លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​

ម៉ោងប្រមាណជាង៩ព្រឹកម៉ិញនេះ តារាសម្តែង ប៉ែន ចំរ៉ុង និងភរិយាឥតខាន់ស្លា ភិន សុដាលីស បានបង្ហាញខ្លួនទៅតាមដីការកោះរបស់តុលាការក្រុងភ្នំពេញ ។ បើតាមដឹងនិតិវិធីរបស់តុលាការ នេះជាការផ្សះ ផ្សារ លើកទីមួយរបស់គូស្នេហ៍មួយគូរនេះ ។

លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​

គួរបញ្ជាក់ថាលោក ប៉ែន ចំរ៉ុង បានដាក់ពាក្យប្តឹងលែងលះ ភិន សុដាលីស ដោយហេតុផល រស់នៅមិនចុះសម្រុង ក្រោយពីអ្នកទាំងពីរបានរួមរស់នៅជាមួយគ្នា ដោយមិនបានរៀបការអស់ រយៈពេល ប្រមាណ ជាងមួយឆ្នាំ ។ អ្នកទាំងពីរត្រូវបានតុលាការក្រុងភ្នំពេញចេញដីការកោះអោយចូលខ្លួននៅព្រឹកម៉ិញនេះ ។ លោក ប៉ែន ចំរ៉ុង និង ភិន សុដាលីស បានបង្ហាញវត្តមាននៅតុលាការវេលាម៉ោងជាង៩ព្រឹក។ដោយក្នុងនោះលោក ប៉ែន ចំរ៉ុង មកដល់មុន ។ តែអ្នកទាំងពីរមិនបាន ផ្តល់បទសម្ភាសដល់អ្នកសារពត៌មាននោះទេ ។ ពោល គឺចូល តាមទ្វារ ក្រោយ។គេមិនបានដឹងថា ក្រោយពីទទួលបានការផ្សះផ្សារទៅតាមនិតិវិធីរបស់តុលាការ អ្នកទាំងពីរនិងសម្រេចចិត្តបែបណានោះទេ ។

លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​

ពេលនេះដែរ ភិន សុដាលីស កំពុងពរពោះកូនក្នុង ផ្ទៃប្រមាណ ជាង ៣ខែ។មុនឡើងតុលាការប៉ុន្មានម៉ោង ភិន សុដាលីស បានបង្ហោះសារជាភាសាអង់គ្លេសនៅក្នុងហ្វេសប៊ុក របស់នាងថា «Nobody can go back and start a new beginning but anyone can start today and make a new ending» ។

លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​

ការប្រេះឆារវាង ភិន សុដាលីស និង បែ៉ន ចំរ៉ុង បានធ្វើអោយមហាជនជាច្រើនដាក់បន្ទុកទៅលើ លោកប៉ែន ចំរ៉ុង ថា ជាបុរសមិនមានការទទួលខុសត្រូវ មិនអាណិតដល់ភរិយា ដែលកំពុងមានកូនក្នុងផ្ទៃ ។ ទាក់ទងនឹងរឿងនេះ អ្នកយកពត៌មានរបស់យើង មិនអាចសុំការបំភ្លឺពីអ្នកទាំងពីរតាមទូរស័ព្ទបានឡើយ ដោយទូរស័ព្ទចូលហើយពុំមានអ្នកទទួល ៕ ចេនី

លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​
លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​
លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​
លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​
លទ្ធផល​ឡើង​តុលាការ​ព្រឹក​មិញ រវាង ប៉ែន ចំ​រ៉ុង និង ភិន សុ​ដា​លី​ស​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត