ខ្លាច​សិស្ស​​ឈប់​រៀន​គ្មាន​ជំ​នាញ ក្រសួង​បន្ថែម​​ជំនាញ​បច្ចេកទេស​​​ក្នុង​ម៉ោង​​ចំណេះ​ទូ​ទៅ​​

ក្រសួង​អប់រំ​យុវជន​​និង​កីឡា​បាន​បន្ថែម​​ជំនាញ​បច្ចេកទេស​ក្នុង​ម៉ោង​សាលា​ចំណេះ​ទូ​ទៅ ដល់​សិស្ស​ដើម្បី​បំពេញ​បន្ថែម​ជួយ​ឲ្យ​ពួក​គេ​មាន​ជំនាញ​ស្រេច​តែ​ម្ដង នៅ​ពេល​ពួក​គេ​បោះ​បង់​ចោល​ការ​សិក្សា។

 

ខ្លាច​សិស្ស​​ឈប់​រៀន​គ្មាន​ជំ​នាញ ក្រសួង​បន្ថែម​​ជំនាញ​បច្ចេកទេស​​​ក្នុង​ម៉ោង​​ចំណេះ​ទូ​ទៅ​​

 

អ​នុ​រដ្ឋ​លេខា​ធិ​ការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លោក ណុះ ស្លេះ បាន​ឲ្យ​ដឹង​ថា មុខ​​ជំនាញ​ក្រ​លឹង កសិកម្ម ការ​ជួស​ជុល​ផ្សេងៗ​ធ្លាប់​បាន​ដាក់​រួច​ហើយ​នៅ​តាម​សាលា​មួយ​ចំនួន​ដូច​ជា​សាលា​កំពង់​អូរ​ឈើ​ទាល និង​សាលា​នៅ​តាម​បណ្ដា​ខេត្ត​នៅ​កំពង់ឆ្នាំង កំពង់ធំ​និង​កណ្ដាល ។​

 

ក្រសួង​កំពុង​ជំរុញ​ដាក់​មុខ​ជំនាញ​បណ្ដុះបណ្ដាល​ទាំង​នេះ​នៅ​តាម​វិទ្យាល័យ​និង​ពង្រីក​ទៅ​​សាលា​ផ្សេង​ៗ​ទៀត​លើ​ជំនាញ​ដូច​ជា​កសិកម្ម ជាង​សំណង់ ជាង​កំ​បោរ ចម្លាក់ ជួសជុល​ម៉ូតូ ទូរទស្សន៍ តែ​បញ្ហា​នៅ​ត្រង់​ថា ក្រសួង​ត្រូវ​ការ​វិនិយោគ​ច្រើន​លើ​ការ​បំពាក់​ឧបករណ៍​ទាំង​អស់​នោះ។
លោក បន្ត​ថា ៖ “ជា​គម្រោង​របស់​ក្រសួង គឺ​បំពាក់​ការ​បណ្ដុះបណ្ដាល​នេះ​នៅ​ក្នុង​សាលា​ចំណេះ​ទូ​ទៅ​តែ​ម្ដង ដោយ​ដាក់​បន្ថែម​ម៉ោង​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ ព្រម​ទាំង​មិន​គិត​ពី​ថ្លៃ​សេវា​ឡើយ”។

 

ខ្លាច​សិស្ស​​ឈប់​រៀន​គ្មាន​ជំ​នាញ ក្រសួង​បន្ថែម​​ជំនាញ​បច្ចេកទេស​​​ក្នុង​ម៉ោង​​ចំណេះ​ទូ​ទៅ​​
កន្លង​មក ក្រសួង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​បណ្ដុះបណ្ដាល​ក្រៅ​ប្រព័ន្ធ​តាម​រយៈ​សកម្មភាព​យុវជន​ដូច​ជា​​តាម​សហគមន៍​និង​វគ្គ​ខ្លី​ៗ​ដូច​ជា កាត់ដេរ ចម្លាក់​ថ្ម​កែវ ជួសជុល​ទូរសព្ទ​ជា​ដើម ។ ប៉ុន្តែ​មិន​ទាន់​គ្រាប់​គ្រាន់​គ្រប់​សា​លា​ទូ​ទាំង​ប្រទេស​នៅ​ឡើយ គឺ​ធ្វើ​ចោះ​ៗ​សម្រាប់​យុវជន​នៅ​ក្រៅ​សាលា។

 

ម្ល៉ោះ​ហើយ ក្រសួង​ចង់​ពង្រីក​សកម្មភាព​នេះ​សម្រាប់​យុវជន​ក្នុង​សា​លា ​នៅ​ពេល​ពួក​គេ​ចូល​ប្រឡូក​ក្នុង​វិស័យ​ការងារ ពួក​គេ​មាន​ជំនាញ​នេះ​ស្រេច​តែ​ម្ដង។ ការ​បន្ថែម​ជំនាញ​បច្ចេកទេស​ធ្លាប់​បាន​ដាក់​​នៅ​តាម​សាលា​ដូច​ជា វិទ្យាល័យ​កំពង់​អូ​ឈើ​ទាល វិទ្យាល័យ​រូ​តាល់ វិទ្យាល័យ​សាលា​លេខ​៥៕​

 

សូមអាន៖ ​  ហេតុផល​ដែល​យុវជន​ជាង ៣ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រលង​ទៅ​កូរ៉េ

 

អត្ថបទ៖ លឹម សុ​នា