ទិត្យ ​វិច្ឆិកា លេច​មុខ​ថត​រឿង​”ស្ដេច​កន”

ទិត្យ ​វិច្ឆិកា ក៏​មាន​វត្តមាន​ចូលរួម​ថត​ភាពយន្ត​បែប​ប្រវត្តិសាស្ត្រ​រឿង”ស្ដេច​កន”ដែរ  ប៉ុន្តែ​ទើប​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ប៉ុណ្ណោះ នៅ​ខេត្ត​សៀមរាប។

 

ទិត្យ ​វិច្ឆិកា លេច​មុខ​ថត​រឿង​”ស្ដេច​កន”

 

តារា​ចម្រៀង​រូប​នេះ​ប្រាប់​ថា ការ​ពិត​រូប​លោក​ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង​ជ្រើសរើស​ចូលរួម​សម្ដែង​តាំង​ពី​ដំបូង​ម្ល៉េះ​ក្នុង​តំណែង​ជា​មេទ័ព ចក្រី​សង្គ្រាម ប៉ុន្តែ​ព័ត៌មាន​ទើប​បញ្ចេញ​ពេល​នេះ​ ព្រោះ​គិត​ថា​មិន​ទាន់​ដល់​ពេល​។ “ព្រោះ​ខ្ញុំ​អត់​ទាន់​ដល់​ថ្ងៃ​ថត ទើប​ខ្ញុំ​មិន​ដែល​ឱ្យ​នរណា​ដឹង​នោះ​ទេ ពេល​នេះ​ដឹង​ហើយ”។ ​វិច្ឆិកា ថ្លែង​មក​កាន់ Sabay ព្រឹក​មិញ។

 

ជាមួយ​គ្នា​នោះ ទិត្យ ​វិច្ឆិកា បាន​រំលឹក​ថា នេះ​ជា​លើក​ទី២ ដែល​លោក​បាន​ចូលរួម​សម្ដែង​ក្នុង​វិស័យ​ភាពយន្ត ខណៈ​ជាង​១០​ឆ្នាំ​មុន ក៏​ធ្លាប់​បាន​ចូលរួម​សម្ដែង​ម្ដង​ដែរ។

 

សិល្បករ​ក្នុង​ឆន្ទៈ​សង្គម​រូប​នេះ​បាន​បន្ថែម​ថា លោក​មិន​ទាន់​បាន​ដឹង​ថា ត្រូវ​ចំណាយ​ថត​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ អាស្រ័យ​ស្ថានភាព​ជាក់​ស្ដែង និង​អ្នក​ដឹក​នាំ​រឿង​ជា​សម្រេច​ចិត្ត។ ហើយ​ការងារ​ថត​ភាពយន្ត​ក៏ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពេល​វេលា​ធ្វើ​ការងារ​សប្បុរសធម៌​នោះ។ ម្យ៉ាង​ទៀត​​លោក​​អះអាង​ថា ​នឹង​បែង​ចែក​ចំណូល​ខ្លះ​ពី​ការ​ថត​ភាពយន្ត​នេះ ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ និង​ចាស់​ជរា​ជា​ដើម ដូច​ដែល​អ្វី​ដែល​លោក​ធ្លាប់​ធ្វើ​កន្លង​មក៕

 

 

 

ទិត្យ ​វិច្ឆិកា លេច​មុខ​ថត​រឿង​”ស្ដេច​កន”

 

ទិត្យ ​វិច្ឆិកា លេច​មុខ​ថត​រឿង​”ស្ដេច​កន”

 

អត្ថបទ៖ សំ ជំនាញ

រូប​តថ៖ ផ្ដល់ឱ្យ