នាំ​ជនដៃដល់ ដែល​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទៅ​បង្ហាញ និង​ចង្អុល​ទីតាំង​

ភ្នំពេញ:
​អធិការនគរបាល​ខ​ណ្ឌ​មានជ័យ លោក តេង ស៊ី​ណូ បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១២ខែឧសភា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​ជំនាញ​​របស់លោក បាន​នាំ​ជនដៃដល់ដែល​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទៅ​បង្ហាញ និង​ចង្អុល​ទីតាំងកើតហេតុ​ស្ថិតនៅ​ចំណុច​ព្រៃ​ក្រាស់​​វាល​បឹង​ចា​រ៉ា​ច ផ្លូវ​៦០​ម៉ែត្រ ព្រែក​តា​ឡុងសង្កាត់​ចាក់អង្រែ​ក្រោម ដែល​បាន​កើតឡើង​កាលពី​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ហើយ​សព​​ជនរងគ្រោះ​នៅសល់តែ​លលា​ក្បាល និង​ឆ្អឹង​តែប៉ុណ្ណោះ ត្រូវបានអ្នក​បង់សំណាញ់​ប្រទះឃើញ​។​

​លោក តេង ស៊ី​ណូ បាន​រៀបរាប់​ពី​អំពើ​ឃាតកម្ម​សម្លាប់​ជនរងគ្រោះ​យ៉ាង​ដូច្នេះ កាលពីវេលា​ម៉ោង ៨​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ព្រៃ​ក្រាស់​វាល​បឹង​ចារ៉ា​ច ផ្លូវ​៦០​ម៉ែត្រ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​មាន​ករណី​ឃាតកម្ម​​គិតទុក​ជាមុន កើតឡើង ១​លើក ស្លៀកពាក់​ស៊ីវិល។​

​ជនសង្ស័យ​ឈ្មោះ​យឺន មាន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ ជាង​ធ្វើ​ពិ​ដាន​ផ្ទះស្នាក់នៅ ផ្ទះជួល ផ្លូវ លំ ភូមិ​ក្តី​តា​កុយ សង្កាត់ វាល​ស្បូវ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ​។ ដោយឡែក​ជនរងគ្រោះ​ឈ្មោះ​ជឿន សា​រុំ ភេទ​ប្រុស អាយុ ២៧​ឆ្នាំមុខរបរ ជាង​ធ្វើ​ពិ​ដាន​ផ្ទះ ស្នាក់នៅ ផ្ទះជួល ផ្លូវ លំ ភូមិ ដើម​ចាន់ សង្កាត់ ច្បារអំពៅទី​២ ខណ្ឌ ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សម្ភារ​បាត់បង់​៖ ម៉ូតូ ១​គ្រឿង ម៉ាក ហ្ស៊ូ​ម​មឺ​អ៊ិ​ច (zoomer X) ពណ៌ ទឹកប្រាក់ សេរី​២០១៦ស្លាក​លេខ គ្មាន ទូ​ស័ព្ទ ១​គ្រឿង ម៉ាក​អាយ​ហ្វូ​ន​​ហ្វ័​រ​។​សម្ភារ​បន្សល់ទុក​នៅ​និងកន្លែងកើតហេតុ​៖ នាឡិកាដៃ​១​គ្រឿង​មាន​ស្នាម​ឆេះ​, ក្បាល​ខ្សែក្រវ៉ាត់​១ មាន​ស្នាមឆេះ​,​កាបូបដៃ​មួយ​បំណែក​​មាន​ស្នាម​ឆេះ ។​

​ដំណើររឿង​៖ កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល ឈ្មោះ​ជុំ អៀមបានមក​បង់សំណាញ់ នៅ​វាល​បឹង​(​ចំណុច​កើត​​ហេតុ​) ក៏បាន​ដុត​ព្រៃ​ដែលនៅក្បែរនោះ​លេង​បណ្តាលអោយ​ឆេះ​រួច​ក៏​ត្រលប់​ទៅផ្ទះ លុះ​មកដល់​ថ្ងៃទី​៨ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ៧​និង​៣០​នាទី ឈ្មោះ​ជុំ អៀម បាន​ត្រឡប់មកបង់សំណាញ់រ​ក​ត្រី​ម្តងទៀត ស្រាប់តែ​ប្រទះឃើញ​នៅ​កន្លែង​ព្រៃ​ដែល​ដុតនេះ​មាន​សាកសព​​ម្នាក់ ត្រូវ​ភ្លើង​ឆេះ​នៅ​លស់​តែ​គ្រោងឆ្អឹង ក៏​មក​រាយការណ៍​ប្រាប់សមត្ថកិច្ច ពេលនោះ​សមត្ថកិច្ច​បាន​ចុះទៅ​ពិនិត្យឃើញ​សាកសព​ឆេះ​នៅតែ​​ឆ្អឹងមួយចំនួន​សាច់​មួយចំនួន នឹងមាន​ភាព​ហើមរលួយ បន្ទាប់ពី​ពិនិត្យ​រួច​សមត្ថកិច្ចយើង បាន​ប្រមូលយក​បំណែក​សាកសព​ដែល​នៅសល់​យកទៅ​បូជា នៅ​វត្តចាក់អង្រែ​ក្រោម​។​

​លុះ​មកដល់​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​និង​០០​នាទី មានឈ្មោះ ពេជ្ររដ្ឋា ភេទ ស្រី អាយុ ២០​ឆ្នាំ​បានមក​ពិនិត្យ​លើ​​វត្ថុតាង ដែល​បន្សល់ទុក​នៅលើសាកសព រួច​ក៏​អះអាងថា​វត្ថុតាង ដែល​រកឃើញ​នេះ​គឺ​ពិតជា​របស់​ជនរងគ្រោះឈ្មោះ ជឿន សា​រុំ​(​ត្រូវ​​ជា​ប្អូនជីដូនមួយ​) ដែល​បាន​បាត់​ខ្លួន​ចេញពីផ្ទះ​នៅថ្ងៃទី​២ ឧសា​ភ ២០១៦ វេលា​ម៉ោង​៥​និង​០០​នាទី ដោយ​ជនរងគ្រោះ​យក​ម៉ូតូ​១គ្រឿង ម៉ាក​ហ្ស៊ូ​ម​មឺ​អ៊ិ​ច (zoomer X) ទៅ​ឌុប​ឈ្មោះ យឺន មាន (​ជា​អ្នក​នៅ​ស្រុកជាមួយគ្នា​) ដោយមាន​ការប្រើប្រាស់​ស​ម្ភា​រ​ដូចខាងលើ​យកទៅ​
ជាមួយ​លុះ​មកដល់​ម៉ោង​៨​និង​២៥​នាទី កំលាំង​នគរបាល​ខណ្ឌមានជ័យ សហការជាមួយ​កំលាំង​ប៉ុស្តិ៍​បារាយណ៍​និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរបាន​ចុះ​ឃាត់​ជនសង្ស័យ​ម្នាក់ ឈ្មោះ យឺន មាន កំពុង​លាក់ខ្លួន​នៅផ្ទះ​ភូមិ​ខ្យា​បឹងវែង ឃុំ​បារាយណ៍​ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម យកមក​ធ្វើការ​សាកសួរ ទើបជនសង្ស័យ​ឈ្មោះ យឺន មាន បានធ្វើ​សកម្មភាព​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ជឿនសា​រុំ​យក​ទ្រព្យសម្បត្តិ​កាលពី​ថ្ងៃទី​២ ឧសភា ២០១៦ វេលា​ម៉ោង​៨​និង​០០​នាទី​នៅចំណុច​វាល​បឹង​ចា​រ៉ា​ច ផ្លូវ​៦០​ម៉ែត្រ​ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់​​អង្រែ​ក្រោមខណ្ឌមានជ័យ ប្រាកដ​មែន​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅសាលាដំបូង​រាជា​ធានី ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕R​

នាំ​ជនដៃដល់ ដែល​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទៅ​បង្ហាញ និង​ចង្អុល​ទីតាំង​

នាំ​ជនដៃដល់ ដែល​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទៅ​បង្ហាញ និង​ចង្អុល​ទីតាំង​

នាំ​ជនដៃដល់ ដែល​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទៅ​បង្ហាញ និង​ចង្អុល​ទីតាំង​

នាំ​ជនដៃដល់ ដែល​សម្លាប់​ជនរងគ្រោះ​ប្លន់​យក​ម៉ូតូ ទៅ​បង្ហាញ និង​ចង្អុល​ទីតាំង​