តើ​អ្វី​ជា​រុក្ខជាតិ​ Bonsai ?

Bonsai (盆栽) គឺ​ជា​ភាសា​ជប៉ុន​ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា “​ដំណាំ​​នៅ​ក្នុង​ធុង​មួយ” ។ ទម្រង់​សិល្បៈ​នេះ​ត្រូវ​បាន​កើត​ចេញ​មក​ពី​ការ​អនុវត្ត​សាកវប្បកម្ម​បុរាណ​របស់​ចិន​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ឡើង​វិញ​ បន្ទាប់​ពី​ឥទ្ធិពល​នៃ​សាសនា​ព្រះពុទ្ធ​ជប៉ុន។ ហើយ​វា​បាន​ក្លាយ​ទៅ​ជា​ប្រពៃ​ណី​របស់​ជប៉ុន​រាប់​ពាន់​ឆ្នាំ​មក​ហើយ វា​ក៏​ត្រូវ​បាន​បាន​​គេ​ហៅ​ម្យ៉ាង​ទៀត​ថា “ដើម​ឈើ​តឿ” ។

គេ​ប្រើ​ប្រាស់ Bonsai ​ដើម្បី​តុប​តែង​លំអរ​គេ​ហដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុន សណ្ធាគារ និង កន្លែង​កំសាន្ត​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត​និង​មានភាព​ទាក់​ទាញ។ ពី​មុន​ Bonsai ត្រូវ​បាន​ឃើញ​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុន្នោះ​ តែ​នៅ​ពេល​នេះ​វា​មាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង ដោយ​សារ​ភាព​ទាក់​ទាញ និង​ភាព​ពេញ​និយម​របស់​វា បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​សិក្សា​ពី​វា។

Bosai ត្រូវ​បាន​គេ​ចែក​​ចេញ​​ជា ១០​ ប្រភេទ ទៅ​តាម​កំពស់​របស់​វា ដែល​មាន​ដូច​ជា ៖

  • Keshitsubo: មានកំពស់​ពី​ 1-3″ (3-8 cm)
  • Shito: មាន​កំពស់ពី 2-4″ (5-10 cm)
  • Mame: មាន​កំពស់ពី 2-6″ (5-15 cm)
  • Shohin: មាន​កំពស់​ពី 5-8″ (13-20 cm)
  • Komono: មាន​កំពស់​ពី 6-10″ (15-25 cm)
  • Katade-mochi: មាន​កំពស់​ពី 10-18″ (25-46 cm)
  • Chumono / Chiu: មាន​កំពស់​ពី 16-36″ (41-91 cm)
  • Omono / Dai: មាន​កំពស់​ពី 30-48″ (76-122 cm)
  • Hachi-uye: មាន​កំពស់​ពី 40-60″ (102-152 cm)
  • Imperial: មាន​កំពស់​ពី 60-80″ (152-203 cm)

អត្ថបទ ៖ សេម


  • តើ​អ្វី​ជា​រុក្ខជាតិ​ Bonsai ?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/12  Category:ចំនេះដឹង
Tags: