ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

​កប៉ាល់​​​​ដ៏​ធំ​មួយ​​គ្រឿង​​ ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​​​អណ្ដែត​​​​​​​មក​ទើរ​​លើ​​ឆ្នេរ​​​សមុទ្រ Robertsport ​​​​ប្រទេស​លីប៊ី​​ នៅ​​សប្ដាហ៍​នេះ​ ​​ដែល​​ធ្វើ​​ឲ្យ​​​​គ្រប់​គ្នា​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង។

 

ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

នៅ​លើ​​កប៉ាល់​​គេ​ឃើញ​​​ឡាំង​​ជាច្រើន​​​​​ផ្ងារ​​​ឡើងលើ ខ្សែ​​លួស​ ខ្សែ​ភ្លើង​​​រាយប៉ាយ​​ពេញ​​​កប៉ាល់ ​និង​​​​​​របា​ដែក​​​​​​​​​​​ត្រូវ​​​ភ្លើង​ឆេះ ​ដូច​​ជា​មាន​ហេតុការណ៍​​​អ្វី​មួយ​កើត​ឡើង​​​​​អីចឹង។​ ​កប៉ាល់​នេះ​​​​ប្រវែង​ ៦០​ម៉ែត្រ​ ​​​​មាន​ឈ្មោះ Tamaya 1 ​​​​បាន​​ចុះ​បញ្ជី​ក្នុង​ប្រទេស​ប៉ាណាម៉ា មាន​ដោត​ទង់ជាតិ​​​​​​ប្រទេស​នីហ្សេរីយ៉ា ​​​​ដែល​​ត្រូវ​គេ​បោះ​បង់​ចោល​ ​ហើយ​ពេល​នេះ​​កំពុង​ជាប់​​​ទ្រឹង​លើ​ឆ្នេរ។​

 

​​​របាយ​ការណ៍​​ថ្មី​​​ចេញ​ដោយ​​​ក្រសួង​​​ការពារ​ជាតិ​​​​​​លីប៊ី​ បង្ហាញ​ថា​​​កប៉ាល់​​​​​ខាង​លើ​ត្រូវ​បាន​ភ្លើង​ឆេះ ​ហើយ​​​ទ្វារ​​​​​កប៉ាល់​​​បាន​បើក​​ចំហ​​ ដែល​​គេ​ឃើញ​​​លាយ​​​ទឹក​ និង​ប្រេង តែ​មិន​​ទាន់​ដឹង​​ពី​មូល​ហេតុ​នៃ​ការ​ឆេះ​ឡើយ​។​ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​មួយ​ ​របស់​ប្រភព​ដដែល​​​​និយាយ​ថា​ អំឡុង​​ពេល​​សិក្សា​ស្រាវជ្រាវ​​​លើ​កប៉ាល់​ ​​ទើប​គេ​ដឹង​ថា​​​វា​ជា​កប៉ាល់​​ដឹក​ប្រេង ​ផលិត​​ក្នុង​ឆ្នាំ​ ១៩៨០។

 

​មក​ទល់​ពេល​នេះ ​ប៉ូលិស​​​កំពុង​ស៊ើប​អង្កេត​​​ រក​មូលហេតុ​នៃ​ការ​បោះបង់​ប៉ើង​រសាត់​​មក​ដល់​ទី​នេះ​ និង​​ហាម​ប្រជាជន​​ទាំង​អស់​មិន​ឲ្យ​​ចូល​ជិត​កប៉ាល់​ឡើយ៕

 

ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

 

ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

ប្រទះ​ឃើញ​កប៉ាល់​ខ្មោច​​ដ៏​ធំ​ ​​ប៉ើង​​ទើរ​លើ​ឆ្នេរ​​សមុទ្រ​​លីប៊ី

 

ចុចអាន៖ កប៉ាល់​ទេសចរ​ណ៍​យក្ស​ទាំង​១០​ដែល​ទំនើប​និង​មាន​តម្លៃ​ថ្លៃ​ខ្ទង់​ពាន់​​លាន​ដុល្លារ​

ចុចអាន៖ កប៉ាល់​តម្លៃ​៥៤​លាន​ដុល្លារ ​នឹង​ត្រូវ​ប្រើ​​​សម្រាប់​រុក​រក​ក្នុង​មហា​សមុទ្រ​?

ចុចអាន៖ មហាសេដ្ឋី​រុស្ស៊ី​បញ្ចេញ​​កប៉ាល់​ផ្ទាល់​ខ្លួន​តម្លៃ​៤០០លាន​ដុល្លារ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Daily Mail