រន្ធត់ និងស្ទើរឆ្កួតចិត្ត​ បន្ទាប់ពី​ឃើញកូនស្រីវិញ​​

ខេត្តបន្ទាយ​មានជ័យ ៖ ក្មេង​ស្រី​​២​នាក់ម្នាក់​អាយុ​៣​ឆ្នាំ​ និង​ម្នាក់​ទៀត​អាយុ​៥​ឆ្នាំ បាន​លង់ទឹក​ស្រះ​ស្លាប់​ទាំង​២​​នាក់​យ៉ាងអាណោច​អាធ័ម​បំផុត​ ​ដែល​​​​ហេតុការណ៍នេះ ​បង្ក​​​​ឱ្យ​​ភ្ញាក់ផ្អើល​​​​កាលពី​​វេលា​ម៉ោង០៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១១ ឧសភា ​២០១៦ ស្ថិត​នៅ​ភូមិ​អូរ​​ជួប​ថ្មី ឃុំ​សឿង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​ប្រភព​ឱ្យ​ដឹង​ថា ​កុមារីរ​រង​គ្រោះ​ទាំង២នាក់ ម្នាក់​ឈ្មោះ​ឃួ​ន ចាន់​រី អាយុ​៣​ឆ្នាំ និង​​ម្នាក់​​ទៀត​ឈ្មោះគង់ ស្បៃ អាយុ​៥​ឆ្នាំ ទាំង២នាក់​មាន​ទី​នៅ​ភូមិ​​អូរ​ជួប ឃុំ​សឿ ស្រុក​មង្គល​បុ​​រី ខេត្តបន្ទាយមានជ័យ ​។

ប្រភព​ដដែល​​​បញ្ជាក់​ថា ​មុន​ពេល​​កើតហេតុ ក្មេងស្រី​ទាំង​២​នាក់​បាន​ទៅ​លេង​ទឹកស្រះនៅ​ខាងលិច​ផ្ទះ ដោយ​ឪពុក​ម្តាយ​​ពួកគេ​​មិន​បាន​ដឹងទេ​ ។ លុះដល់​ពេល​បាត់​កូន ​ក៏​នាំ​គ្នា​ដើរ​រក​ចាប់ពី​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១៦  រហូត​ដល់​ម៉ោង០​៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ដដែល ទើប​ប្រទះ​ឃើញ​សាកសព​​នៅ​​ក្នុង​ទឹកស្រះ ។

បច្ចុប្បន្ន​សាកសព​ក្មេង​ទាំង២នាក់ ត្រូវ​​បាន​រៀបរាប់​ធ្វើបុណ្យ​តាម​ប្រពៃណី​រៀង​ៗ​​ខ្លួន ។