Real ជា​ក្លឹប​​​បាល់ទាត់​ មាន​ជាង​គេ​លើ​លោក ឆ្នាំ​២០១៦

Real Madrid ​ជា​ក្លឹប​បាល់ទាត់ ​មាន​ជាង​គេ​លើ​លោក ​​នៅ​ឆ្នាំ​២០១៦។ នេះ​បើ​តាម​​បញ្ជី​ Forbes ​ដែល​បាន​ធ្វើ​ការ​វិភាគ​កាល​ពី​ពេល​ថ្មីៗ​នេះ។

 

Real ជា​ក្លឹប​​​បាល់ទាត់​ មាន​ជាង​គេ​លើ​លោក ឆ្នាំ​២០១៦

 

Real ជា​ក្លឹប​​​បាល់ទាត់​ មាន​ជាង​គេ​លើ​លោក ឆ្នាំ​២០១៦

 

ក្នុង​ចំណោម​បញ្ជី​​ក្លឹប​បាល់ទាត់​ មាន​ជាង​គេ​លើ​លោក​ទាំង​១០ ក្លឹប​ស្ដេច​ស​របស់​អេស្ប៉ាញ​ បាន​ឈរ​នៅ​លេខ​១ មាន​ប្រាក់​​សរុប​ ២,៤៩​ពាន់​លាន​ផោន (៣,៦​ពាន់​លាន​ដុល្លារ) ខណៈ​ដែល​ក្លឹប​​គូ​ប្រជែង​របស់​គេ​ FC Barcelona ស្ថិត​នៅ​លេខ​២ មាន​ប្រាក់​ ២,៤២​​ពាន់​លាន​ផោន​ (៣,៥​​ពាន់​លាន​ដុល្លារ)។

 

រីឯ​ក្លឹប​ Manchester United ​​របស់​អង់គ្លេស​ ស្ថិត​នៅ​លេខ​៣ និង​ជា​ក្លឹប​មាន​ជាង​គេ​នៅ​ English Premier League ដោយ​មាន​ប្រាក់​ ២,២៨​​ពាន់​លាន​ផោន (៣,២៩​ពាន់​លាន​ដុល្លារ) ​ខណៈ​ដែល​ក្លឹប​អង់គ្លេស​៥​ទៀត​មាន​ Arsenal, Manchester City, Chelsea, Liverpool និង​ Tottenham Hotspur ​ក៏​​ជាប់​​ក្នុង​បញ្ជី​ក្លឹប​អ្នក​មាន​ទាំង​១០​នេះ​ផង​ដែរ៕

 

Real ជា​ក្លឹប​​​បាល់ទាត់​ មាន​ជាង​គេ​លើ​លោក ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror

  • Real ជា​ក្លឹប​​​បាល់ទាត់​ មាន​ជាង​គេ​លើ​លោក ឆ្នាំ​២០១៦已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:កីឡា