លោក​ឡុង ឌី​ម៉​ង់ នឹង​ទៅ​បំពេញបេសកកម្ម ជា​ឯកអគ្គរាជទូត នៅ​សាធារណរដ្ឋ​កូរ៉េ នា​យប់​ថ្ងៃទី​១៩ ឧសភា​

ភ្នំពេញ:
​លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ប្រទេស​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង នឹង​ចាក​ចេញពី​មាតុប្រទេស ដើម្បី​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ នា​យប់​ថ្ងៃទី​១៩ ឧសភា ខាងមុខនេះ ដោយ​លោក​ឌី​ម៉​ង់ បានប្រកាសថា​នឹង​ព្យាយាម​បំពេញភារកិច្ច​ដែល​ព្រះមហាក្សត្រ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ប្រគល់​សេចក្តីទុកចិត្ត ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​។​

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ លោក​ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​ប្រទេស​កម្ពុជា ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង បាន​មានប្រសាសន៍ថា "​ខ្ញុំ​នឹង​ចាក​ចេញពី​មាតុប្រទេស ដើម្បី​ទៅ​បំពេញបេសកកម្ម​នៅ​សាធារណរដ្ឋ​កូរ៉េ ដែលជា​កិច្ចការ​ដំបូង​របស់ខ្ញុំ ក្នុង​វិស័យ​ការទូត នា​យប់​ថ្ងៃទី​១៩ ឧសភា ខាងមុខ​នេះហើយ​"​។

​លោក បាន​បន្ថែមថា កិច្ចការងារ​ជាច្រើន​កំពុង​រង់ចាំ​ស្វាគមន៍​ខ្ញុំ ទាំង​រឿង​ល្អ​និង​រឿង​មិនទាន់​ល្អ ដែល​នៅ​ទីនោះ​ហើយ ខ្ញុំ​នឹង​ខឹ​ត​ខំព្យាយាម​បំពេញភារកិច្ច​ដែល​ព្រះមហាក្សត្រ សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ប្រគល់​សេចក្តីទុកចិត្ត​មកលើ​រូបខ្ញុំ ធ្វើយ៉ាងណា​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​យើង​ឲ្យ​បាន​។​
​ខ្ញុំ​សូម​លា​បងប្អូន មិត្តភក្តិ​ក្នុងស្រុក​មួយរយៈ ហើយ​សម្រាប់​បងប្អូន​ព​ល​រដ្ឋ​យើង​នៅ​កូរ៉េ យើង​នឹង​ជួបគ្នា​ឆាប់ៗ​។​
​យើង​នឹង​នៅតែ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាប់​ជានិច្ច​តាម​បណ្តាញ​សង្គម​នេះ​។​

​ព្រះរាជ​លិខិត របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធនា​មហាក្សត្រ ខេមរា​ជ​នា ស​មុ​ហោ​ភាស កម្ពុជ​ឯករាជ្យ​រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី ជូន​ចំពោះ លោកស្រី ប៉ាក គឿន​ហេ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​។ សារតាំង ក្នុង​គោលបំណង​រក្សា​ទំនាក់​ទ​ណង​ជា​មិត្តភាព និង​ការយោគយល់​គ្នា​ទៅវិញទៅមក​ដ៏​ប្រពៃ ដែល​ធ្លាប់មាន​យ៉ាង​ល្អ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ និង​ក្នុង​គោលបំណង​ពង្រឹងពង្រីក​ចំណងមិត្តភាព​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​តែងតាំង​លោក​ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។ ចរិតលក្ខណៈ និង​សមត្ថភាព​របស់លោក​ឡុង ឌី​ម៉​ង់ ពិតជា​ធ្វើ​ឲ្យ​យើង​ទុក​ព្រះទ័យ និង​ជឿជាក់ថា លោក​អាចបំពេញ​បេសកកម្ម​បាន​យ៉ាង​ល្អប្រសើរ សម​នឹង​ទទួលបាន​នូវ​សេចក្តីទុកចិត្ត ការយល់ព្រម​ពី​លោកស្រី​ប្រធានាធិបតី​។ ដោយមាន​ជំនឿន​យ៉ាង​ដូច្នេះហើយ យើង​សូម​លោកស្រី​ប្រធានាធិបតី មេត្តា​អនុញ្ញាត​ផ្តល់នូវ​ការទុកចិត្ត ចំពោះ​អ្វីដែល​ឯកអគ្គរាជទូត​របស់​យើង មាន​កិត្តិយស​ជម្រាបជូន​លោកស្រី​ប្រធានាធិបតី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សូមបញ្ជាក់ថា ព្រះរាជក្រឹត្យ ដែល​បាន​ធ្វើឡើង​នៅ​ព្រះបរមរាជវាំង ថ្ងៃទី​៩ ខែមេសា​ឆ្នាំ​២០១៦ ព្រះមហាក្សត្រ នរោត្តម​សីហមុនី បាន​ត្រាស់បង្គាប់ តែងតាំង​លោក​ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួលបន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់ពី​ថ្ងៃ​ឡាយ​ព្រ​ហស្ត​លេខា​តទៅ​។​

​គួរកត់សម្គាល់​ផងដែរ​ថា  តែងតាំង​លោក​ឡុង ឌី​ម៉​ង់ ជា​ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ​នេះ បន្ទាប់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ចាប់ខ្លួន​លោក​ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េ ពីបទ​ពុករលួយ​៕​

លោក​ឡុង ឌី​ម៉​ង់ នឹង​ទៅ​បំពេញបេសកកម្ម ជា​ឯកអគ្គរាជទូត នៅ​សាធារណរដ្ឋ​កូរ៉េ នា​យប់​ថ្ងៃទី​១៩ ឧសភា​

លោក​ឡុង ឌី​ម៉​ង់ នឹង​ទៅ​បំពេញបេសកកម្ម ជា​ឯកអគ្គរាជទូត នៅ​សាធារណរដ្ឋ​កូរ៉េ នា​យប់​ថ្ងៃទី​១៩ ឧសភា​

លោក​ឡុង ឌី​ម៉​ង់ នឹង​ទៅ​បំពេញបេសកកម្ម ជា​ឯកអគ្គរាជទូត នៅ​សាធារណរដ្ឋ​កូរ៉េ នា​យប់​ថ្ងៃទី​១៩ ឧសភា​

លោក​ឡុង ឌី​ម៉​ង់ នឹង​ទៅ​បំពេញបេសកកម្ម ជា​ឯកអគ្គរាជទូត នៅ​សាធារណរដ្ឋ​កូរ៉េ នា​យប់​ថ្ងៃទី​១៩ ឧសភា​