FIJI ទឹក​បរិសុទ្ធ​លក់​ដាច់​លេខ១​នៅ​អាមេរិក​ បង្ហាញ​រូប​រាង​ដប​ថ្មី​

ទឹក​បរិសុទ្ធ​លំដាប់​អន្តរជាតិ ​FIJI លក់​ដាច់​ជាង​គេ​បំផុត​នៅ​សហរដ្ឋ​អាមេរិក​ និង​មាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​តារា​ហូលីវូដ​ល្បីៗ​បាន​បង្ហាញ​រូប​រាង​ដបថ្មី​កាន់​តែ​ស្រស់​ស្អាត​ទាក់​ភ្នែក​ជាង​មុន​ក្នុង​ទីផ្សារ​កម្ពុជា​ បន្ទាប់​ពី​បាន​លេច​រូប​រាង​នៅ​ប្រទេស​ចិន​និង​ជប៉ុន​។

 

FIJI ទឹក​បរិសុទ្ធ​លក់​ដាច់​លេខ១​នៅ​អាមេរិក​ បង្ហាញ​រូប​រាង​ដប​ថ្មី​

 

ក្នុងឱកាស​សម្ពោធ​ដាក់​បង្ហាញ​រូប​រាង​ថ្មី​របស់​ដប​ទឹក​បរិសុទ្ធ​ FIJI នៅ​សណ្ឋាគារ​សូហ្វីតែល កាល​ពី​ល្ងាច​មិញ នេះ លោកស្រី​នាយិកា​ក្រុមហ៊ុន SONAVITH Co.,Ltd ដែល​ជា​ក្រុម​ហ៊ុន​នាំ​ចូល​ផ្តាច់​មុខ​ទឹក​បរិសុទ្ធ​នេះ​បាន​ឲ្យដឹង​ថា ​​ការ​ផ្លាស់ប្តូរ​រូប​រាង​ថ្មី​ គឺ​ដើម្បី​បន្ថែ​ម​​អារម្មណ៍​កាន់​តែ​ស្រស់​ស្រាយ​ដល់​អ្នក​ពិសា ។ «ទឹក​បរិសុទ្ធ​សំខាន់​បំផុត​គឺការ​វេច​ខ្ចប់​ ដែល​មាន​អនាម័យ​ខ្ពស់​ មិន​ប៉ះ​ពាល់​សុខភាព​ ដោយ​ដបទឹក FIJI គឺ​មិន​មាន​សារជាតិ BPA ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ឡើយ​»។​

 

FIJI ទឹក​បរិសុទ្ធ​លក់​ដាច់​លេខ១​នៅ​អាមេរិក​ បង្ហាញ​រូប​រាង​ដប​ថ្មី​

 

ដប​ទឹក FIJI ថ្មី​ដែល​នឹង​មានវត្តមាន​នៅ​លើ​ទី​ផ្សារ​កម្ពុជា មាន​រាង​បួន​ជ្រុង​ដ៏​ស្រស់​ស្អាត ស្រួល​កាន់ ងាយ​យក​តាម​ខ្លួន ។ ផ្នែក​ខាង​មុខ​មាន​រូប​ផ្កា​រំយោល​ធំ​គ្មាន​ទង និង​ផ្ទៃ​ទឹក​សមុទ្រ​ខៀវ​ស្រងាត់​នៅ​ផ្នែក​ខាង​ក្រោយ។

 

FIJI ទឹក​បរិសុទ្ធ​លក់​ដាច់​លេខ១​នៅ​អាមេរិក​ បង្ហាញ​រូប​រាង​ដប​ថ្មី​

 

លក្ខណៈ​ពិសេស​របស់​ទឹក​បរិសុទ្ធFIJI៖
 
– សម្រិត​សម្រាំង​ពី​ដុំ​ពពក​ដ៏​បរិសុទ្ធ នៃ​កំពូល​ភ្នំ​លើ​កោះ FIJI ដែល​ស្ថិត​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ជា​កន្លែង​មួយ​នៅសែន​ឆ្ងាយ​ពី​ទឹក​ភ្លៀង​អាស៊ីត​និង​ការបំពុល​បរិស្ថាន​នានា​ ហើយ​ក៏ជា​កន្លែង​មួយត្រូវ​បានគេ​រក្សាទុក​និង​ ការពារ​ដោយ​ប្រព័ន្ធ​អេកូ​ឡូស៊ី​ដ៏កម្រ​។
– ក្នុង​តំណាក់​កាល​នៃការ​ច្រោះឆ្លង​កាត់​ថ្មភ្នំភ្លើង​ និងរក្សាទុកក្នុង​ល្អាង​ក្រោម​ដី​ធម្មជាតិ​​​រាប់រយឆ្នាំ​បាន​ជួយ​បន្ថែម​នូវសារ​ធាតុ​រ៉ែសំខាន់​ៗ និងស៊ីលីកា​ ដែល​ជា​សារធាតុ​ទ្រទ្រង់​រាងកាយ​ ហើយ​ធ្វើ​ឲ្យ​ទឹក​មានរសជាតិ​ពិសេស
– ទឹកFIJI ត្រូវបាន​ច្រកចូល​ក្នុង​ដប​នីមួយ​ៗនៅត្រង់​ទីកន្លែង​ប្រភព​នៃទឹក​ដោយ​សម្ពាធ Artesian ធម្មជាតិ និង​ឆ្លងកាត់​ប្រព័ន្ធបិទគម្រប​ដោយ​គ្មាន​មនុស្ស​ប៉ះពាល់រហូត​ដល់ពេលអ្នកពិសា​មួល​គម្របដប៕

 

អត្ថបទៈ លីដា