បុរស​ចិត្ត​ធម៌​ព្យាយាម​សង្រ្គោះ​ជីវិត​នារី​ម្នាក់​ដែល​ធ្លាក់​ពី​ជាន់​ទី​១១​ដោយ​ដៃ​របស់​គាត់​

វីដេអូ​​បង្ហាញ​ពី​សកម្មភាព​របស់​បុរស​ចិត្តធម៌​ម្នាក់​ដែល​មិន​គិត​ពី​អាយុ​ជីវិត​ខ្លួន​ឯង​ហើយ​ព្យាយាម​ទៅ​ទ្រ​នារី​ម្នាក់​ដែល​ធ្លាក់​ពី​ជាន់​ទី​១១ ដោយ​ដៃ​ទទេ​របស់​គាត់​ កំពុង​ត្រូវ​បាន​មនុស្ស​រាប់​លាន​នាក់​ចែក​ចាយ​បន្ត ហើយ​ពួក​គេ​បាន​បញ្ចេញ​មតិ​ថា​ វា​ពិត​ជា​គ្រោះ​ថ្នាក់​ណាស់​ដែល​យក​ដៃ​ទទេ​របស់​គាត់​ទៅ​ទ្រ​មនុស្ស​ដែល​ធ្លាក់​ពី​ទី​ខ្ពស់​បែប​នេះ តែ​ពួក​គេ​ក៏​បាន​កោត​សរសើរ​ និង​ស្ញប់​ស្ញែង​ពី​ទឹក​ចិត្ត​ដ៏​ល្អ​របស់​គាត់​ផង​ដែរ​។​

គួរ​បញ្ជាក់​ឲ្យ​ដឹង​ផង​ដែរ​ថា បុរស​ចិត្តធម៌​នេះ​មាន​ឈ្មោះ​ Feng Ning គាត់​បាន​និយាយ​ថា​ពេល​ដែល​គាត់​ដើរ​កាត់​ភោជនីយដ្ឋាន​មួយ​ គាត់​បាន​ឮ​សំឡេង​ស្រែក​ឲ្យ​ជួយ​ពេល​នោះ​គាត់​ក៏​ឃើញ​នារី​ម្នាក់​នៅ​ខាង​ក្រៅ​បង្អួច​ជាន់​ទី​១១ ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទ្រ​នាង​ តែ​ជា​អកុសល​ទោះ​ជា​គាត់​ព្យាយាម​ទ្រ​នាង​បាន​ល្អ​យ៉ាង​ណា​ក៏​ដោយ​ក៏​នៅ​តែ​មិន​អាច​សង្រ្គោះ​នាង​បាន​ដែរ ហើយថែមទាំងធ្វើឲ្យ​លោក​ត្រូវ​របួស​ជើង​ខាង​ស្តាំ​ទៀត​ផង ។

ទស្សនា​​វីដេអូ ៖

លោក Feng បាន​និយាយ​ថា​ “ខ្ញុំ​​ពិត​ជា​មិន​ស្តាយ​ក្រោយ​ឡើយ​ក្នុង​ការ​ធ្វើ​បែប​នេះ​ តែ​អ្វី​ដែល​ខ្ញុំ​​ស្តាយ​នោះ​គឺ​ ខ្ញុំ​​មិន​អាច​ជួយ​ជិវិត​នារី​ម្នាក់​នោះ​បាន​ “។ ទោះ​ជា​យ៉ាង​ណា​គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​នៃ​ការ​ធ្លាក់​របស់​នារី​ម្នាក់​នោះ​នៅ​ឡើយ​ទេ​។

ទស្សនា​រូបភាព ៖

1 of 13

ប្រែសម្រួល ៖ K3
ប្រភព ៖ 


  • បុរស​ចិត្ត​ធម៌​ព្យាយាម​សង្រ្គោះ​ជីវិត​នារី​ម្នាក់​ដែល​ធ្លាក់​ពី​ជាន់​ទី​១១​ដោយ​ដៃ​របស់​គាត់​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: