ជាង​មាសLeicesterធ្វើ​ចិញ្ចៀន​ដូច​ពាន Premier League ដើម្បី​អបអរ​ជ័យ​ជម្នះ

ជាង​មាស​ក្នុង​ទីក្រុង Leicester បាន​​​រចនា​​ចិញ្ចៀន​ដែល​យក​លំនាំ​តាម​ពាន Premier league ដើម្បី​ទុក​ជា អនុស្សាវរីយ៍​​នៃ​ការ​ឈ្នះ​ជើងឯក​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​នៅ​រដូវកាល​នេះ។

 

ជាង​មាសLeicesterធ្វើ​ចិញ្ចៀន​ដូច​ពាន Premier League ដើម្បី​អបអរ​ជ័យ​ជម្នះ

ចិញ្ចៀន និង​ពាន​រង្វាន់

 

ចិញ្ចៀន​ធ្វើ​ពី​លោហធាតុ​ប្រាក់ ដាំ​គ្រាប់​ពេជ្រ​ទំហំ​៥.០១ការ៉ាត់ អម​ដោយ​មកុដ និង​រូប​តោ​មាស​សង​ខាង រួម​ជាមួយ​ត្បូង​តូច​ៗ​ពណ៌​ខៀវ នឹង​ដាក់​លក់​ក្នុង​តម្លៃ ៣២៥០០០ដុល្លារ​ដល់​អតិថិជន​ណា​ដែល​បញ្ជា​ទិញ។ ជាង​ជា​អ្នក​រចនា និង​ធ្វើ​ចិញ្ចៀន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ផ្ដើម​បង្កើត​វា​ឡើង​ដើម្បី​រួម​ចំណែក​អបអរ​ជាមួយ​អ្នកគាំទ្រ និង​ក្លឹប Leicester City ក្នុង​ឱកាស​ក្លាយ​ជា​ជើងឯក​របស់​ពួកគេ។

 

យ៉ាង​ណា​ក៏​ដោយ មែនទែន​ទៅ​តម្លៃ​របស់​ចិញ្ចៀន​ខាង​លើ​គឺ​ថ្លៃ​ជាង​កីឡាករ​មួយ​ចំនួន​របស់​ក្រុម Leicester City កាល​ពី​ក្លឹប​ទិញ​ចូល​ផង​ដូចជា​កីឡាករ Kasper Schmeichel និងChristian Fuchs ជាដើម៕

 

ជាង​មាសLeicesterធ្វើ​ចិញ្ចៀន​ដូច​ពាន Premier League ដើម្បី​អបអរ​ជ័យ​ជម្នះ

 

ជាង​មាសLeicesterធ្វើ​ចិញ្ចៀន​ដូច​ពាន Premier League ដើម្បី​អបអរ​ជ័យ​ជម្នះ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ ESPN