​ប្រកាស​បើក​​ ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​កម្ពុជា​​លើក​ទី៤

​​ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​នៅ​​​​កម្ពុជា​ ដែល​មាន​ឈ្មោះ​ថា ជើង​ឯក​​បាល់បោះ​ស្រាបៀ​អង្គរ​លើក​ទី៤​ នឹង​ចាប់​ផ្ដើម​បើក​ឲ្យ​ក្រុម​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​​ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់​​ថ្ងៃ​ទី៣១​ ខែ​ឧសភា ឆ្នាំ​២០១៦។

 

 ​ប្រកាស​បើក​​ ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​កម្ពុជា​​លើក​ទី៤ ឯកឧត្តម វ៉ាត់ ចំរើន

 

​​​ក្នុង​សន្និសីទ​ការ​សែត​​បើក​ការ​ប្រកួត​បាល់បោះ​​ស្រាបៀ​អង្គរ​លើក​ទី៤​​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​ឧសភា​នេះ​ ឯកឧត្តម​​ វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​ការ​បង្កើត​ឲ្យ​មាន​កម្មវិធី​ប្រកួត​បាល់បោះ​លីគ​អាជីព​របស់​កម្ពុជា​អាច​ធ្វើ​ឲ្យ​កីឡាករ​មាន​​​​ការវិវឌ្ឍ​​ខ្លួន​បាន​កាន់​តែ​ខ្លាំង។ ​​ជា​ពិសេស​កីឡាករ​​បង្ហាញ​​​សមត្ថភាព​ល្អ​​ប្រសើរ​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា។

 

​​ឯកឧត្តម​អគ្គ​លេខាធិការ​រូប​នេះ​​បន្ថែម​ថា កីឡាករ​​បាល់បោះ​​កម្ពុជា​នៅ​ទីលាន​យ៉ាង​តិច​៣​នាក់​ ជា​មួយ​គ្នា​នោះ​​​មួយ​ក្រុម​ត្រូវ​តែ​មាន​កីឡាករ​កម្ពុជា​ម្នាក់​លេង​​​​គ្រប់​វគ្គ​រហូត។ ចំណែក​ក្រុម​ដែល​មាន​កីឡាករ​បរទេស​​​សុទ្ធ​អនុញ្ញាត​ឲ្យ​​លេង​តែ​គ្នា ៤​នាក់​ប៉ុណ្ណោះ។

​កម្មវិធី​ប្រកួត​បាល់​បោះ​នេះ​ទើប​តែ​មាន​មួយ​ក្រុម​ប៉ុណ្ណោះ ​ដែល​​បាន​ចុះ​ឈ្មោះ​រួចរាល់។​ ចំពោះ​​​លក្ខខណ្ឌ​​​នៃ​ការ​ប្រកួត​​​ត្រូវឲ្យ​​មាន​ចំនួន​១០​ក្រុម​ចូលរួម។ ​​រូបមន្ត​ប្រកួត​លើក​ទី​ ១​ប្រកួត​ជា​លក្ខណៈ​វិល​ជុំ​​​​សន្សំ​ពិន្ទុ​ក្រុម​ឈ្នះ​ទទួល​បាន ២​ពិន្ទុ ហើយ​ក្រុម​ចាញ់​ទទួល​បាន ១​ពិន្ទុ។

 

​ក្រុម​ដែល​មាន​​​​ពិន្ទុ​លើស​គេ​ចំនួន​ ៨​ក្រុម​ត្រូវ​បាន​ជ្រើស​រើស​ទៅ​លេង​​​ដំណាក់​កាល​​ទី២។ វគ្គ​នេះ​​ក្រុម​ដែល​អាច​យក​ឈ្នះ​ពីរ​ប្រកួត​ជាប់​គ្នា​ នឹង​ទទួល​បាន​សិទ្ធិ​ទៅ​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បន្ត​ទៀត។

 

​សម្រាប់​ប្រាក់​រង្វាន់៖
-​ជើង​ឯក​ទទួល​បាន​ប្រាក់ ៣​ពាន់​ដុល្លារ​អាមេរិក មេដាយ​មាស​ និង​ពាន​មួយ
-​ជើង​ឯក​រង​​ទទួល​បាន​ប្រាក់ ២​ពាន់​ដុល្លារ​អាមេរិក និង​មេដាយ​ប្រាក់
-​លេខ ៣​ទទួល​បាន​ប្រាក់ ១​ពាន់​ដុល្លារ​អាមេរិក​ និង​​មេដាយ​សំរឹទ្ធ​

 

​កម្មវិធី​ប្រកួត​ នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​​រាល់​ថ្ងៃ​សៅរ៍ ​និង​អាទិត្យ ចាប់​ពី​ថ្ងៃ​ទី២៥ ​ខែ​មិថុនា រហូត​ដល់​​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០១៦ ​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ៕

 

​ប្រកាស​បើក​​ ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​កម្ពុជា​​លើក​ទី៤

 

​ប្រកាស​បើក​​ ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​កម្ពុជា​​លើក​ទី៤

 

​ប្រកាស​បើក​​ ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​កម្ពុជា​​លើក​ទី៤

 

​ប្រកាស​បើក​​ ការ​ប្រកួត​បាល់បោះ​លំដាប់​អាជីព​កម្ពុជា​​លើក​ទី៤

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​