អ្នកបើកបរ​ត្រាក់ទ័រ​ម្នាក់​ស្លាប់​ភ្លាមៗ​ ដោយសារ​ក្រឡាប់​ត្រាក់ទ័រ​ធ្លាក់​ចូល​ប្រឡាយ​

អ្នកបើកបរ​ត្រាក់ទ័រ​ម្នាក់​ស្លាប់​ភ្លាមៗ​ ដោយសារ​ក្រឡាប់​ត្រាក់ទ័រ​ធ្លាក់​ចូល​ប្រឡាយ​

ឧត្តរមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ​២០១៦ អ្នកបើកបរ​ត្រាក់ទ័រ​ម្នាក់​ស្លាប់​ភ្លាមៗ​ ដោយសារ​ក្រឡាប់​ត្រាក់ទ័រ​ធ្លាក់​ចូល​ប្រឡាយ។

ហេតុការណ៍នេះបាន​កើតឡើង​ស្ថិត​នៅ​ក្នុង​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន ឈ្មោះ ទ្រា សុខា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ត្រាក់ទ័រ​ខាងលើ​ត្រូវ​បាន​ជនរង​គ្រោះ បើកបរ​លឿន​ក្នុង​ស្ថានភាព​ផ្លូវ​សំបូរ​ដោយ​ក្រឡុក​ធំៗ​ លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ ត្រាក់ទ័រ​ខាងលើ ​បាន​ធ្លាក់​ក្រឡុក​ធំ​មួយ ហើយ​ឡើង​មកវិញ​ក៏បាន​រ៉េ​ចង្កូត​ហើយ​ផ្លាត​ធ្លាក់​ពីលើ​ផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារ​ជើង​ជិត​ធ្លាក់​ប្រឡាយ ចម្ងាយ​ពី​ផ្លូវ​ប្រហែល​៥០០​ម៉ែត្រ​ សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕