Lost ARK Online ហ្គេម​អនឡាញ​ថ្មី ​ក្រាហ្វិក​ម៉ាអេម​ !

Lost Ark Online ជា​ប្រភេទ​ហ្គេម​អនឡាញ​ MMORPGថ្មី​មួយ​ដែល​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​អនឡាញ​នៅ​ជុំវិញ​ពិភព​លោក​កំពុង​រង​ចាំ​យ៉ាង​អន្ទះសា​។

បើ​តាម​រយៈ​វីដេអូ​ផ្សព្វ​ផ្សាយ​ខ្លះៗ​របស់ Lost Ark Online បាន​បង្ហាញ​ថា​វា​ ក្រាហ្វិក​របស់​ហ្គេម​មួយ​នេះ​ មាន​ភាព​​ស្រស់​ស្អាត និង​រស់​រវើក ដូច​ពិត​អញ្ជឹងៗ បូក​ផ្សំ​ជាមួយ​នឹង​ Skill និង Animation នៃ​តួ​អង្គ​ក្នុង​ហ្គេម​មួយ​នេះ​ពោរពេញ​ដោយ​​ភាព​ទាក់​ទាញ វា​បាន​ធ្វើ​ឲ្យ​អ្នក​ដែល​ចូល​ចិត្ត​លេង​ហ្គេម​អនឡាញ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ហ្គេម​អនឡាញ​ថ្មី​មួយ​នេះ។

តួ​អង្គ​នៅ​ក្នុង​ហ្គេម​នេះ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​ ៧ ប្រភេទ​គឺ Battle Master – Elemental, Devil Hunter – Multi Weapon, Arcana – Roulette, Warlord – Lance Rifle, Infighter – Chi Energy, Summoner – Summoned Monsters និង Berserker – Rage។

តួអង្គ នៅ ក្នុង LOST ARK
1 of 7

Battle Master - Elemental System
Devil Hunter - Multi Weapon System
Arcana - Roulette System
Warlord - Lance Rifle
Infighter - Chi Energy
Summoner - Summoned Monsters
Berserker - Rage System

បច្ចុប្បន្ន​នេះ​ Lost Ark Online អាច​លេង​បាន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ហើយ​ ប៉ុន្តែ​វា​ស្ថិត​នៅ​ក្នុង​ការ​សាកល្បង​នៅ​ឡើយ​ទេ (Beta)​ ។ ​សម្រាប់​កាល​បរិច្ឆេទ​ក្នុង​​ការ​ចេញ​ឲ្យ​លេង​ជា​ផ្លូវ​ការ​ទូទាំង​ពិភព​លោក​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។​ បើ​តាម​ប្រភព​មិន​ច្បាស់​ការ​ដែល​បាន​​បែក​ធ្លាយ​នៅ​លើ​អ៊ីនធឺណិត​បាន​ឲ្យ​ដឹង​ថា​ Lost Ark Online អាច​នឹង​ចេញ​ជា​ផ្លូវ​ការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០១៦ ខាង​មុខ​នេះ​។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា Lost Ark Online ត្រូវ​បាន​ផលិត​ដោយ​ក្រុម​ហ៊ុន​ផលិត​ហ្គេម​ដ៏​ល្បី​របស់​កូរ៉េ​ខាង​ត្បូង Smilegate Tripod Studio ហើយ​នឹង​ធ្វើ​ការ​​បញ្ចេញ​ជា​ផ្លូវ​ការ​ដោយ​ក្រុមហ៊ុន​ Smilegate ៕​​​​

1 of 14

ប្រែសម្រួល​ ៖ ជលស័យ
ប្រភព ៖ 


  • Lost ARK Online ហ្គេម​អនឡាញ​ថ្មី ​ក្រាហ្វិក​ម៉ាអេម​ !已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: