ម៉ូតូហុងដាមួយគ្រឿង ព្រលះជាមួយ កុងទឺន័រ លាន់ដូចរន្ទះ របួសធ្ងន់២នាក់ អ្នកបើករថយន្ត រត់បាត់ស្រមោល

(ស្វាយរៀង)៖ ម៉ូតូហុងដា C-125 មួយគ្រឿង បានបោលទៅព្រលះជាមួយរថយន្តកុងទឺន័រមួយគ្រឿងដែរ បណ្ដាលឱ្យអ្នកបើកបរ ម៉ូតូពីរនាក់រងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិកំពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។

ជនរងគ្រោះខាងលើមានឈ្មោះ មាស វត្ថា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ និងបានឌុបបុរសម្នាក់ទៀតឈ្មោះ យស់ ចំរើន អាយុ២២ឆ្នាំ មុខរបរកម្មករ អ្នកទាំង២រស់នៅភូមិលៀប ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកឯអ្នកបើក រថយន្តមិនស្គាល់អត្តសញ្ញាណទេ ព្រោះរត់បាត់ស្រមោលឈឹង។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូម៉ាក HONDA DREAM C-125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-6148 បើកបរក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុកប៉ះនឹងរថយន្តកុងទឺន័រ មួយគ្រឿងម៉ាក NISSAN DIESEL ពណ៌បៃតង ស្លាកលេខ ភ្នំពេញ 3B-6855 លាន់ដូចរន្ទះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូទាំងពីរនាក់ រងរបួសធ្ងន់។ ចំណែកអ្នកបើកបររថយន្ត បានបើករថយន្តគេចចេញពីកន្លែងកើតហេតុក្រោយមកក៏បានឈប់រត់គេចខ្លួនបាត់ស្រមោល សូន្យឈឹង បន្សល់ទុកតែរថយន្ត។

ក្រោយពីបានកើតហេតុភ្លាម ជនរងគ្រោះទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯវត្ថុតាងទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ច្រកម្ទេស ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ នៅល្ងាចថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះស្ថិតនៅ លើផ្លូវជាតិលេខ៧២​ ត្រង់ចំណុចមុខផ្ទះសំណាក់ ទីក្រុងមានលាភ ស្ថិតនៅភូមិត្រពាំងពីរ​ ឃុំត្រពាំងផ្លុង​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​  រវាងម៉ូតូ និងម៉ូតូ ដែលម៉ូតូមួយគ្រឿង ម៉ាក​សីុរ៉ូស​ ពណ៌ក្រហម-ខ្មៅ​ គ្មានស្លាកលេខ​ បើកបរដោយឈ្មោះ​ ហោ រតនៈ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជាតិខ្មែរ​ មុខរបរ ជាមន្ត្រីពន្ធនាគារ ម៣​ នៅភូមិ-ឃុំកើតហេតុខាងលើ​​ (ស្លាប់នៅនឹងកន្លែងកើតហេតុ) បង្កជាមួយ ម៉ូតូម៉ាកសង់ទ្រីម C១២៥​ ពណ៌ខ្មៅ ពាក់ស្លាកលេខ (កំពង់ចាម1N-7078) បើកបរដោយឈ្មោះ មាស សុភ័ស ភេទប្រុស​ អាយុ១៩ឆ្នាំ ជាតិខ្មែរ​ នៅភូមិច្រករំដេង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ (ស្លាប់នៅពេលយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យប្រទេសវៀតណាម)។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសារជនរងគ្រោះបើកម៉ូតូទិសដៅ បញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង។

ម៉ូតូសង់ C១២៥​ បើកបរពីជើងទៅត្បូង​ រីឯម៉ូតូសីុរ៉ូសបើកបរពីត្បូងទៅជើង ហើយមូលហេតុ​ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង។ សរុបការខូចខាតៈ​ ម៉ូតូ​ ០២គ្រឿង​ កម្រិតធ្ងន់។

បច្ចុប្បន្នវត្ថុតាងយកមករក្សាទុក​ នៅអធិការដ្ឋាននគរបាលស្រុក​ ដើម្បីចាត់ការតាមនីតិវិធី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉ូតូហុងដាមួយគ្រឿង ព្រលះជាមួយ កុងទឺន័រ លាន់ដូចរន្ទះ របួសធ្ងន់២នាក់ អ្នកបើករថយន្ត រត់បាត់ស្រមោល

ម៉ូតូហុងដាមួយគ្រឿង ព្រលះជាមួយ កុងទឺន័រ លាន់ដូចរន្ទះ របួសធ្ងន់២នាក់ អ្នកបើករថយន្ត រត់បាត់ស្រមោល

ម៉ូតូហុងដាមួយគ្រឿង ព្រលះជាមួយ កុងទឺន័រ លាន់ដូចរន្ទះ របួសធ្ងន់២នាក់ អ្នកបើករថយន្ត រត់បាត់ស្រមោល