នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ហាញមុខ​ជនសង្ស័យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ជិត​២​គីឡូ​

ភ្នំពេញ:
​នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​ការិយាល័យ​(​ក​៦) នៃ​មន្ទីរប្រឆាំង​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន បង្ហាញមុខ​ជនសង្ស័យបុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាមពណ៌​ស​(​កូកាអ៊ីន​) ចំនួន​១០៣៩,១​ក្រាម ។​

​ការឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​ទាំង​២​នាក់​នេះ តាម​បទបញ្ជា​របស់លោក​នាយឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការដឹកនាំបញ្ជារ​ផ្ទាល់ ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគបាល​ជាតិ ទទួលបន្ទុក​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​លោក​ឧ​ត្តសេនីយ៍​ឯក ខៀវ សាម៉ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដោយមានការសម្របសម្រួល​ពី​ស្ថាប​ន័​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញកាលវេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ កម្លាំងជំនាញ​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សហការ​ជាមួយ​អង្គភាព​គយ និងនគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ចាប់ឃាត់ខ្លួន​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្ស៊េ​រី​យ៉ា ២​នាក់ នេះ​បានតែ​ម្តង​។​

​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្ស៊េ​រី​យ៉ា ២​នាក់ ដែល​ឃាត់ខ្លួន​ទី​១​ឈ្មោះ​0KAFOR IFEANYIANTHONY​និង​ទី​២​ឈ្មោះ​ADIBE PASCHAL​។​

​ក្រោយពី​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត​រកឃើញ និង​ដកហូត​ថ្នាំញៀន​ប្រភេទ កា​កូ​អ៊ី​នចំនួន​៧០​ដុំ ទម្ងន់​ស្មើ​ជិត​២​គីឡូក្រាម ដែ​ជនសង្ស័យ​លេប​លាក់ទុក​នៅក្នុង​ពោះ ។បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​ព្រមទាំង វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ កំពុង​រៀបចំនិង​កសាង​សំណុំរឿង​​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕R​

នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ហាញមុខ​ជនសង្ស័យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ជិត​២​គីឡូ​

នគរបាល​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ហាញមុខ​ជនសង្ស័យ​ជនជាតិ​នី​ហ្សេ​រី​យ៉ា​២​នាក់ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ជិត​២​គីឡូ​