ចម្លែក​មែន​! លោកយាយ​ម្នា​ក់នៅ​ឥណ្ឌា ផ្តល់កំណើត​កូន​ដំបូង​ក្នុង​វ័យ ៧២ ឆ្នាំ​

ស្ត្រីអាយុ ៧២ ឆ្នាំ ម្នាក់នៅក្នុងប្រទេសឥណ្ឌា បានបង្ហាញអារម្មណ៍ត្រេកអរជាខ្លាំង បន្ទាប់ផ្តល់កំណើតកូនដំបូងរបស់គាត់ ក្នុងរយៈពេល ៤៦ ឆ្នាំ ក្រោយរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមី ។

Daljinder Kaur អាយុ ៧២ ឆ្នាំ និងប្តីឈ្មោះ Mohinder Singh Gill អាយុ ៧៩ ឆ្នាំ បានស្វាគមន៍កំណើតកូនប្រុសដំបូងរបស់ពួកគេ ដែលដាក់ឈ្មោះថា Arman Singh កើតកាលពីថ្ងៃទី ១៩ ខែ មេសា កន្លងមកនេះ ។

យោងតាមប្រភពព័ត៌មាន Kaur និង Gill រស់នៅក្នុងរដ្ឋ Punjab បានបញ្ចេញឲ្យដឹងថា ពួកគេទើបតែចាប់ផ្តើមស្វែងរកការព្យាបាល ដើម្បីមានកូនមួយនឹងគេ ដោយសារតែជម្លោះគ្រួសារបានរារាំងពួកគេពីការទៅជួបគ្រូពេទ្យមួយជីវិតរបស់ពួកគេ ។

លោកបណ្ឌិត Anurag Sishnoi មកពីមជ្ឈមណ្ឌល “National Fertility and Test Tube Baby Centre” នៅក្នុងស្រុក Hisar និយាយថា ប្តីប្រពន្ធវ័យចំណាស់នេះ បានមកជួបគាត់រយៈពេល ៣ ឆ្នាំ មកហើយ ។

ក្រោយរយៈពេល ២ ឆ្នាំ បរាជ័យខួប IVF, ជាចុងក្រោយ អ្នកស្រី Kaur ក៏មានផ្ទៃពោះ និងផ្តល់កំណើតកូនប្រុសម្នាក់មានសុខភាពល្អ ។

លោក Bishnoi និយាយថា នៅពេលដំបូង គាត់បានគិតថា Kaur មានវ័យចាស់ពេក និងទន់ខ្សោយក្នុងការមានកូន ប៉ុន្តែ ក្រោយធ្វើតេស្តវេជ្ជសាស្ត្រ, គាត់បានសម្រេចចិត្តថា វាមានប្រយោជន៍ក្នុងព្យាយាម… ។

ពួកវេជ្ជបណ្ឌិតនិយាយថា ហេតុផលដែល Kaur មិនអាចមានផ្ទៃពោះនៅគ្រាដំបូង នៃជីវិតក្រោយពេលរៀបការ គឺដោយសារបិទដៃស្បូន ។ ម្យ៉ាងទៀត ប្តីប្រពន្ធនេះ ពុំដែលបានទៅជួបវេជ្ជបណ្ឌិតដើម្បីជួយ រហូតមកទល់រយៈពេល ៣ ឆ្នាំ មកនេះ ៕

ចម្លែក​មែន​! លោកយាយ​ម្នា​ក់នៅ​ឥណ្ឌា ផ្តល់កំណើត​កូន​ដំបូង​ក្នុង​វ័យ ៧២ ឆ្នាំ​