ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅដ្ឋាន និង​បង្ក​ឲ្យ​ពលរដ្ឋ​រង​របួស ចំនួន​ពីរ​នាក់​

ខ្យល់​កន្ត្រាក់​បាន​បំផ្លាញ​លំនៅដ្ឋាន និង​បង្ក​ឲ្យ​ពលរដ្ឋ​រង​របួស ចំនួន​ពីរ​នាក់​

បាត់ដំបង ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ចំនួន​ពីរ​នាក់​ដែរ ដែល​បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​បន្ទាប់​ពី​មាន​ខ្យល់​កន្ត្រាក់​មួយ​បាន​បោកបក់​ទៅលើ​លំនៅដ្ឋាន​របស់​ពួកគាត់ ដែល​ធ្វើ​ឲ្យ​ផ្ទះ​មួយ​ចំនួន និង​សាលារៀន​ត្រូវ​ដួល​រលំ ព្រមទាំង​មានការ​ហោះ​ប៉ើង​នូវ​ស័ង្កសី​ព្រោងព្រាត ដែល​បញ្ហា​នេះ​បាន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​តែម្តង។

ករណី​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ត្រង់​ចំណុច​ភូមិ​ចក​ធំ .​ភូមិ​ទួល​ព្រុំ ក្នុង​ឃុំ​កកោះ និង​ភូមិ​សួស្តី ភូមិ​ម៉ា​ណោក ក្នុង​ឃុំ​តា​លាស់ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ និង​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤​ខ្នង សាលារៀន​១​ខ្នង និង​បង្ក​ឲ្យ​មាន​មនុស្សម្នាក់​ បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ផងដែរ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា លំនៅដ្ឋាន​ចំនួន​៤​ខ្នង​នោះ គឺ​ពីរ​ខ្នង​ត្រូវ​បាន​របើក​ដំបូល​គ្មាន​សល់ ចំណែក​ពីរ​ខ្នង​ទៀត​គឺ​កម្លាំង​ខ្យល់​បាន​លើក​តួ​ផ្ទះ​ឲ្យ​ធ្លាក់​ពីលើ​ជើង​តាង ដោយ​ឡែក​សាលារៀន​មួយ​ខ្នង​ ដែល​មាន​ទំហំ​៨​គុណ​នឹង​១៦ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី ស្ថិត​នៅ​ចំណុច​ទួល​ត្របែក ក្នុង​ភូមិ​ទួល​ព្រុំ២ ឃុំ​កកោះ ក៏​ត្រូវ​ធ្លាក់​ពីលើ​ជើង​តាង​ដែរ។

នៅ​ក្នុង​ពេល​នោះ​ដែរ គឺ​គ្រោះធម្មជាតិ​បាន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ត្រង់​ដៃ​ខាង​ស្តាំ ដោយ​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជាបន្ទាន់​ផង​ដែរ​ដើម្បី​សង្គ្រោះ ដែល​ជន​រងគ្រោះ​មានឈ្មោះ ហៃ វិត ភេទ​ប្រុស អាយុ​២៤​ឆ្មាំ មាន​មុខ​របរ​ជា កម្មករ រស់នៅ​ភូមិ​ចក​ធំ ឃុំ​កកោះ ស្រុក​មោងឬស្សី ខេត្ត​បាត់ដំបង។

សមត្ថកិច្ច​នៅ​ទី​នោះ​បាន​បញ្ជាក់​ថា នេះ​គឺ​មិន​មែនជា​លើកទីមួយ​នោះ​ទេ​សម្រាប់​ស្រុក​​មោងឬស្សី ដែល​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោកបក់​បំផ្លាញ​លំនៅ​ដ្ឋាន​បែបនេះ ដោយ​នៅ​ព្រឹក​នេះ​ដែរ​កម្លាំង​បាន​​ចេញ​ប្រតិបត្តិការ​ចុះ​ជួយ​ជួសជុល​ដល់​លំនៅដ្ឋាន​ទាំងនោះ​ហើយ​
​ដើម្បី​ជួយ​សម្រាល​ទុក្ខ​កង្វល់​ដល់​ប្រជាពលរដ្ឋ៕