រថយន្ត​ដឹក​ម្ទេស​បុក​រថយន្ត​ដឹក​គ្រឿង​សង្ហារិម បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​

រថយន្ត​ដឹក​ម្ទេស​បុក​រថយន្ត​ដឹក​គ្រឿង​សង្ហារិម បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​

ឧត្តរមានជ័យ ៖ រថយន្ត​ដឹក​គ្រឿង​សង្ហារិម​១​គ្រឿង​ ពាក់​ស្លាក​លេខ ភ្នំពេញ​២F-៧៤២៥ ពណ៌​ខ្មៅ ក្រឡាប់​បះជើង​ឡើងលើ ​អ្នក​ជិះ​ក្នុង​រថយន្ត​៤​នាក់​រួម​ទាំង​អ្នកបើកបរ​រង​របួស​ស្រាល ដែល​បណ្ដាល​មក​ពី​រថយន្ត​សាំ​យ៉ុង​ដឹក​ផ្លែ​ម្ទេស​ពេញ​១​គ្រឿង​ពណ៌​សំបក​ឪឡឹក ជិះ​គ្នា​២​នាក់​បុក​ពេញទំហឹង ហើយ​រថយន្ត​សាំ​យ៉ុង​រងការ​ខូចខាត​ផ្នែក​ខាងមុខ​ និង​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក ចំណែក​អ្នក​ជិះ​ក្នុង​រថយន្ត បាន​ចុះ​រត់​គេច​ខ្លួន​បាត់។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​កែង​ទឹកអំពៅ​ត្រង់​ផ្លូវបំបែក​ជា​៤ ស្ថិតនៅ​ក្នុង​ភូមិ​ស្លែង​ព័រ ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​
ឧត្តរមានជ័យ​។ បើ​តាម​អ្នក​ឃើញ​ហេតុការណ៍ នៅ​កន្លែង​កើតហេតុ ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​ស៊ើប​ដឹក​គ្រឿង​សង្ហារិម​ មាន​ទិសដៅ​ពី​លិច​មក​កើត លុះដល់​កន្លែង​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​សាំ​យ៉ុង ​បាន​បើក​យ៉ាង​លឿន​បញ្ច្រាស​ទិស​គ្នា ​ហើយ​បាន​វ៉េ​ចង្កូត​ទៅ​ខាង​ស្តាំ​របស់​រថយន្ត​ស៊ើប ក៏បាន​បុក​ពេញទំហឹង​តែម្តង​។ ពេលនេះ​រថយន្ត​ទាំង​២​ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ស្រុក​អន្លង់វែង​យក​ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​ជា​ក្រោយ៕
រថយន្ត​ដឹក​ម្ទេស​បុក​រថយន្ត​ដឹក​គ្រឿង​សង្ហារិម បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​

រថយន្ត​ដឹក​ម្ទេស​បុក​រថយន្ត​ដឹក​គ្រឿង​សង្ហារិម បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​ រថយន្ត​ដឹក​ម្ទេស​បុក​រថយន្ត​ដឹក​គ្រឿង​សង្ហារិម បណ្ដាល​ឲ្យ​ក្រឡាប់​បះជើង​