​រថយន្ត​ទំនើប​ថ្មី​ ៤ ម៉ូឌែល​​ ជម្រើស​សម្រាប់​គ្រួសារ​សម័យ​ថ្មី​

រថយន្ត​ទំនើប​ឆ្លាត​វៃ ជា​រថយន្ត​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មីៗ​ដើម្បី​ផ្ដល់​​ទំនុក​ចិត្ត​ដល់​អ្នក​បើកបរ​ និង​អ្នក​ធ្វើ​ដំណើរ​។ រថយន្ត​ ៤ ម៉ូដែល​ស៊េរី​ថ្មី​ខាងក្រោម​ ​ស័ក្កិសម​សម្រាប់​ប្រើប្រាស់​​លក្ខណៈ​គ្រួសារ។

 

១) BMW X1 2016

 

​រថយន្ត​ទំនើប​ថ្មី​ ៤ ម៉ូឌែល​​ ជម្រើស​សម្រាប់​គ្រួសារ​សម័យ​ថ្មី​

 

​-តម្លៃ៖ ប្រហែល ៨៩ ៨០០ ដុល្លារ ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា

-​ប្រព័ន្ធ​បច្ចេកវិទ្យា​សន្សំ​សំចៃ​សាំង​ខ្ពស់​ដោយ​​ ១០០ គីឡូម៉ែត្រ ស៊ី​សាំង​​ប្រហែល ៦​ លីត្រ

-ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) & Cross Traffic alert)

-ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើត​មាន​នៅ​ខាង​មុខ (Collusion Warning)។

 

២) Ford Everest 2016

 

​រថយន្ត​ទំនើប​ថ្មី​ ៤ ម៉ូឌែល​​ ជម្រើស​សម្រាប់​គ្រួសារ​សម័យ​ថ្មី​

 

-តម្លៃ៖ ប្រហែល ៧៤ ០០០ដុល្លារ ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា

-ប្រព័ន្ធ​បើកបរ​នៅ​លើ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)

-ប្រព័ន្ធ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Semi-Active Park Assist)

-ប្រព័ន្ធ​ផ្ដល់​ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Sport Information System) & Cross Traffic alert)

-ប្រព័ន្ធ​ជំនួយ​លើ​ចង្កូត​ និង​រំលឹក​ឲ្យ​អ្នក​បើកបរ​បើក​ក្នុង​គន្លង​ត្រឹមត្រូវ (Lane Keeping Alert)

-ប្រព័ន្ធ​​គ្រប់គ្រង​ល្បឿន​រថយន្ត​ក្រោយ​ពី​អ្នក​បើកបរ​បាន​កំណត់ (Adaptive Cruise Control )

-បច្ចេកវិទ្យា SYNC 2 ដែល​អាច​ឲ្យ​អ្នក​បើកបរ ប្រើ​សំឡេង​និយាយ​បញ្ជា​ទៅ​លើ​ការ​កម្សាន្ត

-កំណត់​កម្រិត​សីតុណ្ហភាព​នៅ​ក្នុង​រថយន្ត និង​មាន​កន្លែង​ទុក​សម្ភារៈ​ធំ​ទូលាយ

-អាច​ភ្ជាប់​ទូរស័ព្ទ​ដៃ​ទៅ​នឹង​រថយន្ត​ជាមួយ​អេក្រង់ Touch Screen ដ៏​ធំ​ទំហំ 8 ​អ៊ី​ញ​ជា​ដើម។

 

៣) Lexus LX 570

​រថយន្ត​ទំនើប​ថ្មី​ ៤ ម៉ូឌែល​​ ជម្រើស​សម្រាប់​គ្រួសារ​សម័យ​ថ្មី​

 

-តម្លៃ៖ ខ្ទង់​ជាង​​ ២០ម៉ឺន​ដុល្លារ ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា​

-Driving Mode ពិសេស​៤ (Eco, Comfort, Sport S និង​ Sport S+ ) សម្រាប់​ពិនិត្យ​មើល​ស្ថានការណ៍​ម៉ាស៊ីន​រថយន្ត

-ប្រព័ន្ធ​គ្រប់គ្រង​និង​បញ្ចៀស​ឧបសគ្គ​ដែល​នៅ​ខាង​មុខ (Precollision system )

-ប្រព័ន្ធ​ចាប់​សកម្មភាព​របស់​អ្នក​ថ្មើរជើង​លើ​ដង​ផ្លូវ​ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់ (Pedestrian Detection )

-ប្រព័ន្ធ​​គ្រប់គ្រង​ល្បឿន​រថយន្ត​ក្រោយ​ពី​អ្នក​បើកបរ​បាន​កំណត់ (Adaptive Cruise Control )

-ប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​​ដែល​ជួយ​ផ្ដល់​ដំណឹង​ដល់​អ្នក​បើក​បរ Lane Keeping Alert)

-ប្រព័ន្ធ​ចាប់​យក​ពន្លឺ​ភ្លើង​មុខ​និង​ក្រោយ​របស់​រថយន្ត​ដទៃ (Auto High Bean Control (AHBC)

 

៤) Toyota Fortuner 2016

 

​រថយន្ត​ទំនើប​ថ្មី​ ៤ ម៉ូឌែល​​ ជម្រើស​សម្រាប់​គ្រួសារ​សម័យ​ថ្មី​

 

-តម្លៃ​៖ ប្រហែល ៦០ ៩០០ ដុល្លារ​ បំពាក់​ដោយ​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់ និង​បច្ចេកវិទ្យា​ថ្មីៗ​ដូចជា

-ប្រព័ន្ធ​​បញ្ជា​បើក​ទ្វារ​ក្រោយ​ពី​ចម្ងាយ (Power Back Door Remote Button)

-ប្រព័ន្ធ​បញ្ឆេះ​រថយន្ត​ឆ្លាត​វៃ (Smart Entry and Smart System )

-ប្រព័ន្ធ​​គ្រប់គ្រង​ល្បឿន​រថយន្ត​ក្រោយ​ពី​អ្នក​បើកបរ​បាន​កំណត់ (Adaptive Cruise Control )៕

 

តើ​ប្រិយមិត្ត​គិត​ថា​​តម្លៃ​ប៉ុណ្ណឹង​​​យ៉ាង​ម៉េច​ដែរ?

 

ចុច​អាន៖  Audi​ ​R8​ ​24H ​រាង​ស្អាត​ ​ម៉ាស៊ីន​​ខ្លាំង​ ​ផលិតតែ ២៤ គ្រឿង

 

​អត្ថបទ៖ រក្សា