អបអរសាទរ​ខួប​គម្រប់​៩​ឆ្នាំ F&N ​ចែក​ខ្សែ​ក​មាស​ទម្ងន់​១​ជី​ ៣០​ខ្សែ

F &N បាន​ប្រគល់​រង្វាន់​ខ្សែ​ក​មាស​ទម្ងន់​១​ជី ចំនួន​៣០​ខ្សែ លើក​ទី​១ សម្រាប់​អតិថិជន​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​៧-ឧសភា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ីធីអិន។

 

ដើម្បី​ចូលរួម​ផ្សង​សំណាង អតិថិជន​គ្រាន់​តែ​បក​សម្បក​ផលិតផល​ទឹក​ដោះ​គោ ធីផត ទឹក​ដោះ​គោ​ខា​សិន ឯ​ទឹក​ដោះ​គោ​ឆៅ ម៉េកណូលា គីងកុ ភ្លឹស សូម​កាត់​ផ្នែក​ដែល​មាន​អក្សរ​អង់គ្លេស រួច​ហើយ​សរសេរ​ឈ្មោះ អាសយដ្ឋាន​ និង​លេខ​ទូរសព្ទ​ ដាក់​ចូល​ក្នុង​ធុង​ឆ្នោត​ដែល​នៅ​ជិត​អ្នក​បំផុត។

 

អ្នក​ឈ្នះ​បន្ទាប់​ អាច​ជា​លោក​អ្នក ព្រោះ​ការ​ចាប់​រង្វាន់ និង​ប្រគល់​រង្វាន់​លើក​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៤-១៥ ឧសភា នៅ​ផ្សារ​បឹង​ឈូក​ ខេត្ត​បាត់ដំបង ​សម្រាប់​អតិថិជន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ។ ដូច្នេះ​ អតិថិជន​ក្នុង​បណ្ដា​ខេត្ត​ខាង​លើ អាច​បន្ត​ដាក់​សន្លឹក​ឆ្នោត​ឲ្យ​បាន​ច្រើន​រហូត​ដល់​ថ្ងៃ​ចាប់​រង្វាន់​ ដើម្បី​មាន​ឱកាស​ក្លាយ​ជា​ម្ចាស់​ខ្សែក​មាស​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​។

 

 អបអរសាទរ​ខួប​គម្រប់​៩​ឆ្នាំ F&N ​ចែក​ខ្សែ​ក​មាស​ទម្ងន់​១​ជី​ ៣០​ខ្សែ

ការប្រគល់​រង្វាន់​លើក​ទី​១ ក្នុង​កម្មវិធី​ រាត្រី​កម្សាន្ត កាល​ពីថ្ងៃ​ទី​៧-ឧសភា

 

ការ​ចាប់ និង​ប្រគល់​រង្វាន់​លើក​ទី​៣ សម្រាប់​អតិថិជន​ខេត្ត​កំពង់ធំ សៀមរាប ឧត្តរមានជ័យ និង​ព្រះវិហារ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៨-២៩ ឧសភា នៅ​ផ្សារ​កំពង់ធំ ខេត្ត​កំពង់ធំ។ ការ​ចាប់ និង​ប្រគល់​រង្វាន់​លើក​ទី​៤ សម្រាប់​អតិថិជន​ខេត្ត​ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌល​គិរី នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១-១២ មិថុនា នៅ​ផ្សារ​កំពង់ចាម ខេត្ត​កំពង់ចាម។
ការ​ចាប់​ និង​ប្រគល់​រង្វាន់​លើក​ទី​៥ ​សម្រាប់​អតិថិជន​ខេត្ត​កំពង់ស្ពឺ តាកែវ កំពត ព្រះសីហនុ និង​កោះ​កុង នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៥-២៦ មិថុនា នៅ​ផ្សារ​កំពត ខេត្ត​កំពត។

 

កាន់​តែ​អស្ចារ្យ​ជាង​នេះ​ F&N នឹង​ចាប់​រង្វាន់​ធំ​ខ្សែ​ក​មាស​ទម្ងន់​១​តម្លឹង ចំនួន​១៩​ខ្សែ សម្រាប់​អតិថិជន​ទូទាំង​ប្រទេស​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី៩-កក្កដា រួច​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​ទី​១៦-កក្កដា ក្នុង​កម្មវិធី​រាត្រី​កម្សាន្ត ស៊ីធីអិន។

 

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់​ទង​មក​កាន់​លេខ ០៩៩ ២១១ ៣១១។

 

ទឹក​ដោះ​គោ​ខាប់ Tea Pot មាន​រសជាតិ​ផ្អែម​ត្រជាក់​ស័ក្តិសម​សម្រាប់​ភេសជ្ជៈ និង​បង្អែម​គ្រប់​មុខ ទឹក​ដោះ​គោ​ស្រស់ Tea Pot Extra ជួយ​បន្ថែម​ក្លិន​ឈ្ងុយ ផ្តល់​រសជាតិ​រឹត​តែ​ឆ្ងាញ់​។ ឯ​ទឹក​ដោះ​គោ​ឆៅ ម៉េកណូលា គីងកុ ភ្លឹស ចម្រាញ់​ពី​ស្លឹក​គីងកុ និង​មាន​វីតាមីន​បេ​១២ ជួយ​បង្កើន​ការ​ចងចាំ​បាន​ល្អ កាន់​តែ​ឈ្លាស​វៃ៕

 

អបអរសាទរ​ខួប​គម្រប់​៩​ឆ្នាំ F&N ​ចែក​ខ្សែ​ក​មាស​ទម្ងន់​១​ជី​ ៣០​ខ្សែ

ការប្រគល់​រង្វាន់​លើក​ទី​១ ក្នុង​កម្មវិធី​ រាត្រី​កម្សាន្ត កាល​ពីថ្ងៃ​ទី​៧-ឧសភា

 

អត្ថបទ៖ ពាណិជ្ជកម្ម​