មុននេះបន្តិច​​ ប៉ែន ចំរ៉ុង​​ចេញតាមទ្វារក្រោយ​ ​ឯដាលីស​ចេញតាមទ្វារមុខ

រាជធានីភ្នំពេញ ៖ ​​បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាពបានឲ្យដឹងថា​ ​ចៅក្រមស៊ើបសួរលោក​ ​ពេជ្រ វិជ្ជាធរ​​ ​បានបញ្ចប់ការ​សាកសួរសិល្បករ ​លោក ប៉ែន ចំរ៉ុង ​និង​ សិល្បការិនី អ្នកនាង​ ​ភិន សុដាលីស​ហើយ​នៅវេលាម៉ោង១១និង៤៥​នាទីថ្ងៃត្រង់​​ថ្ងៃទី១២ ​ឧសភា​ ២០១៦ ។

សេចក្តីរាយការណ៍បានបន្តថា​ បន្ទាប់ពីចប់ភ្លាម ​លោក ប៉ែន ចំរ៉ុង ​បានចេញពីបន្ទប់លោក​ចៅក្រម​ដើរចេញតាមទ្វារខាងក្រោយ ចំណែក សុដាលីស​ ចេញតាមទ្វារមុខ​ ធ្វើឲ្យអ្នកកាសែត​ពិបាកក្នុងការសាកសួរជុំវិញបណ្តឹងលែងលះ​ ដែលប្តឹងដោយ ​លោកប៉ែន ចំរ៉ុងនោះ ៕