លេច​ធ្លាយ​ឯកសារ​សម្ងាត់​របស់​ FBI ដែល​បង្ហាញ​ថា​ ការ​ស្លាប់​របស់​ហ៊ីត្លែរ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ គឺ​ជា​ការ​ស្លាប់​ក្លែង​ក្លាយ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អតីត​ភ្នាក់ងារ​ស៊ើបការណ៍​CIA បាន​បញ្ចេញ​នូវ​ឯកសារ​សម្ងាត់​របស់​ FBI ដែល​ក្នុង​ឯកសារ​សម្ងាត់​នោះ​បង្ហាញ​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ លោក អាប់ឌុលហ៊ីត្លែរ​ អ្នក​បង្ក​សង្គ្រាម​លោក​លើក​ទី២​ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី២​បាន​បញ្ចប់​ ។​ ដោយ​ប្រើ​ប្រាស់​បណ្ដុំ​ឯកសារ​សម្ងាត់​ ក្រុម​នេះ​ បាន​ធ្វើ​ការ​អះ​អាង​ថា​ លោក​ ហ៊ីត្លែរ​ មិន​បាន​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​រូង​ក្រោម​ដី​ នៅ​ក្រោយ​ការ​បញ្ចប់​សង្រ្គាម​លោក​លើក​ទី ២ ដូច​អ្វី​ដែល​មនុស្ស​ក្នុង​ពិភពលោក​បាន​ដឹង​លឺ​នោះ​ទេ​ ។​ ផ្ទុយ​ទៅ​វិញ​ លោក​ បាន​ក្លែង​បន្លំ​ការ​ស្លាប់​របស់​លោក​ ហើយ​បាន​គេច​ខ្លួន​ទៅ​កោះ​ Canary រស់​នៅ​ទីនោះ​ ។

អតីត​ទាហាន​​​ CIA ឈ្មោះ​ Bob Baer បាន​ឲ្យ​ដឹង​ថា​ ក្រុម​ការងារ​លោក​បាន​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ប្រវត្តិសាស្ត្រ​ដែល​ទាក់ទង​នឹង​ការ​ស្លាប់​របស់​ ហ៊ីត្លែរ​ ហើយ​នៅ​ពេល​ក្រុម​លោក​ធ្វើ​ការ​ស្រាវ​ជ្រាវ​កាន់​តែ​ស៊ី​ជម្រៅ​ទៅ​ ឃើញ​ថា​ មិន​មាន​ការ​បញ្ជាក់​ច្បាស់​លាស់​ពី​ការ​សម្លាប់​ខ្លួន​របស់​ ហ៊ីត្លែរ​ នៅ​ក្នុង​រូង​ក្រោម​ដី​នោះ​ទេ​ ។ ក្រុម​ការងារ​ នេះ​បាន​សិក្សា​លើ​ព័ត៌មាន​ និង​ឯកសារ​ជាច្រើន​ ហើយ​នៅ​ក្នុង​នោះ​ មាន​ឯកសារ​មួយ​បញ្ជាក់​ថា​ មន្ត្រី​ទាហាន​អាមេរិក​ដែល​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ មិន​បាន​ដឹង​ពី​ទីតាំង​សាកសព​របស់​ហ៊ីត្លែរ​នោះ​ទេ​ ហើយ​ក៏​គ្មាន​ប្រភព​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ដែល​អាច​បញ្ជាក់​ថា​ ហ៊ីត្លែរ​បាន​ស្លាប់​នោះ​ផង​ដែរ​ ។

ក្នុង​ការ​ស៊ើបអង្កេត​នេះ​ ក្រុម​ការងារ​បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​ចាប់​ទីតាំង​ក្នុង​ទឹក​ ផែនទី​ប្រវត្តិសាស្ត្រ​ បច្ចេកវិទ្យា​ថ្មីៗ​ និង​ការ​សម្ភាសន៍​ជាមួយ​និង​សាក្សី​ដែល​បាន​ឃើញ​ពី​ការ​គេច​ខ្លួន​របស់​មេដឹកនាំ​ផ្ដាច់​ការ​រូប​នេះ​ ។ ក្រុម​ការងារ​បាន​លើក​ឡើង​ថា​ ហ៊ីត្លែរ​បាន​ក្លែង​បន្លំ​ការ​ស្លាប់​របស់​ខ្លួន​ដោយ​ប្រើប្រាស់​មនុស្ស​ជំនួស​ ត្បិត​ថា​រាងកាយ​សាកសព​ដែល​រក​ឃើញ​ដោយ​ជនជាតិ​រុស្ស៊ី​ គឺ​មាន​ប្រវែង​ខ្លី​ជាង​ដង​ខ្លួន​ហ៊ីត្លែរ​ ៥ អ៊ីង​ និង​មាន​លលាដ៍ក្បាល​តូច​ជាង​ផង​ដែរ​ ។

លេច​ធ្លាយ​ឯកសារ​សម្ងាត់​របស់​ FBI ដែល​បង្ហាញ​ថា​ ការ​ស្លាប់​របស់​ហ៊ីត្លែរ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ គឺ​ជា​ការ​ស្លាប់​ក្លែង​ក្លាយ​

បើ​តាម​លោក​ John Cencich អតីត​អ្នក​ស៊ើបអង្កេត​បទល្មើស​សង្គ្រាម​របស់​អង្គការ​សហប្រជាជាតិ​ បាន​ឲ្យ​ដឹង​ថា​ ​ហ៊ីត្លែរ​ និង​ភរិយា​គឺ​មាន​មនុស្ស​ជំនួស​ ហើយ​តាម​ការ​សម្ភាសន៍​របស់​លោក​ជាមួយ​និង​អតីត​កម្មករ​សំណង់​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​បាន​ឃើញ​ហ៊ីត្លែរ​ នៅ​ក្នុង​ខែ​ ឧសភា​ ឆ្នាំ ១៩៤៥ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ពេល​ដែល​ហ៊ីត្លែរ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ បាន​សម្លាប់​ខ្លួន​នៅ​ទីក្រុង​ ប៊ែរឡាំង​ ។

សាក្សី​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​បាន​សាងសង់​រូង​ផ្លូវ​ក្រោម​ដី​ និង​បន្ទប់​ក្រោម​ដី​ឲ្យ​ពួក​ណាស៊ី​អាល្លឺម៉ង់​ ហើយ​ក្នុង​ចំណោម​នោះ​ មាន​ម្នាក់​គឺ​ជា​ ហ៊ីត្លែរ។ លោក​ដឹង​ថា​ជា​ ហ៊ីត្លែរ​ ព្រោះ​តែ​លោក​បាន​ឃើញ​យន្តហោះ​អាល្លឺម៉ង់​ចុះ​ចត​នៅ​ក្នុង​វាល​ចម្ការ​ដំឡូង ហើយ​ដែល​កសិករ​នៅ​ទីនោះ​បាន​ប្រាប់​លោក​ថា​ មាន​ជន​​ជាតិ​អាល្លឺម៉ង់​ ៥​ នាក់​ក្នុង​យន្តហោះ​នោះ​​។ គេ​ជឿ​ថា​ ហ៊ីត្លែរ​បាន​ធ្វើ​ដំណើរ​ពី​ទីនោះ​ទៅ​កាន់​ប្រទេស​អាហ្សង់ទីន​ តាម​រយៈ​ទូក ដើម្បី​ទៅ​ជួប​ជាមួយ​នឹង​សហសេវិក​ណាស៊ី​របស់​លោក​ ៕

លេច​ធ្លាយ​ឯកសារ​សម្ងាត់​របស់​ FBI ដែល​បង្ហាញ​ថា​ ការ​ស្លាប់​របស់​ហ៊ីត្លែរ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ គឺ​ជា​ការ​ស្លាប់​ក្លែង​ក្លាយ​

របាយការណ៍របស់ FBI ពី​ជើងហោះហើររបស់ហ៊ីត្លែរពីកោះ Canary ទៅអាមេរិកខាងត្បូង
លេច​ធ្លាយ​ឯកសារ​សម្ងាត់​របស់​ FBI ដែល​បង្ហាញ​ថា​ ការ​ស្លាប់​របស់​ហ៊ីត្លែរ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ គឺ​ជា​ការ​ស្លាប់​ក្លែង​ក្លាយ​

រូបភាពដែលគេសង្ស័យថាជា ហ៊ីត្លែ នៅអាយុ ៩៣ ឆ្នាំ

​ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • លេច​ធ្លាយ​ឯកសារ​សម្ងាត់​របស់​ FBI ដែល​បង្ហាញ​ថា​ ការ​ស្លាប់​របស់​ហ៊ីត្លែរ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ គឺ​ជា​ការ​ស្លាប់​ក្លែង​ក្លាយ​已关闭评论
  • 53 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា
Tags: