ចុះបង្ក្រាប​ករណី​គ្រឿងញៀន ក្នុង​សំណាក់​យីហោ «​អូ​យ៉េ​ស​» ឃាត់ខ្លួន​មនុស្ស​ប្រុស​-​ស្រី​១៩​នាក់​និង​ថ្នាំ​១៧៧​កញ្ចប់​

ភ្នំពេញ:
កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក សហការ​ជាមួយ​អាវុធហត្ថ​រាជធានី​ភ្នំពេញ នៅព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នេះ បានធ្វើការ​ចុះបង្ក្រាប​ក​រ​ណី​គ្រឿងញៀននៅក្នុង​សំណាក់​យីហោ «​អូ​យ៉េ​ស​» ទល់មុខ​វត្ត​នាគ​វ័​ន្ត ក្នុង​សង្កាត់ស្រះចក​ខណ្ឌដូនពេញ ឃាត់ខ្លួន​ប្រុស​-​ស្រី​សុ​ប​១៩​នាក់ រួមទាំង​ថ្នាំញៀន១៧៧​កញ្ចប់​តូច ។​

​មុន​ឈានដល់​ចុះទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ​នោះ គឺ​បន្ទាប់ពី​កម្លាំង ចាប់បានជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១១ ខែឧសភា នៅ​ម្តុំ​រោងចក្រឆ្នាំង ដោយ​ដកហូត​ថ្នាំញៀន​បាន​១៧៧​កញ្ចប់ ហើយ​ត្រូវ​ជនសង្ស័យសារភាព ទើប​ឈានដល់​ការ​ទាំង​សំបុក​តែម្តង ។​

​គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ដដែល​នេះ ជនសង្ស័យ​ត្រូវ​កម្លាំង​ឃាត់​បាន​សរុប​ចំនួន១៩​នាក់​ហើយ ក្នុងនោះ​ស្រី​៦​នាក់ រួមទាំង​សម្ភារ​ប្រើប្រាស់​ដូចជា​គ្រឿងញៀនចំនួន​១៧៧​កញ្ចប់ និង​ដាវ​សា​ម៉ូ​រ៉ៃ​១​ផងដែរ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​ថ្នាំញៀន​ត្រូវបាន​កម្លាំង​កង​រាជ​អាវុធ​ហ្ថ​បញ្ជូនទៅទីបញ្ជាការដ្ឋាន​កង​រាជា​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​បន្ត និងអនុវត្តតាម​នីតិវិធី​៕​R