គ្រូ​​​​ក្រចេះ​ថា ​ក្រុម​លោក​​​នឹង​ចូល​រួម​​ Hun Sen Cup រហូត​ ​មិន​ខ្វល់​រឿង​ចំណាយ

​លោក សរ វិសាល គ្រូ​បង្ហាត់​ក្រុម​បាល់ទាត់​ខេត្ត​ក្រចេះ​​បាន​លើក​ឡើង​ថា ខេត្ត​របស់​លោក នឹង​ចូល​រួម​លេង​​ពាន​​រង្វាន់ Hun Sen Cup  ​រាល់​ឆ្នាំ​ដោយ​មិន​គិត​ទៅ​លើ​ការ​ចំណាយ​​ថវិកា កម្លាំង ​ឬ​លះបង់​​​ពេល​វេលា​ច្រើន​កម្រិត​ណា​នោះ​ទេ។

 

គ្រូ​​​​ក្រចេះ​ថា ​ក្រុម​លោក​​​នឹង​ចូល​រួម​​ Hun Sen Cup រហូត​ ​មិន​ខ្វល់​រឿង​ចំណាយ​លោក សរ វិសាល

 

​លោក សរ វិសាល បាន​ឲ្យ​ដឹង​ថា ខេត្ត​របស់​លោក​មិន​ដែល​បោះបង់​ការ​ចូល​រួម​​ប្រកួត​ពាន​រង្វាន់ Hun Sen Cup ​​ម្ដង​ណា​ឡើយ។ គ្រប់​សកម្មភាព​​ប្រកួត​បាល់ទាត់​​​របស់​​សហព័ន្ធ ​ខេត្ត​​ក្រចេះ​ នឹង​ចូលរួម​រហូត​​ ដោយ​សារ​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ក្រចេះ​​ចូលរួម​លើក​ទឹក​ចិត្ត​ ​និង​ចូល​រួម​ចំណែក​លើក​ស្ទួយ​​​​វិស័យ​កីឡា​បាល់​ទាត់។

 

​ចង់​ដឹង​​គ្រូ​បង្វឹក​រូប​នេះ​និយាយ​អ្វី​ខ្លះ​នោះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖​

 

 

​អត្ថបទ៖ ស្រី សុវណ្ណដារ៉ា