ធី សុវណ្ណ​ថា និង ស្រី​ចំរើន នឹង​បើក​វេទិកា​នៅ​រសៀល​ស្អែក

រាជធានី​ភ្នំពេញ ៖ កញ្ញា ធី សុវណ្ណ​ថា និង លោកស្រី ចំរើន ព្រមទាំង​ក្រុម​យុវជន​មួយ​ក្រុម​នឹង​បើក​វេទិកា​កិច្ច​ពិភាក្សា​នៅ​សណ្ឋាគារ​សាន់​វ៉េ វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១៣ ឧសភា ២០១៦ ។

នេះ​បើ​យោង​តាម​កញ្ញា ធី សុវណ្ណ​ថា ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ​(Facebook) ​បង្ហោះ​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ។

បើ​តាម​សុវណ្ណ​ថា វេទិកា​នេះ​នឹង​មានការ​ចូលរួម​ពី​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​ជា​វាគ្មិន​កិត្តិយស ហើយក​ញ្ញាក៍​អញ្ជើញ​អ្នកកាសែត​ចូលរួម​ផង​ដែរ ។

វេទិកា​ខាងលើ​នឹង​ធ្វើការ​ជជែក​អំពី​រឿងរ៉ាវ​របស់​លោក កឹ​ម សុខា ថា​តើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​គួរ​លាលែង​តំណែង​ឬទេ? បន្ទាប់​ពី​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ និងមិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័​ន្ឋ​នឹង​បណ្តឹង​របស់​នាង ៕