ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​



ភ្នំពេញ ៖ តារា​ចម្រៀង​ស្រី​ត្រគៀម​ខ្លា​របស់​ផលិតកម្ម​ហង្ស​មាស​អ្នកនាង ពេជ្រ សោភា ទោះបីជា​រវល់​ការងារ​សិល្បៈ​ខ្លាំង​យ៉ាងណាក៏ដោយ​ តែ​នាង​មិនដែល​ភ្លេច​នូវ​សកម្មភាព​ការងារ​សង្គម​តាមរយៈ​ការ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ជន​ចាស់ជរា​គ្មាន​ទីពឹង និង​កុមារ​កំព្រា​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ជាដើម​…។

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

ជាមួយគ្នា​នឹង​ការ​បង្ហាញ​ជំហរ​ដើម្បី​សម្រេច​បំណង ​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​កំព្រា​ និង​ជរា​គ្មាន​ទី​ពម​នឹង​នេះ​ដែរ​តារា​ចម្រៀង​ស្រី​ ដែល​កំពុង​មមាញឹក​លើ​ការ​និពន្ធ​បទ​Original Song អ្នកនាង ពេជ្រ សោភា ក៏បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​សំណាក់​មហាជន​នៅ​លើ​ហ្វេ​ស​ប៊ុ​កនាង​ថា SP​នៅតែ​បន្ត​ដំណើរ​ទៅ​មុខទៀត​ដើម្បី​សិល្បៈ​និង​កិច្ចការ​សង្គម​ចូលរួម​ការងារ​សប្បុរសធម៌​ជា មួយ​យើងខ្ញុំ​នា​ថ្ងៃទី​១៣ ឧសភា ណា។

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

តារា​ចម្រៀង​អ្នកនាង ពេជ្រ សោភា បាន​បន្ត​ថា គម្រោង​បន្ទាប់​យើងខ្ញុំ​នឹង​ចុះទៅ​ចែក​ទឹក​ជូន​បងប្អូន​នៅ​ភូមិ​តា​ឡា​ត់ ឃុំ​ស្វាយ​រំពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​នៅ​ថ្ងៃទី១៣​ ខែឧសភា​នេះ​។ បងប្អូន​ដែល​ចង់​ចូលរួម​អាច​ផ្ដល់​ជា​ថវិកា​ឬក៏​ជា​ទឹក​(​ទឹក​សម្រាប់​បរិភោគ​)​ក៏បាន​បើ​បានជា​ទឹក​ធុង​ធំៗ​កាន់តែ​ល្អ​… អរគុណ​។ ខ្មែរ​ស្រលាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ​បងប្អូន​យក​អំណោយ​មក​ផ្ទះ​នាង​ខ្ញុំ​ផ្ទាល់ ផ្លូវ​លេខ 428 បឹងត្របែក។

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

ក្រៅ​ពី​នេះ​តារា​ចម្រៀង​ស្រី​អ្នកនាង ពេជ្រ សោភា ក៏បាន​បញ្ជាក់​ពី​បង្ហាញ​ប្រាប់​ពី​ផល​លំបាក​ខ្លះ​ដែល​ត្រូវ​ឆ្លងកាត់​ថា នៅ​ពីក្រោយ​ស្នាមញញឹម​ទាំង​អស់​នេះ​ គឺ​ពោរពេញ​ទៅ​ដោយ​ការ​តស៊ូ កម្សត់​ជូរចត់ ការ​ច្រណែន​ឈ្នានីស​ពី​អ្នកដទៃ​ និង​ការ​ឆ្លងកាត់​ឧបសគ្គ​ព្យុះភ្លៀង​រាប់មិនអស់​ទម្រាំ​តែ​ពួក​យើង​មាន​ថ្ងៃនេះ​។ រាត្រីសួស្តី​……! សុបិន​ល្អ​ទាំង​អស់គ្នា។

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

ជា​ការ​កត់សម្គាល់​អ្នក​នាង ពេជ្រ សោភា មួយ​រយៈ​ពេល​ចុង​ក្រោយនេះ​ ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ជាពិសេស​នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​ និង​សារព័ត៌មាន​នា​ក្នុង​និង​ក្រៅ​ស្រុក​។ អ្វីដែល​មហា​ជន​ និង​តារា​សិល្បៈ​ផ្ដោត​ការចាប់អារម្មណ៍​នោះ ​គឺ​បន្ទាប់ពី​នាង​ក្ដោប​ក្ដាប់​ឱកាស​ជោគជ័យ​ធំ​ចំនួន​២​យ៉ាង​ព្រម​គ្នា​ដែល​ពិបាក​ឲ្យ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​តាម​ទាន់។

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

ជោគជ័យ​នោះ​រួមមាន​៖ ការងារ​សិល្បៈ និង ការ​និពន្ធ​បទ​Original Song រហូត​ទទួល​បាន​ការ​គាំទ្រ និង​លើក​សរសើរ​ពី​មហាជន​ក្រោយ​ពី​បទ រាំ​ញី​កែងជើង បាន​ផ្ទុះ​កក្រើក​នា​អំឡុង​ពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ដែល​ត្រូវ​គេ​មើល​ឃើញថា ​មានការ​ផុស​ផុល និង​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ជ្រើស​និពន្ធ​បទ​មួយ​នេះ៕

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​

ពេជ្រ សោភា បំផុស​ស្មារតី​ ឲ្យ​មហាជន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជួយ​សង្គម​