មានផ្ទៃពោះ ញ៉ាំគ្រាប់ជីបានអត់?

មានផ្ទៃពោះ ញ៉ាំគ្រាប់ជីបានអត់?

​មនុស្ស​ជាច្រើន​ផ្អើល ហើយ​នាំគ្នា​ទទួលទាន​គ្រាប់​ជី ពីព្រោះ​គេ​គិតថា វា​អាច​ជួយ​សម្រក​ទម្ងន់ និង​ជួយ​ឲ្យ​បត់​ជើងបាន​ស្រួល​។

​រឿង​ពិត​មួយចំនួន ដែល​អ្នក​គួរស្វែងយល់​
១. នៅក្នុង​គ្រាប់​ជី

នៅក្នុង​គ្រាប់​ជីមាន អាស៊ីត​ខ្លាញ់​អូ​មេហ្កា​បី ជាតិ​សរសៃ វីតាមីន និងសារធាតុជាច្រើនទៀត។

២. គ្រាប់​ជី អាច​សម្រក​ទម្ងន់​

​គ្រាប់​ជី អាច​សម្រក​ទម្ងន់ ពីព្រោះ វា​អាច​រីក​មាឌ រហូតដល់​ទៅ ៣០ ដង ពេល​ត្រូវ​ទឹក ដូច្នេះ វា​នឹង​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ថា​ឆ្អែត ហើយ​មិន​សូវ​ញ៉ាំ​អាហារ​បន្ថែមទៀត​។ យ៉ាងណាមិញ ទោះបីជា​ល្អ សម្រាប់​សុខភាព​យ៉ាងណាក៏ដោយ ក៏​ការ​ទទួលទាន​ច្រើនពេក អាច​បង្ក​ជា​បញ្ហា​ទៅវិញ​ទេ ដូច្នេះ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សាកសួរ​គ្រូពេទ្យ​ជំនាញ មុន​នឹង​អ្នក​សម្រេចចិត្ត​ថា ញ៉ាំ​វា​រាល់ថ្ងៃ ដើម្បី​សម្រក​ទម្ងន់​នោះ​។​

៣. គ្រាប់​ជី ជួយ​ឲ្យ​បត់​ជើងស្រួល​
​គ្រាប់​ជី​តែ ២៨ ក្រាម អាច​មាន​ជាតិ​សរសៃ​ដល់​ទៅ ១១ ក្រាម ដែល​ស្មើនឹង ១/៣ នៃ​ជាតិ​សរសៃ​ប្រចាំថ្ងៃ ដែល​យើង​ត្រូវការ​។ ជាតិ​សរសៃ​ទាំងនេះ អាច​ជួយ​ឲ្យ​ក្រពះ​ពោះវៀន មានដំណើរ​ល្អ ដូច្នេះ អ្នកនឹង​បត់​ជើងបាន​ស្រួល ហើយ​ទៀងទាត់​។​

៤. គ្រាប់​ជី និង​ស្ត្រី​មាន​ផ្ទៃពោះ​
​ចាស់ៗ​បុរាណ តែង​ប្រាប់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ញ៉ាំ​គ្រាប់​ជី​ឲ្យបាន​ច្រើន ពីព្រោះ ពួក​គាត់​យល់ថា វា​ជួយ​ឲ្យ​សម្រាលកូន​បាន​លឿន ហើយ​មិន​សូវ​ឈឺចាប់ ប៉ុន្តែ បើ​តាម​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព គ្រាប់​ជី មិន​ត្រូវបាន​អនុញ្ញាត ឲ្យទទួល​ទាន​ឡើយ​។ គ្រាប់​ជី អាច​ធ្វើឲ្យ​ស្បូន​កន្ត្រាក់ ហើយ​ហូរឈាម​មិន​ឈប់ នៅ​ពេល​សម្រាលកូន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី12 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។