យុវជន​ម្នាក់​ខ្ទប់​មាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ​រហូត​ដល់​សន្លប់ ​រួច​ចាប់​រំលោភ​ ត្រូវ​តុលាការ​ឃុំខ្លួន

យុវជន​ម្នាក់​ខ្ទប់​មាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ​រហូត​ដល់​សន្លប់ ​រួច​ចាប់​រំលោភ​ ត្រូវ​តុលាការ​ឃុំខ្លួន



កណ្ដាល​ ៖​ យុវជន​ម្នាក់​ ដែល​ធ្វើ​សកម្មភាព​ខ្ទប់​មាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​រហូត​សន្លប់ ​រួច​ចាប់​រំលោភ​សេពសន្ថវៈ​ជា​ក្រោយ ត្រូវ​បាន​លោក ងួន វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​កាលពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦ ឃុំខ្លួន​ដាក់​ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្តទៀត។

មន្ត្រី​តុលាការ ថ្លែងថា យុវជន​រូបនេះ ត្រូវបាន​លោក​ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​ទៅ​នឹង​ជនរងគ្រោះ តាម​មាត្រា​២៤១ នៃ​ក្រមព្រហ្មទណ្ឌ។ បទល្មើស​នេះ​កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៧​ឆ្នាំទៅ​១៥​ឆ្នាំ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ថា យុវជន​រូប​នេះ​ឈ្មោះ ឡេង ជា អាយុ​១៨​ឆ្នាំ បាន​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ កាលពី​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ចម្ការ​ល្មុត​របស់​ឈ្មោះ​តា​ម៉ាប់ ស្ថិត​ក្នុង​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ​ខេត្ត​កណ្ដាល។

ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ត្រើយ​ស្លា​ចាប់ខ្លួន​ បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន​រយៈពេល​៦​ម៉ោង។

តាម​ចម្លើយ​បំភ្លឺ​របស់​ក្មេង​ស្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នាង​បាន​ដើរទៅ​ក្នុង​ចម្ការ​ល្មុត​របស់​ឈ្មោះ​តា​ម៉ាប់ ​ក្នុង​គោលបំណង​ទៅ​បេះ​ផ្លែ​ល្មុត​យក​មក​ហូប ខណៈ​កំពុង​ឈរ​ក្នុង​ចម្ការ​ល្មុត​តែ​ម្នាក់​ឯង ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​ឈ្មោះ ឡេង ជា ចូល​មក​ចាប់​នាង​ខ្ទប់​មាត់​រហូត​សន្លប់​បាត់បង់​ស្មារតី ដោយ​មិនដឹងថា​មានរឿង​អ្វី​កើតឡើង​នោះទេ។ ក្មេងស្រី​រងគ្រោះ​បាន​បញ្ជាក់ថា ពេល​នាង​ដឹងខ្លួន​វិញ​ស្រាប់តែ​ឃើញ​ខោ​របស់​នាង​ស្រាត​ចេញពី​ខ្លួន ទើប​នាង​រត់​ទៅប្រាប់​ម្ដាយ ហើយ​ម្ដាយ​បាន​នាំ​នាង​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍។

លោក​អនុសេនីយ៍ទោ ពុ​យ ទ្រី នាយ​ប៉ុស្ដិ៍នគរបាល​រ​ដ្ឋ​បាល​ត្រើយ​ស្លា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ម្ដាយ​ក្មេងស្រី​រងគ្រោះ​រួចមក លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈានដល់​ធ្វើការ ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង។

ជនសង្ស័យ​ឈ្មោះ ឡេង ជា បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​រំលោភ​ក្មេងស្រី​រងគ្រោះ​ពិតប្រាកដ​មែន តែ​មិនបាន​ចាប់​បង្ខំ​ដូច​ការចោទប្រកាន់​នោះ​ទេ ពោលគឺ​ខ្លួន​បាន​ចរចា​​ត្រូវរ៉ូវ​គ្នា​ជាមួយ​ក្មេង​ស្រី​រងគ្រោះ​ក្នុង​តម្លៃ​៥០០០​រៀល៕

យុវជន​ម្នាក់​ខ្ទប់​មាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ​រហូត​ដល់​សន្លប់ ​រួច​ចាប់​រំលោភ​ ត្រូវ​តុលាការ​ឃុំខ្លួន

យុវជន​ម្នាក់​ខ្ទប់​មាត់​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ ​រហូត​ដល់​សន្លប់ ​រួច​ចាប់​រំលោភ​ ត្រូវ​តុលាការ​ឃុំខ្លួន