ព្រឹក​មិ​ញ សិស្ស​វ័យក្មេង​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា

ខេត្តបន្ទាយមានជ័យ ៖ សិស្សសាលា​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ប៊ិះ​ក្លាយ ជា​ចំណី​តណ្ហា​របស់​បុរស​ល្មោភកាម​ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ​ទៅ​សាលា​ ក៏​ត្រូវ​ជន​ល្មោភកាម​ជិះ​ម៉ូតូ​ ពីក្រោយ​វាយ​នាង​ដួល​ ហើយ​ចាប់​ហែក​ខោអាវ​ប៉ុនប៉ង​រំលោភ  តែ​ត្រូវ​នាង​ស្រែក​ឆោឡោ​ឮ​ ដល់​អ្នកស្រុក​ចេញ​មក​ជួយ​ព្រោងព្រៀត ។ ហេតុការណ៍​ដ៏​គម្រក់​នេះ​ តែ​មិន​បាន​សម្រេច​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ ៨​ព្រឹក ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​ទៅ​សាលារៀន ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​ល្មោភកាម​បាន​រត់គេច​ខ្លួន​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង ចំណែក​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៧​ឆ្នាំ ។

ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា ពេល​នាង​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥​ ពី​ត្បូង​ទៅ​ជើង​ ក្នុង​គោលបំណង​ទៅ​សាលា ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ ជិះ​ម៉ូតូ​តាម​ពីក្រោយ​មក​វាយ​នាង​២-៣​ដៃ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ភ្លាម​ៗ​នោះ​ជន​ល្មោភកាម​នោះ​បាន​ចុះ​ ពី​ម៉ូតូ​របស់​គេ​ចាប់​ហែក​ខោអាវ​នាង​ប៉ុនប៉ង​រំលោភ តែ​ត្រូវ​នាង​ស្រែក​ឲ្យ​គេឯង​ជួយ​ទាន់ ភ្លាម​ៗ​នោះ​ជនសង្ស័យ​បាន​រត់ឡើង​ម៉ូតូ​ជិះ​គេច​ ទៅ​ទិស​ខាងជើង​បាត់​ស្រមោល ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងករណី ខាងលើនេះដែរ ពិតជាអាណិតអាសូរណាស់! សម្រាប់ក្មេងស្រីសិស្សសាលាម្នាក់  ដោយស្នាមឈាម​យ៉ាងជោគជាំ ស្ថិតនៅដីឡូ​សំណង់បាក់បែក​មួយកន្លែង​ស្ថិតនៅព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា ក្មេងស្រីរងគ្រោះមានឈ្មោះ វឺន រដ្ឋា អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យពងទឹក ថ្នាក់ទី១២D។ នៅពេលនេះកម្លាំងសមត្ថ​កិច្ចមូលដ្ឋាន និងជំនាញកំពុង​ចុះទៅសួរនាំ និងជួយអន្តរាគមន៍​នៅកន្លែងកើត​ហេតុហើយ។

ភ្នាក់ងារបានរាយការណ៍ទៀតថា មុនពេលកើតហេតុមានបុរសឡើងត្នោត ចូលមកបត់ជើង ស្រាប់តែឃើញជនរងគ្រោះ ប្រកាច់ពេលនោះ មានការភ្ញាក់ផ្អើលរហូតមានប្រជាពលរដ្ឋ និងសមត្ថកិច្ច​ជាច្រើននាក់បាន ចុះមកមើល និងធ្វើការស្រាវជ្រាវ។ តាមការពិនិត្យជាក់ស្តែង នៅកន្លែងកើតហេតុនោះ គឺម៉ូតូមួយគ្រឿង របស់នារីរងគ្រោះត្រូវបានជនដៃដល់យកទៅបាត់ហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រឹក​មិ​ញ សិស្ស​វ័យក្មេង​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា

ព្រឹក​មិ​ញ សិស្ស​វ័យក្មេង​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា

ព្រឹក​មិ​ញ សិស្ស​វ័យក្មេង​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា

ព្រឹក​មិ​ញ សិស្ស​វ័យក្មេង​ម្នាក់​ប៊ិះ​ក្លាយជា​ចំណី​តណ្ហា