មន្រ្តីអង្គការ បើករថយន្តដេញ ជម្រិតទារប្រាក់ បណ្តាលឲ្យបុកគ្នា ក្រឡាប់ធ្លាក់​ពីលើផ្លូវ របួសធ្ងន់៤នាក់

(ក្រចេះ)៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយរថយន្ដសាំងយ៉ុង២គ្រឿង បុកគ្នាធ្លាក់ពីលើផ្លូវ បណ្ដាលមកពីរថយន្ដកាមរី ពណ៌ស្លែ១គ្រឿងផ្សេង​ទៀតរបស់មន្រ្តីអង្គការ​បានបើកប្រដេញ​រថយន្ដ​ទាំងពីរគ្រឿងនោះដើម្បីជម្រិតទារប្រាក់ តែមិនបានសម្រេច ត្រូវក្រឡាប់ទាំងអស់គ្នា។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៩៖៤០នាទីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៧ ត្រង់ចំនុចភូមិចង្រង់ ឃុំចង្រ្គង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នគរបាលបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់នេះ បណ្ដាលមកពីមន្ត្រីអង្គការឈ្មោះ សឹុង គឹមស៊ារ ភេទប្រុស មុខងារជានាយករងទី១ សាខាខេត្តក្រចេះ នៃអង្កការ​ឃ្លាំមើលបទល្មើស​ព្រៃឈើ សត្វព្រៃ និងបរិស្ថាន បានបើករថយន្ដកាមរី ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2H-០១៨៤ ដេញតាមរថយន្ដសាំងយ៉ុង ដែលដឹកឈើបន្តិចបន្ទួច ដើម្បីជម្រិតទារប្រាក់ ហើយក្នុងដេញនេះបើកបរ ក្នុងល្បឿន យ៉ាងលឿង ទើបគ្រប់គ្រង់មិនបាន បណ្ដាលឲ្យក្រឡាប់ទាំងអស់គ្នា។ រីឯមានមនុស្ស៤នាក់ ដែលជិះរថយន្ដសាំងយ៉ុង រងបួសធ្ងន់ ចំណែកជនបង្កលោក សឹុង គឹមស៊ារ មិនរងរបួសទេ ហើយបានរត់​គេចខ្លួនបាត់ស្រមោល។

នគរបាលបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្ដកាមរីជាអ្នកបង្ក ដោយបានដេញរថយន្ដសាំងយ៉ុង ដែលដឹកក្ដារបន្តិចបន្តួចនោះ ហើយក៏ជ្រុលទៅបុករថយន្ដ​ សាំងយ៉ុង មួយគ្រឿងទៀត ដែលធ្វើដំណើរបញ្រាសទិសគ្នា បណ្ដាលឲ្យក្រឡាប់ធ្លាក់ ពីលើផ្លូវទាំងពីរតែម្ដង។

តាមប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃលោក សឹុង គឹមស៊ារ ជាមន្រ្តីអង្កការនោះ តែងតែធ្វើសកម្មភាព ដេញតាមជម្រិតទារលុយ ពីរថយន្ដដឹកឈើបន្តិចបន្តួច ជារៀងរាល់ថ្ងៃ ហើយពួកគាត់បន្តទៀតថារថយន្ដដឹកឈើទាំងនោះ ខ្លាចលោក សឹុង គឹមស៊ារ ខ្លាំងណាស់ ព្រោះបើគាត់ជម្រិតទារលុយហើយ គឺមិនតិចជាង ១០០ដុល្លារទេ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ ហើយរថយន្ត និងវត្ថុតាង ត្រូវបាននគរបាល ដឹកទៅរក្សាទុកនៅ អធិការនគរបាលដ្ឋាន ស្រុកចិត្របុរី ចំណែកឯជនបង្កសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវរកមុខ ដើម្បីយកមកចាត់ការតាមផ្លូវនីតិវិធីច្បាប់៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ករណីស្រដៀងគ្នានេះដែរ រថយន្ត​សេរី​ទំនើប​១​គ្រឿង ម៉ាកឡិចស៊ីស ពាក់ស្លាក់លេខភ្នំពេញ 2AB-6919 ត្រូវ​បាន​សមត្ថកិច្ច​  ដោយ​សង្ស័យថា ​រថយន្ត​មាន​ដឹកឈើប្រណីត​ខុសច្បាប់​ចេញពី​ស្រុក​អូរ​រាំង កាលពី​ព្រលឹម ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្លូវបំបែក​ស្រុក​ចាស់ ស្ថិត​ក្នុងភូមិ​អូរ​រណា ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ប្រាប់​ថា រថយន្ត​ខាងលើ​ជា​កម្ម​សិទ្ធ​របស់​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ហ៊ឹ​ម សុ​ផាត ជាមេបញ្ជាការ​(​គ.​៣) ដែល​​ទើបតែ​ដក​មុខ​តំណែង​ថ្មី​ៗ​នេះ ។​ 

ប្រភព​បាន​បន្ត​ថា រថយន្ត​ខាងលើ​ដឹង​ឈើ​ចំនួន​៣​សន្លឹក មាន​អ្នក​រួម​ដំណើរ​ចំនួន​៣​នាក់ ​បាន​រង​របួសស្រាលផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត