ក្រុមហ៊ុន Huawei ផ្តល់​​នូវ​តម្លៃ​យ៉ាង​ពិសេស​ជូន​ទៅដល់​អតិថិជន ចាប់តាំងពី ខែឧសភា​ ឆ្នាំ​២០១៦ ត​ទៅ​

ក្រុមហ៊ុន Huawei ផ្តល់​​នូវ​តម្លៃ​យ៉ាង​ពិសេស​ជូន​ទៅដល់​អតិថិជន ចាប់តាំងពី ខែឧសភា​ ឆ្នាំ​២០១៦ ត​ទៅ​



​ភ្នំពេញ ​៖ ចាប់ពី​ដើមខែ​ឧសភា ឆ្នាំ​២០១៦​នេះ ក្រុមហ៊ុន Huawei គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣​ផ្នែក​ស្មា​ត​ហ្វូន បាន​ប្រកាស​ផ្តល់​ជូន​នូវ​តម្លៃ​យ៉ាង​ពិសេស​ជូន​ទៅ​ដ​ល់​អតិថិជន​របស់​ខ្លួន ចាប់តាំងពី​ថ្ងៃទី​៦​ ខែឧសភា ​ឆ្នាំ​២០១៦​នេះ​តទៅ នៅ​គ្រប់​ហាង​ទាំងអស់ និង​នៅ​កន្លែង​ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ក្រុមហ៊ុន Huawei កម្ពុជា​។​

លោក Cody, ប្រធាន​ផ្នែក​គ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​លក់​បន្ត (retail manager) របស់​ក្រុមហ៊ុន Huawei ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថា “​ការ​ផ្តល់​ជូន​ពិសេស​នេះ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៦ ​ខែឧសភា ​ឆ្នាំ​២០១៦​នេះ​តទៅ​ហើយ ដោយ​គ្មាន​ការកំណត់ ដើម្បី​អាច​ឲ្យ​អតិថិជន​របស់​យើង​សប្បាយរីករាយ​ក្នុង​ការ​ទទួល​បាន​នូវ​ផលិតផល​ ដែល​មាន​គុណភាព​ខ្ពស់ តម្លៃ​វិញ​រឹតតែ​ពិសេស​មិន​ធ្លាប់​មាន​។ យើ​ង​ខ្ញុំ​មាន​កិត្តិយស​ក្នុង​ការ​រៀបចំ​នូវ​កម្ម​វិធី​ពិសេស​នេះ ដើម្បី​អាច​ឲ្យ​អតិថិជន​ទទួល​បាន​នូវ​អត្ថ​ប្រយោ​ជន៍​ទ្វេដង ទាំង​គុណភាព និង​តម្លៃ​។​”
ក្រុមហ៊ុន Huawei ប្រកាស​ថា អតិថិជន​ចំណេញ​ទ្វេដង​ពី​ការ​ផ្តល់​ជូន​ពិសេស​នេះ តួយ៉ាង​ខាងក្រោម​នេះ​គឺជា​ការប្រៀបធៀប​តម្លៃ​នៅមុន និង​ក្រោយពេល​បញ្ចុះតម្លៃ ​៖ Huawei GR5 តម្លៃ​ពីមុន ២៥៩$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ២៣៩$ ប៉ុណ្ណោះ។​ Huawei GR3 តម្លៃ​ពីមុន ២០៩$, ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ១៨​៥​$ ប៉ុណ្ណោះ​។ ​Huawei Y6Pro តម្លៃ​ពីមុន ១៧៤$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ១៦៥$ ប៉ុណ្ណោះ​។​ Huawei Y6 (2GB) តម្លៃ​ពីមុន ១៤៤$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ១៣៥$ ប៉ុណ្ណោះ​។ ​Huawei G7Plus តម្លៃ​ពីមុន ៣២៩$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ២៩៩$ ប៉ុណ្ណោះ​។​ Huawei P8 lite តម្លៃ​ពីមុន ១៩៥$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ១៧​៩​$ ប៉ុណ្ណោះ​។ ​Huawei Y6 (1GB) តម្លៃ ១២៣$, G Play Mini តម្លៃ ១៥៩$, Huawei Y5C តម្លៃ​ពីមុន ៨៤​$ ប៉ុន្តែ​ឥឡូវនេះ​តម្លៃ​តែ ៧៩$ ប៉ុណ្ណោះ​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា Huawei GR5 ជា​ប្រភេទ​ទូរស័ព្ទ​ស៊េរី G មាន​អេក្រង់​រហូតដល់ 5.5 អ៊ីង​កម្រិត Ful​l HD ប្រើប្រាស់​បច្ចេកវិទ្យា​ស្គេ​ន​ក្រយៅ​ដៃ ​ដើម្បី​បញ្ជា​មុខងារ​នានា មាន​សមត្ថភាព​ថ្ម​កាន់​បាន​យូរ​ពេ​ញ​មួយថ្ងៃ ​បើ​ប្រៀប​ទៅ​នឹង​ស្មា​ត​ហ្វូ​ន​ដទៃទៀត ជាមួយនឹង​រូបរាង​ដ៏​ស្អាត​ទាក់ទាញ ភ្លឺរលោង គួរ​ជា​ទី​ពេញចិត្ត​។ ​Huawei G7 Plus មាន​រាងស្ដើង មាំ internet ដើរ​លឿន​មិនធម្មតា ជា​ប្រភេទ​ទូរស័ព្ទ​ ដែល​មាន​អេក្រង់​ធំ ភ្លឺ ច្បាស់ ត្រជាក់​ភ្នែក មាន​កាមេរ៉ា​ខាងមុខ​ទំហំ 13 មេ​ហ្គា​ភី​សែ​ល ជាមួយនឹង Dual LED Flash រីឯ​កាមេរ៉ា​ខាងមុខ មាន​ទំហំ 5 មេ​ហ្គា​ភី​សែ​ល តម្រូវ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប selfie ប្រើ​បាន​ស៊ីម​ពីរ មាន​២​ពណ៌ ​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ស និង​ពណ៌​ខ្មៅ​។ Huawei Y6 Pro ជា​ប្រភេទ​ទូរស័ព្ទ​ ដែល​មាន​រូបរាង​ស្រស់​ស្អាត ថាមពល​ថ្ម​ប្រើ​បាន​យូរ 4000 mAh I standby បាន​រហូត​ដល់ ៧២០​ម៉ោង សាក​ថ្ម​បាន​លឿន ឆាប់​ពេញ ថែមទាំង​អាច​សាក​ថ្ម​ទៅ​ទូរស័ព្ទ​ផ្សេងទៀត​បាន មាន​អង្គ​ប្រតិបត្តិការ Android OS, v5.1 (Lollipop) កាមេរ៉ា autofocus ចាប់​រូបភាព​បាន​រហ័ស និង​ច្បាស់​ល្អ​៕