ម៉េង កែវពេជ្ជតា និង​ដេននី ខ្វាន់​ ពាក់​មុខ​យក្ស​ដាក់គ្នា

ម៉េង កែវពេជ្ជតា និង​ដេននី ខ្វាន់​ ពាក់​មុខ​យក្ស​ដាក់គ្នា



ភ្នំពេញ​ ៖ ​ថ្មីៗ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ចម្រៀង​ស្រី​អ្នកនាង​ ម៉េង កែវពេជ្ជតា បាន​ចេញ​មុខ​ប្រតិកម្ម​ សរសេរ​រិះគន់​ខ្លាំង​ៗ​លើ​ទង្វើ​​ ​ចូលចិត្ត​ស្លៀកពាក់​បង្ហាញ​ភាព​សិច​ស៊ី ​និង​ការ​ប្រើប្រាស់​សម្ដី​ក្រឡោត​មិន​ទទួលយក​អ្វី​ជា​ការ​រិះគន់​របស់​មហា​ជន​ពី​សំណាក់​នាង ដេ​ន​នី ខ្វាន់​ ថា​តារា​ស្រី​ម្នាក់​នេះ​កំពុង​ធ្វើ​ឲ្យ​តារា​សិល្បៈ​ខ្មែរ​ត្រូវ​មក​ស្អុយរលួយ​ឈ្មោះ​ព្រោះតែ​នាង​ម្នាក់​នេះ។ ប៉ុន្តែ​ភ្លាមៗ​នេះ​គេ​ក៏​សង្កេតឃើញ​នាង ដេ​ន​នី ខ្វាន់ ចេញមុខ​ប្រតិកម្ម​ឆ្លើយតប​វាយបក​តារាច​ម្រៀង ម៉េង កែវពេជ្ជតា វិញ​ផងដែរ។

តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា បាន​សរសេរ​រិះគន់​ដោយ​មិន​សំចៃ​មាត់​សំដៅ​លើ​នាង ដេ​ន​នី ខ្វាន់ ថា «បើ​នាង​ម្នាក់​ហ្នឹង​មិនបាន​តាំងខ្លួន​ជាតា​រា ឬ​មិន​ពាក់ព័ន្ធ​នឹង​សិល្បៈ​ទេ ចង់​នាង​ដើរទៅ​ណា​មក​ណា​ធ្វើ​អ្វី ឬ​ថត​អ្វី​មិន​ស្លៀកពាក់​ខោអាវ​សោះតែ​ម្ដង ក៏​គ្មាន​នរណា​ទៅ​ឆ្កួត​ខឹង​នឹង​នាង​ដែរ ផ្ទុយទៅវិញ​គឺ​មាន​តែ​អគុណ​នាង​ទៅវិញ ដែល​នាង​ចិត្តល្អ​ឲ្យ​ភ្នែក​គ្រប់គ្នា រាប់​តាំងពី​ពូៗ​ម៉ូតូឌុប អ្នកលក់​លៀស​ហាល អ្នក​បោស​សំរាម​ផង ក៏​អាច​មើល​របស់​នាង Free Free បាន​នោះ។ តែ​សំខាន់ នាង​យកឈ្មោះ​ជាតា​រា ឈ្មោះ​អ្នក​សិល្បៈ​មក​លាប​ដើម្បី​ទាញ​ការចាប់អារម្មណ៍ និង​ពង្រីក​ទីផ្សារ​របស់​នាង ហើយ​ពេល​មហាជន​ទិតៀន នាង​បែរជា​និយាយ​បែប​បន្ទាបបន្ថោក​ថា​នាង​មិន​រស់​ដោយសារ​សិល្បៈ​ទៅ​វិញ។

តារា​ចម្រៀង​សំឡេង​ពីរោះ​ស្រួយ​ដូច​សារិកា​អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្ត​ថា សម្ដី​ក្អេងក្អាង ចំអក​ដល់​ក្រសួង​វប្បធម៌ និង​ជេរ​បញ្ជោះ​តបត ​ដល់​អ្នក​ទិតៀន​ទាំង​ប៉ុន្មាន​របស់​នាង​ និង​បងប្អូន​របស់​នាង​គឺ​វា​លើស​ពេក​ហើយ​មិន​សម​ណា​ក្រសួង​ពាក់ព័ន្ធ​ ជាពិសេស​ក្រសួង​វប្បធម៌​លោក​បិទ​ភ្នែក​បិទ​ត្រចៀក​ទៀត​នោះទេ គួរ​ណាស់​តែ​លោក​ចាត់​វិធានការ​ ធ្វើការ​ព្រមាន​ចំៗ​ឈ្មោះ​តែម្តងទៅ មិនដឹងថា​នៅ​បិទបាំង លាក់​មុខ​ឲ្យ​ដល់​ណា​ទៀត​ទេ​បើ​នាង​ព្រហើន​ដល់​ម្លឹង​ហើយ។ ​
អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្ថែម​ថា ល្មម​ហើយ ល្មម​អាណិត​ដល់​ពួកយើង​ជា​សិល្បៈ​នារីៗ​ដែល​ខិតខំ​ប្រព្រឹត្ត​ខ្លួន​ល្អ ខំត​ស៊ូ​ដោយ​សុចរិត​ទៀងត្រង់​ទោះ​អត់ឃ្លាន​មាន​ហូប ​ឬ​គ្មាន​សម្ភារៈ​ទំនើប​ប្រើប្រាស់ ​ក៏​ពួក​យើង​មិន​លក់​ឧត្ដម​​គតិ​ដែរ​ដើម្បី​រក្សា​ការពារ​កិត្តិយស​ជា​ស្ត្រី​ខ្មែរ និង​សិល្បៈ តែ​បែរជា​ត្រូវ​មក​ស្អុយរលួយ​ឈ្មោះ​ព្រោះតែ​នាងៗ​ប៉ុន្មាន​នាក់​ហ្នឹង​គឺ​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​ឡើយ សូម​មេត្តា​ក្រសួង​លោក​ជួយ​ធ្វើ​ចំណាត់​ការ​ឲ្យ​ច្បាស់​ផង​ក្នុង​រឿង​នេះ ពួក​យើងខ្ញុំ​ហត់​ហើយ ហត់​នឹង​ធ្វើ​ល្អ ហត់​នឹង​អំណត់ ហត់​នឹង​ទទួល​ពាក្យ​ចោទប្រកាន់ ហត់​នឹង​ពន្យល់​មហាជន​ថា​មួយ​ណា​ជាលា​មក​មួយ​ណា​ជា​ផ្កា។

ស្រប​ពេល​ជាមួយគ្នា​នឹង​ការរិះគន់​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ​ត្រូវបាន​រីកសាយ​ភាយ​ និង ​​​​​​Share​​​នៅ​លើ​បណ្ដាញ​យក្ស​ហ្វេ​ស​ប៊ុ​ក​នេះ​ដែរ​ ភ្លាមៗ​នោះ​គេ​សង្កេតឃើញ​នាង ដេ​ន​នី ខ្វាន់ បាន​ចេញមុខ​ប្រតិកម្ម​ឆ្លើយតប​វាយបក​វិញ​ថា​ ឆ្ងល់​ណាស់​មិច​ក៏​មក​រមាស់​តែ​រឿង​ខ្ញុំ​ចឹ​ង ? ខ្ញុំ​ជា​ឃាតក​ឬក៏​ដើរ​លួច ឆក់​ប្លន់​គេ​បានជា​ម្នាក់ៗ​ប្រឹង​បើក​បំពង់ក​ស្រែក​ម្ល៉េះ​?​ដូចជា​មីង​ម្នាក់​ចឹ​ង​តាំង​ខ្លួនឯង​ត្រឹមត្រូវ​និង​ថ្លៃថ្នូរ​ណាស់​ ទាំង​ដែល​ខ្លួនឯង​រលួយ​ខ្វល់​មិន​គិត​ផង​… ។ ខ្ញុំ​សិច​ស៊ី​ក៏​សិច​ស៊ី​តែ​កាយ​មិន​ដូច​អ្នក​សុភាព​ ​នឹង​លើ​​​​រង្គើ​ក្រោម​នោះ​ទេ។

តារា​សម្តែង​នាង ដេ​ន​នី ខ្វាន់ បាន​បន្តថា មីង​ឯង​និយាយ​ថា​ឲ្យ​ខ្ញុំ​បានល្អ​ណាស់ តែ​ខ្ញុំ​ក៏​ចង់​ប្រាប់​ទៅ​មីង​វិញ​ដែរ​..​មីង​ថា​ខ្ញុំ​ថោក​ហើយ​ខ្លួន​មីង​ថ្លៃ​ណាស់​គឺ​ថ្លៃ​ពេក​ហើយ​ថ្លៃ​ដល់​ថ្នាក់​ប្តី​លែង​ក្បាល​និង​ហែកកេរ្តិ៍​ពេញ​ប្រទេស​ថា ខ្លួន​មាន​សហាយ នឹង ហើយ​ឬ​អ្នក​ថ្លៃថ្នូរ ? តាម​ខ្ញុំ​ដឹងខ្លួន​មីង​ធ្លាប់​ស្លៀកពាក់​សុភាព​ជិត​លើ​ជិត​ក្រោម​ដែរ​ តែ​ក៏​ត្រូវ​គេ​រិះគន់​ពេញ​ប្រទេស​ម៉េច​មិន​គិត​ផង​…​ខ្ញុំ​មិន​ខឹង​ទេ​ព្រោះ​មីង​ចាស់​ហើយ​អាច​នឹងមាន​បញ្ហា​ខាង​ខួរក្បាល​ព្រោះ​ពីមុន​ត្រូវ​ប្តី​វៃ​ទាត់​ធាក់​ឡើង​សរសៃ​ប្រសាទ​ហើយ ជូនពរ​ឆាប់​ជា​ពី​ជំងឺ​សរសៃប្រសាទ​ណា​(​ផ្ញើ​​ជូន​អ្នក​មីង​ផ្កា​វ​ល្លិ៍​ផោម​)​។ តាមរយៈ​នេះ​ត្រូវបាន​មហាជន​សន្និដ្ឋាន​ថា ជា​​សម្ដី​ឆ្លើយតប​ដើម្បី​ធ្វើការ​វាយបក​ចំពោះ​ការរិះគន់​របស់​អ្នកនាង ម៉េង កែវពេជ្ជតា ពី​សំណាក់​នាង ដេ​ន​នី ខ្វាន់៕

ម៉េង កែវពេជ្ជតា និង​ដេននី ខ្វាន់​ ពាក់​មុខ​យក្ស​ដាក់គ្នា

ម៉េង កែវពេជ្ជតា និង​ដេននី ខ្វាន់​ ពាក់​មុខ​យក្ស​ដាក់គ្នា
ម៉េង កែវពេជ្ជតា និង​ដេននី ខ្វាន់​ ពាក់​មុខ​យក្ស​ដាក់គ្នា
ម៉េង កែវពេជ្ជតា និង​ដេននី ខ្វាន់​ ពាក់​មុខ​យក្ស​ដាក់គ្នា