តើ​កុមារ​ប៉ះពាល់​សាប៊ូ​បោក​ខោអាវ នាំឱ្យមាន​គ្រោះថ្នាក់​អ្វីខ្លះ​?​

6 Videos


អ្នកម្តាយមួយចំនួនពិតជាមិនបានដឹងពីគ្រោះថ្នាក់សុខភាពនៃសាប៊ូបោកសម្លៀកបំពាក់នោះទេ ហើយអ្នកម្តាយខ្លះថែមទាំងនាំកុមារឲ្យចូលរួមបោកនិងលេងសាប៊ូថែមទៀតផង ។

តើ​កុមារ​ប៉ះពាល់​សាប៊ូ​បោក​ខោអាវ  នាំឱ្យមាន​គ្រោះថ្នាក់​អ្វីខ្លះ​?​

តាមការសិិក្សាថ្មីមួយបានរកឃើញថា កុមារដែលលេងពពុះសាប៊ូនិងប៉ះដោយផ្ទាល់ញឹកញាប់នឹងប្រឈមខ្លាំងប៉ះពាល់ដល់សុខភាព ដូចជា បញ្ហាផ្លូវដង្ហើម សុខភាពបេះដូង និងអាចបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិតផង ។ នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ខែមករា ដល់ ២០១៤ ខែធ្នូ គេបានរាយការណ៍ឲ្យដឹងថាមានករណីគ្រោះថ្នាក់រាយការណ៍បន្ទាន់ចំនួន ៦២២៥៤ ករណី ប៉ះពាល់ផ្ទាល់នឹងសាប៊ូ បោកខោអាវ សាប៊ូលាងចានក្នុងចំណោមកុមារមានអាយុក្រោម ៦ ឆ្នាំ។

ដើម្បីឆ្លើយតបនឹងបញ្ហានៃផលប៉ះពាល់ដោយសាប៊ូបោកខោអាវទាំងនេះអង្គការបទដ្ឋានអន្តរជាតិមួយឈ្មោះថា ASTM International បានកំណត់និងចេញនូវកម្រិតស្តង់ដារបច្ចេកទេសមួយទៅលើផលិតផលសាប៊ូនិងកំណត់លក្ខខណ្ឌសុវត្ថិភាពនៅក្នុងកញ្ចប់សាប៊ូទាំងនោះកាលពីឆ្នាំ២០១៥ ។ ទោះជាយ៉ាងនេះក្តីអ្នកជំនាញមួយចំនួនបានឲ្យដឹងថាវានៅមិនទាន់មានប្រសិទ្ធិភាព គ្រប់គ្រាន់នៅឡើយនូវផលប៉ះពាល់ពីសមាសធាតុផ្សំនៅក្នុងសាប៊ូបោកខោអាវទាំងនោះ ។ ក្រុមហ៊ុនផលិតសាប៊ូទាំងអស់ត្រូវរកវិធីសាស្ត្រក្នុងការផលិតផលិតផលសាប៊ូធ្វើយ៉ាងណាឲ្យវាមានប្រសិទ្ធិភាព និងមិនប៉ះពាល់ដល់កុមារ ។

ដោយឡែកអ្នកជំនាញសុខភាពខ្លះក៏បានណែនាំសមាជិកគ្រួសារដែលមានក្មេងតូចឲ្យអាយុ ៦ ឆ្នាំ មិនគួរឲ្យប៉ះពាល់និងលេងសាប៊ូបោកខោអាវទាំងនោះទេហើយត្រូវរក្សាទុកសាប៊ូទាំងនោះឲ្យឆ្ងាយពីដៃកុមារដែលនេះជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធិភាពជាងអ្វីទាំងអស់ ៕ សុផល