ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់
 

បើ​ទោះ​បី​ជា​បច្ចុប្បន្ន ប្រទេស​កម្ពុជា​កំពុង​តែ​រីក​ចំរើន​ទៅ​មុខ ហើយ​ប្រជាជន​នៅ​ទី​ក្រុង​បាន​ផ្លាស់​ប្ដូរ​ពី​ការ​ប្រើ អុស ធ្យូង ទៅ​ប្រើ​អគ្គិសនី និង​ហ្គាស ប៉ុន្តែ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​នៅ​តែ​និយម​ប្រើ​ធ្យូង​ក្នុង​ការ​ចម្អិន​ម្ហូប​អាហារ ដោយ​ពួក​គាត់​មាន​ទំនុក​ថា អាច​ជួយ​ឲ្យ​មាន​​រសជាតិ​ឆ្ងាញ់​និង​មាន​ក្លិន​ឆ្ងុយ​ជាង​ការ​ប្រើ​ហ្គាស​និង​អគ្គិសនី។

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

ថ្ងៃនេះ Sabayនឹង​នាំ​ប្រិយមិត្ត​ទៅ​ជួប​ជាមួយ​អ្នកស្រី  មៀច រ៉ុម អាយុ ៤៥ឆ្នាំ រស់នៅ​ភូមិ​ទួលឈើនាង ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយ​អ្នក​ស្រី​បាន​ប្រកប​របរ​ដុត​ឡធ្យូង​នេះ​ប្រហែល ២០ឆ្នាំ​មក​ហើយ។

 

អ្នកស្រី មៀច រ៉ុម បាន​រៀប​រាប់​ថា ដោយសារ​ក្នុង​គ្រួសារ​របស់​អ្នក​ស្រី​គ្មាន​កម្លាំង​មនុស្ស​គ្រប់គ្រាន់​ដើម្បី​ទៅ​កាប់​អុស ដូច្នេះ​អ្នកស្រី​ត្រូវ​ទិញ​អុស​ពី​គេ ដើម្បី​យក​មក​ធ្វើ​ធ្យូង។ អ្នកស្រី​បន្ត​ទៀត​ថា រយៈពេល​នៃ​ការ​ដុត​អុស​មួយ​ឡ​អោយ​ក្លាយ​ទៅ​ជា​ធ្យូង អ្នក​ស្រី​ត្រូវ​ប្រើ​ពេល​ពី ១២ទៅ១៥ថ្ងៃ ទើប​អាច​លក់​អោយ​ឈ្មួញ​បាន។

 

អ្នកស្រី មៀច រ៉ុម បន្ថែម​ទៀត​ថា របរ​ដុត​ធ្យូង​នេះ​អាច​ធ្វើ​បាន​គ្រប់​រដូវ ប៉ុន្តែ​នៅ​រដូវ​វស្សា​មាន​ការ​លំបាក​ខ្លះ គឺ​ពិបាក​ក្នុង​ការ​ដឹក​ជញ្ជូន​អុស​បន្តិច៕

 

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

ទៅ​មើល​សិប្បកម្ម​ឡធ្យូង​ក្នុង​ស្រុក​ឱរ៉ាល់

 

អត្ថបទ៖ ព្រំ ដែន