​ប្រឌិត​ផង​ដែរ។​ ជា​មួយ​តម្លៃ​ $559 នេះ​អតិថិជន​ដែល​ជាង​ P8max នឹង​ទទួល​បាន Bluetooth Speaker, ស្រោម​ហ្ស៊ីន និង​ស៊ីម ​Smart លេខ​ល្អ ​ដែល​មាន​ទឹក​ប្រាក់​ $5 ក្រៅ​ប្រព័ន្ធ​ម្ដង​ ព្រម​ទាំង​ $10 ក្នុង​ប្រព័ន្ធ​ និង​អ៊ីនធឺណិត​ 4G ជា​រៀង​រាល់​ខែ​រយៈ​ពេល​ 1ឆ្នាំ​។

គួរ​បញ្ជាក់​ថា​បើ​ប្រៀប​ធៀប​អ្នក​ប្រុស​ធំ​ P8max របស់ Huawei​ ជាមួយ​ស្មាតហ្វូន​ដទៃ​ទៀត​ដែល​ទើប​តែ​ចេញ​លក់​ P8max មាន​អេក្រង់​ធំ​ជាង​ ថាមពល​ថ្ម​ខ្លាំង​ជាង​ មុខ​ងារ​កាមេរ៉ា​ពិសេស​ជាង​តម្លៃ​ក៏​ធូរ​ថ្លៃ​ជាង​ដែរ។​

បើ​សិន​ជា​លោក​អ្នក​ចង់​ដឹង​ថា​តើ​ P8max មាន​រូបរាង​សង្ហា​ និង​វិជ្ជា​គុណ​ខ្លាំង​ប៉ុណ្ណា​ ស្វែង​រក​​ព័ត៌មានបន្ថែម​នៅ​ក្នុង​ Facebook Page ផ្លូវការ​របស់​ Huawei Cambodia ដោយ ​​ ៕


  • P8max សិស្ស​ច្បង​ធំ​របស់ ​P8 មក​ដល់​កម្ពុជា​ក្នុង​តម្លៃ​ទាប​ជាង​ការ​រំពឹង​ទុក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:បច្ចេកវិទ្យា
Tags: