រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ក្រុមហ៊ុន មូល​ប​ត្រ មួយ​របស់ ហុងកុង​

ភ្នំពេញ:
លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ថ្លែង សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​ស្តីពី​ការធ្វើ​ប្រតិបត្តិការ ក្នុង​វិស័យ មូល​ប​ត្រ និង​ផ្សព្វផ្សាយ​ច្បាប់ ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ដោយ​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន ចំពោះ​ក្រុមហ៊ុន មូល​ប​ត្រ មួយ​របស់​ហុងកុង​ដែល​មិនមាន​អាជ្ញា​បណ្ណ ត្រឹមត្រូវ សម្រាប់ធ្វើ​អាជីវកម្ម ខណៈពេលដែល​ក្រុមហ៊ុន​មួយ​នេះ​បាន​បោក​លុយ​ប្រជាពលរដ្ឋ​រាប់រយ​លាន​ដុល្លារ​មកហើយ​នោះ​។​

​លោក ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា កន្លងមកនេះ​មាន​អង្គការ​មួយ​គឺ​អង្គការ​មូលនិធិ អភិវឌ្ឍន៍​អាស៊ីអាគ្នេយ៍ (AIF) និង​សមាគម​អ្នក​ប្រឹក្សា​វិនិយោគ (ICA) ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ បានធ្វើ​សកម្មភាព ផ្សព្វផ្សាយ ទាក់ទាញ ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​រាជធានី​ខេត្ត​នានា ដើម្បី​ប្រមូលប្រាក់​ពី​សាធារណជន​ដោយ​អះអាងថា យកទៅ​វិនិយោគ រួមគ្នា នៅ​ក្រុមហ៊ុន Empire Big Capital Limited (EBC) ដែលមាន​ទីតាំងនៅ​ទីក្រុង​ហុងកុង​។

​លោក​បាន​បញ្ជាក់ថា ដោយ​ក្រុមហ៊ុន​នោះបាន​សន្យា​នឹង​ផ្តល់​ដល់​អ្នក​ដាក់​ប្រាក់​ទាំងនោះ​វិញ ជា​ចំណូល​ប្រចាំខែ ១០​ភាគរយ នៃ​ទំហំ​ទឹកប្រាក់ ដែល​បានដាក់​ក្នុង រយៈពេល​១៨ ខែ សរុប​ប្រហែល​១៨០​ភាគរយ​ដែលជា​ផលចំណេញ​សរុប​៕