Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

តាម​​ចិត្ត​សប្បុរស​និង​សំណូមពរ​របស់​​កូន​ៗ តារា​សម្ដែង​អាមេរិក Angelina Jolie បាន​ជួយ​កុមារ​កម្ពុជា​មួយ​គ្រួសារ​​ដែល​មាន​បង​ប្អូន​១២​នាក់​ បាន​ចូលរៀន​ក្រេប​ចំណេះ​ក្នុង​សាលា​ឯកជន​មួយ​កន្លែង។

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

ចិត្ត​សន្ដោស​មេត្តា​របស់​តារា​សម្ដែង​វ័យ​៤០​ឆ្នាំ​រូប​នេះ​កើត​ឡើង​ក្រោយ​ទំនាក់ទំនង​របស់​កូន​ៗ​របស់​នាង​និង​កុមារី សួន លីដា អាយុ​១៦​ឆ្នាំ​ដែល​ជា​បង​ស្រី​ម្នាក់​ក្នុង​គ្រួសារ បន្ទាប់​ពី​ក្មេង​ៗ​ទាំង​នោះ​បាន​ជួប​គ្នា​ ពេលAngelina មក​ថត​រឿង​”ដំបូងខ្មែរក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ”។

 

កូន​ៗ​របស់ Angelinaបាន​ជួប​ក្មេង​ៗ​ទាំង​នោះ​ដំបូង​ នៅ​ពេល​ដែល​ពួក​គេ​ដើរ​សុំ​លុយ​អ្នក​ទេសចរ​​នៅ​ខេត្ត​សៀមរាប ហើយ​ពេល​នោះ Brad Pitt បាន​ទិញ​ការ៉េម​ឲ្យ​ក្មេង​កម្ពុជា​ទាំង​នោះ។ ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​​កូន​ស្រី​ទាំង​២​របស់ Angelinaគឺ ShilohនិងZahara ​បាន​ដើរ​តាម​គំរូ​ម្ដាយ ដោយ​នាំ លីដា និង​ប្អូន​ៗ​របស់​ដើរ​ទិញ​ខោអាវ កង់​និង​នាំ​ទៅ​លេង​ហ្គេម​ទៀត​ផង។ ក្រោយ​ពី​បាន​របស់របរ​ខ្លះ​ៗ លីដា​ បាន​ប្រាប់​ dailymail ថា​៖ “​ពួក​យើង​​មាន​កង់​ចាស់​តែ​មួយ​គត់​សម្រាប់​ជិះ​មួយ​គ្រួសារ ដូច្នេះ​សម្រាប់​​កាដូ​កង់​ថ្មី​២​នេះ​គឺ​ពិត​ជា​អស្ចារ្យ”៕

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

Angelina Jolie ជួយ​កុមារ​ក្រីក្រ​កម្ពុជា​មួយ​​គ្រួសារ​​ឲ្យ​​បាន​ចូល​រៀន

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖​dailymail