តារា​សម្ដែង​ជើងចាស់ បូ​នី​តា ដា​ដេ​ណា មាន​គេ​ហៅ​ទៅ​ដេក​ឲ្យ ៥០០​ដុល្លារ​

​រាជធានី​ភ្នំពេញ : អតីត​តារា​សម្ដែង​ជើងចាស់​អ្នកស្រី បូ​នី​តា ដា​ដេ​ណា ត្រូវបាន​អ្នកលេង Facebook ម្នាក់​បាន​ឆាត​មក ដោយ​សុំ​តារា​ស្រី​ម្នាក់នេះ​ដេក​ជាមួយ ជា​ថ្នូរ​នឹង​ទឹកប្រាក់​៥០០​ដុល្លារ។ តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី បូ​នី​តា ដា​ដេ​ណា ហេតុការណ៍​ខាងលើ បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ ដោយ​បុរស​ម្នាក់​នោះបាន​ឆាត​មក​សួ​ចំៗ​តែម្ដង​ថា “​គេង​ជាមួយ​បងអត់ បង​ឲ្យ​៥០០$” ។​

តារា​សម្ដែង​ជើងចាស់ បូ​នី​តា ដា​ដេ​ណា មាន​គេ​ហៅ​ទៅ​ដេក​ឲ្យ ៥០០​ដុល្លារ​

​ភ្លាមៗ​អ្នកស្រី ដា​ដេ​ណា មិនបាន​ឆ្លើយតប​ឡើយ ប៉ុន្តែ​បុរស​ម្នាក់​នោះបាន​ព្យាយាម ឆាត​មកជា​បន្តបន្ទាប់ រហូត​ទ្រាំលែងបាន អ្នកស្រី​បាន​ឆ្លើយ​ទៅវិញ​យ៉ាង​ចាស់ដៃ​ជា​ពាក្យសំដី​អសុរោះ​មួយចំនួន មុនពេល​អ្នកស្រី  Block Facebook បុរស​នោះ​ចោល​តែម្ដង​។ រា​ស្រី​ដែល​ល្បី​មាន​ស្វាមី​ជា​សេដ្ឋី​អារ៉ាប់​ម្នាក់នេះ បាន​លើកឡើងថា ខ្លួន​មិនដែល​ស្គាល់​បុរស​ម្នាក់​នោះឡើយ ហើយក៏​មិនដឹងថា បាន​ក្លាយជា Friend ជាមួយគ្នា​តាំងពី​កាលណា​នោះឡើយ​។ មុន​ឈានដល់​ការ​ឆាត​ដូចខាងលើ អ្នកស្រី​ថា គណនី​ម្នាក់​នោះ​តែងតែ​ចុច Like រូបអ្នក​ស្រី​ជានិច្ច ពេល​អ្នកស្រី​បង្ហោះ​រូប​ម្ដងៗ​។​

តារា​សម្ដែង​ជើងចាស់ បូ​នី​តា ដា​ដេ​ណា មាន​គេ​ហៅ​ទៅ​ដេក​ឲ្យ ៥០០​ដុល្លារ​

​អាចជា​គណនី​ក្លែងក្លាយ​ច្រើនជាង នេះ​បើតាម​ការវាយតម្លៃ​រប​ស់​អ្នកស្រី ដា​ដេ​ណា​។ ទោះបីជា​គណនី​ពិ ត​ឬ​ក្លែងក្លាយ​ក្ដី អ្នកស្រី​ចាត់ទុកថា ទង្វើ​បែបនេះ គឺជា​ការប្រមាថ​កិត្តិយស​ខ្លាំងណាស់​៕

 

តារា​សម្ដែង​ជើងចាស់ បូ​នី​តា ដា​ដេ​ណា មាន​គេ​ហៅ​ទៅ​ដេក​ឲ្យ ៥០០​ដុល្លារ​