អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​៥​យ៉ាង​នៃ​ការ​ងូត​ទឹក​ត្រជាក់​

មុន​ពេល​យើង​និយាយ​ពី​ផល​ប្រយោជន៍​ពី​ការ​ងូត​ទឹក​ត្រជាក់ សូម​យល់​ដឹង​ពី​ប្រវត្តិ​នៃ​ការ​ងូត​ទឹក​ត្រជាក់​សិន​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ត្រូវ​ងូត​ទឹក​នៅ​ទី​កន្លែង​ដែល​មាន​ទឹក​សម្រាប់​ពួកគេ ពួក​គេ​អាច​ហែល​ទឹក​ស្រះ ឬ ទឹក​ស្ទឹង​បាន។ ជនជាតិក្រិកបានរកឃើញប្រព័ន្ធទឹកក្តៅនៅសតវត្សទី១ ប៉ុន្តែ​ពួក​គេ​នៅ​តែ​បន្ត​ជ្រើសរើស​ទឹក​ត្រជាក់​សម្រាប់​ងូត​ដដែល​ព្រោះ​វា​មាន​ផលប្រយោជន៍​ដល់​សុខភាព​។
១. ងូតទឹក​ត្រជាក់​ជំរុញ​អោយកំលាំង​ដូច​ដើម​បន្ទាប់​ពី​ហាត់​ប្រាណ​រួច
កីឡាករ​តែង​តែ​ងូត​ទឹក​ត្រជាក់​បន្ទាប់​ពី​ការ​ហ្វឹកហាត់​ដ៏​ខ្លាំងក្លា​ដើម្បី​កាត់​បន្ថយ​ភាព​ឈឺ​ចាប់​ទាំង​ឡាយ​។ យើង​មិន​បាច់​ងូត​យូរ​ក៏​បាន​ដែរ គ្រាន់​តែ​ងូត​ទឹក​ត្រជាក់​តែ​មួយ​ភ្លែត​ក៏​មាន​ប្រយោជន៍​ដែរ។

២. ងូត​ទឹក​ត្រជាក់​អាច​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន
នៅក្នុងខ្លួនរបស់អ្នកមានខ្លាញ់២ប្រភេទ ខ្លាញ់​ពណ៌​ស និង ពណ៌​ត្នោត។ ខ្លាញ់​ពណ៌​ស​គឺ​ជា​ខ្លាញ់​អាក្រក់​ដែល​យើង​គ្រប់គ្នា​ព្យាយាម​ចង់​កម្ចាត់​ចោល។ ហើយ​ខ្លាញ់​ពណ៌​ត្នោត​គឺ​ជា​ខ្លាញ់​ល្អ​ដែល​ដុត​កាឡូរី​ដើម្បី​ធ្វើ​អោយ​ខ្លួន​មនុស្ស​មាន​កម្តៅ​និង​ជា​ហេតុផល​ជួយ​អ្នក​សម្រក​ទម្ងន់។ យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ Scandinavian បាន​រក​ឃើញ​ថា​ការ​ងូត​ទឹក​ត្រជាក់​ជា​ទម្លាប់​នឹង​បង្កើន​មេតាបូលីស​នៃ​ខ្លាញ់​ពណ៌​ត្នោត។

៣. ងូត​ទឹក​ត្រជាក់​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ
ដូច​អ្នក​ដឹង​រួច​មក​ហើយ​ថា​ការ​ងូតទឹក​ត្រជាក់​ជួយ​បង្កើន​មេតាបូលីស ហេតុ​នេះ​ហើយ​វា​ក៏​ជួយ​ធ្វើ​អោយ​សកម្ម​ឡើង​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ ដែល​បញ្ចេញ​បាក់តេរី​ល្អ​ទៅ​ប្រឆាំង​នឹង​ខ្លាញ់​ពណ៍​ស​ធ្វើ​អោយ​មិន​ងាយ​មាន​ជំងឺ​មក​បៀត​បៀន​អ្នក​បាន​ឡើយ។

៤. ងូត​ទឹក​ត្រជាក់​ធ្វើ​អោយ​សក់​និង​ស្បែក​ស្អាត​មាន​ភាព​ទាក់​ទាញ
តើ​អ្នក​ចង់​បាត់​មុន​ដែរ​រឺ​ទេ?ទឹក​ត្រជាក់​អាច​ជួយ​បាន។ ទឹក​ត្រជាក់​ជួយ​បន្តឹង​ស្បែក និង​ បង្រួម​រន្ធ​ញើស​ហើយ​បង្ការ​ការ​កក​ស្ទះ​ធូលី​ផ្សេងៗ​ថែម​ទៀត​ផង។ មួយ​វិញ​ទៀត​វា​មាន​តួនាទី​ធ្វើ​អោយ​សក់​រលើប​រលោង​ទាក់ទាញ និង សូម​ចៀស​វាង​ប្រើ​ទឹក​ក្តៅ​ដែល​ធ្វើ​អោយ​ស្បែក​ក្បាល​របស់​អ្នក​ស្ងួត។

៥. ងូតទឹក​ត្រជាក់​ធ្វើ​អោយ​អារម្មណ៍​ស្រស់ស្រាយ និង ស្វាង
ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ងីងើ​នៅ​ពេល​ដែល​ទើប​តែ​ភ្ញាក់​ពី​គេង​អ្នក​គួរ​តែ​ងូតទឹក​ត្រជាក់​មុន​ពេល​អ្នក​ចេញ​ក្រៅ​ឬ​ទៅ​ធ្វើការ។ នៅ​ពេល​ដែល​ទឹក​ត្រជាក់​ស្រោច​ស្រព​រាងកាយ​របស់​អ្នក រាងកាយ​របស់​នឹង​តប​ស្នង​ដោយ​ព្យាយាម​ធ្វើ​អោយ​រាងកាយ​អ្នក​ក្តៅ​ដោយ​បន្ថែម​អុកស៊ីហ្សែន និង បង្កើន​ចង្វាក់​បេះដូង ជា​លទ្ធផល​ធ្វើ​អោយ​អ្នក​មាន​ថាមពល៕

ប្រែសម្រួលដោយ៖​ Ninja

ប្រភព៖


  • អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​៥​យ៉ាង​នៃ​ការ​ងូត​ទឹក​ត្រជាក់​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:វីដេអូ
Tags: